សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការរៀបចំសំណើគម្រោងវិនិយោគបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុថ្នាក់ស្រុក»

៣០ កញ្ញា ២០២៦

,  

26

Banner
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ មានការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការរៀបចំសំណើគម្រោងវិនិយោគបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុថ្នាក់ស្រុក»។ ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍគោលនយោបាយ នៃលេខាធិការដ្ឋាន គ.ជ.អ.ប និងជាប្រធានគ្រប់គ្រងគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ (LGCC-3) តំណាងដ៏ខ្ពង់ខ្ពស់របស់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។
អង្គសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីតំណាងអង្គការ UNDP ដឹកនាំដោយ លោក ឈុំ សុវណ្ណនី អ្នកវិភាគកម្មវិធីជាន់ខ្ពស់ នៃអង្គការ UNDP ប្រចាំកម្ពុជា ព្រមទាំងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរជំនាញពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងតំណាងវិស័យឯកជន/ស្ថាប័នហិរញ្ញវត្ថុ មកពីខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ស្រុកជាំក្សាន្ត និងស្រុកបាកាន សរុបចំនួន ៤២ រូប។
សិក្ខាសាលានេះ រៀបចំឡើងក្រោមប្រកបដោយកិច្ចសហការរវាង លេខាធិការដ្ឋាន គ.ជ.អ.ប និងអង្គការ UNDP ក្នុងគោលបំណងពិភាក្សា ពិគ្រោះយោបល់ និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីរៀបចំសំណើគម្រោងដែលមានលក្ខណៈត្រៀមរួចរាល់សម្រាប់ការវិនិយោគ សំដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់ស្រុក ដោយផ្អែកលើភស្តុតាងជាក់ស្តែង និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ លទ្ធផលនៃសិក្ខាសាលានេះ នឹងត្រូវចងក្រងជាមេរៀន និងបទពិសោធន៍ ក្នុងការពង្រឹងសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការរៀបចំសំណើគម្រោងវិនិយោគបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ឱ្យស្របតាមតម្រូវការអាទិភាពនៃការអភិវឌ្ឍនៅមូលដ្ឋាន។
សិក្ខាសាលាពិគ្រោះយោបល់នេះ បានបិទបញ្ចប់ទៅវិញក្រោមអធិបតីភាពរបស់ លោកស្រី Petra Pontier មន្ត្រីគោលនយោបាយបរិស្ថាន និងការប្រែប្រួលអាកាសធាតុ នៃអង្គការ UNDP ប្រចាំប្រទេសកម្ពុជា។ អង្គសិក្ខាសាលាសម្រេចបាននូវលទ្ធផលសំខាន់ៗ រួមមាន៖ ការកំណត់បញ្ជីសកម្មភាពវិនិយោគអាទិភាព និងការកំណត់ជំហានបន្តច្បាស់លាស់ សម្រាប់ការកៀរគរប្រភពហិរញ្ញប្បទានសក្តានុពលនានា ដូចជា មូលនិធិបន្ស៊ាំនឹងអាកាសធាតុ (AF), មូលនិធិ LDCF និង SCCF ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងចីរភាព ស្របតាមផែនការជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC 3.0) របស់កម្ពុជា៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP