វគ្គបណ្តុះបណ្តាលស្តីពី « ការពង្រឹងតួនាទី និងភារកិច្ចរបស់ក្រុមការងារថ្នាក់រាជធានី ខេត្ត គាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌលើការអនុវត្តមុខងារវិស័យអប់រំ យុវជន និងកីឡា »

១៥ កញ្ញា ២០២៦

,  

41

Banner
ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ នៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី « ការពង្រឹងតួនាទី និងភារកិច្ចរបស់ក្រុមការងារថ្នាក់រាជធានី ខេត្ត គាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌលើការអនុវត្តមុខងារវិស័យអប់រំ យុវជន និងកីឡា »។
វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងតួនាទី និងភារកិច្ចរបស់ក្រុមការងារថ្នាក់រាជធានី ខេត្ត គាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌនេះ រៀបចំឡើងក្នុងគោលបំណង៖ ១).ប្រមូលធាតុចូលបន្ថែម ដើម្បីកែលម្អលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការពង្រឹងតួនាទី និងភារកិច្ចរបស់ក្រុមការងារថ្នាក់រាជធានី ខេត្ត គាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌលើការអនុវត្តមុខងារវិស័យអប់រំ យុវជន និងកីឡា ២).ដកស្រង់បទពិសោធនៃការដឹកនាំ សម្របសម្រួលរបស់ក្រុមការងារថ្នាក់រាជធានី ខេត្ត គាំទ្រដល់រដ្ឋបាលក្រុង ស្រុក និង៣).ការរៀបចំផែនការសកម្មភាពសម្រាប់ចុះគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌអាចគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងសម្របសម្រួល គាំទ្រ និងដោះស្រាយបញ្ហាប្រឈមនានាឆ្លើយតបបាន និងទាន់ពេលវេលា។
ថ្លែងក្នុងមតិបើកកម្មវិធី ឯកឧត្តម ជ័យ សម្បត្តិផល្លា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការចូលរួម និងការគាំទ្រពីគ្រប់ស្ថាប័នរដ្ឋ និងសា្ថប័នមិនមែនរដ្ឋក្នុងការជំរុញ និងលើកកម្ពស់ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការលើវិស័យអប់រំ យុវជន និងកីឡាដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
វគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកាក្រុមការងារបច្ចេកទេសនៃក្រសួងអប់រំ យុវជន និងកីឡា តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងអង្គការទស្សនពិភពលោកអន្តរជាតិប្រចាំកម្ពុជា តំណាងរដ្ឋបាលខេត្តកំពង់ធំ ព្រះវិហារ សៀមរាប បន្ទាយមានជ័យ កំពង់ស្ពឺ និងខេត្តក្រចេះ និងអ្នកពាក់ព័ន្ធសរុបចំនួន ៦៥រូប (ស្រី ៨រូប)៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP