សិក្ខាសាលាស្តីពីទ្រឹស្តីនៃការផ្លាស់ប្តូរការពង្រឹងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់

២១ កញ្ញា ២០២៦

,  

32

Banner
រាជធានីភ្នំពេញ៖នាថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជាប្រធានគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានចូលរួមសិក្ខាសាលាស្តីពីទ្រឹស្តីនៃការផ្លាស់ប្តូរការពង្រឹងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដោយមានការអញ្ជើញចូលរួមក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. សាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA) និងក្រុមការងារធនាគាពិភពលោក (World Bank) សរុបចំនួន១៥រូប ស្រី០៤រូប។
សិក្ខាសាលានេះមានគោលបំណងកសាងការឯកភាពគ្នាលើឧបសគ្គសំខាន់ៗដែលជះឥទ្ធិពលដល់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានដោយ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ព្រមទាំងការផ្លាស់ប្តូរ ដែលគម្រោងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយចីរភាព (SCALED) គួរតែសម្រេចឱ្យបាន និងរបៀបដែលរចនាសម្ព័ន្ធនៃសមាសភាគដែលបានឯកភាពគ្នានោះអាចចូលរួមចំណែកបាន។
លទ្ធផលរំពឹងទុកនៃសិក្ខាសាលានេះ បានឯកភាពលើការវិភាគបញ្ហាស្នូល
ការផ្លាស់ប្តូរកម្រិតមធ្យម និងសេចក្តីថ្លែងការណ៍អំពីគោលបំណងអភិវឌ្ឍន៍គម្រោង (PDO) លើផលប៉ះពាល់ចំពោះតួនាទី និងការរចនាសមាសភាគនីមួយៗ៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP