វេទិកា សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ប្រព័ន្ធគាំពារសង្គមក្នុងពេលពហុវិបត្តិ (Polycrisis) ក្នុងបរិបទកម្ពុជា និងតំបន់៖ នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ ភាពធន់ និងចីរភាព»

០១ តុលា ២០២៦

,  

40

Banner
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា ភ្នំពេញ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកា «សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦» ដែលរៀបចំឡើងដោយក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។ ព្រឹត្តិការណ៍ថ្នាក់ជាតិនេះ រៀបចំឡើងចំនួន ០២ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រោមមូលបទ «ប្រព័ន្ធគាំពារសង្គមក្នុងពេលពហុវិបត្តិ (Polycrisis) ក្នុងបរិបទកម្ពុជា និងតំបន់៖ នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ ភាពធន់ និងចីរភាព»។

ក្នុងឱកាសនោះ ឯកឧត្តម ឆេង វឌ្ឍនៈ ក៏បានអញ្ជើញផ្ដល់កិត្តិយសជាអ្នកសម្របសម្រួលក្នុងកិច្ចពិភាក្សាជាន់ខ្ពស់លើប្រធានបទ «អន្តរាគមន៍ឆ្លើយតបនឹងពហុវិបត្តិ (Polycrisis) ក្នុងបរិបទប្រទេសកម្ពុជា» ផងដែរ។ គួរជម្រាបជូនផងដែរថា សប្តាហ៍គាំពារសង្គមកម្ពុជា គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជូននូវវេទិកាពិភាក្សាសម្រាប់ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ក្នុងការផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ជាក់ស្តែងលើការរៀបចំ និងអនុវត្តកម្មវិធីគាំពារសង្គម។

នារបៀបវារៈនៃកម្មវិធី ក៏មានការធ្វើបទបង្ហាញ ពីសំណាក់វាគ្មិនដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមនឹងកិច្ចពិភាក្សាទៅលើកាលានុវត្តភាព ក្នុងការបន្តពង្រឹងប្រព័ន្ធគាំពារសង្គមកម្ពុជាឱ្យកាន់តែមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព ចីរភាពហិរញ្ញវត្ថុ និងភាពធន់ទប់ទល់នឹងពហុវិបត្តិ។

វេទិការបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ប្រកបដោយផ្លែផ្កាដែលកើតចេញពីកិច្ចពិភាក្សា និងការចូលរួមយ៉ាងសកម្មពីសំណាក់អ្នកចូលរួម និងអ្នកពាក់ព័ន្ធផងដែរ។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP