ដំណើរទស្សនកិច្ចសិក្សាចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ការងារគណនេយ្យភាពសង្គមនៅខេត្តកំពត

១០ កញ្ញា ២០២៦

,  

10

Banner
ខេត្តកំពត៖ ថ្ងៃព្រហស្បតិ៍១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លេខាធិការដ្ឋាន គ.ជ.អ.ប. សហការជាមួយរដ្ឋបាលខេត្តកំពត បានរៀបចំកម្មវិធីដំណើរទស្សនកិច្ចសិក្សាចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅតាមអង្គភាពផ្តល់សេវា ឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព នៃស្រុកជុំគីរី ស្រុកអង្គរជ័យ ខេត្តកំពត ដំណើរទស្សនកិច្ច ការផ្លាស់ប្តូរចែករំលែកបទពិសោធន៍ រៀនសូត្រ នៅថ្នាក់មូលដ្ឋានប្រកបដោយប្រសិទ្ឋភាព និងមាននិរន្តរភាព នៅពេលដែលគម្រោងលែងមានការគាំទ្រលើផ្នែកតម្រូវការ ពីអង្គការសង្គមស៊ីវិល។
ដើម្បីលើកកម្ពស់ការយល់ដឹងរបស់អ្នកចូលរួមអំពីរបៀបអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពទាំងផ្នែកផ្គត់ផ្គង់(Supply-side) និងផ្នែកតម្រូវការ គឺប្រជាពលរដ្ឋ (Demand-side) ដែលគាំទ្រដល់ការបញ្ចូលការអនុវត្តគណនេយ្យភាពសង្គមទៅក្នុងដំណើរការរៀបចំ កម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ (CIP)។ ទន្ទឹមនឹងនេះ កម្មវិធីក៏ផ្តោតលើការលើកកម្ពស់បរិយាបន្នសមធម៌សង្គម ដោយជំរុញការចូលរួមរបស់ស្ត្រី និងជនមានពិការភាពក្នុងសកម្មភាពគណនេយ្យភាពសង្គម ដើម្បីធានាថា សំឡេង តម្រូវការ និងអាទិភាពរបស់ពួកគេ ត្រូវបានឆ្លុះបញ្ចាំងក្នុងដំណើរការរៀបចំផែនការ និងការសម្រេចចិត្តនៅថ្នាក់មូលដ្ឋាន។ អ្នកចូលរួមនឹងបានសិក្សាអំពីវិធីសាស្ត្រ នៃការអនុវត្តជាក់ស្តែងក្នុងការចូលរួមជាមួយភាគីពាក់ព័ន្ធ ដែលគាំទ្រដល់ការអនុវត្តគណនេយ្យភាពសង្គមឱ្យស្របតាមតម្រូវការ និងក្របខ័ណ្ឌពេលវេលានៃដំណើរការរៀបចំកម្មវិធីវិនិយោគឃុំ (CIP)។ កម្មវិធីផ្លាស់ប្តូរបទពិសោធន៍នេះ ក៏នឹងផ្តល់នូវឧទាហរណ៍ និងបទពិសោធន៍ល្អៗជាក់ស្តែង ដើម្បីឱ្យអ្នកចូលរួមអាចយកមេរៀនបទពិសោធន៍ សម្រាប់យកទៅអនុវត្តនៅតាមអង្គភាពឃុំ ស្រុកគោលដៅរៀងខ្លួនបន្ទាប់ពីបានចូលរួមកម្មវិធីទស្សនកិច្ចនេះរួច។
ក្នុងនោះផងដែរគណៈប្រតិភូបានអញ្ជើញចុះទស្សនកិច្ចដល់អង្គភាពផ្តល់សេវា រួមមានសាលាបឋមសិក្សាអង្គជុំ ស្រុកជុំគិរី មណ្ឌលសុខភាពអង្គភ្នំតូច ស្រុកអង្គរជ័យ និងសាលាឃុំភ្នំកុង ស្រុកអង្គរជ័យ គណៈប្រតិភូសរុបមានចំនួនប្រមាណ ៧០រូប ស្រី២៥រូប មានតំណាងរដ្ឋបាលខេត្ត អភិបាលរងខេត្ត នាយក នាយករងទីចាត់ការ អភិបាលរងក្រុង ស្រុក មន្ត្រីបង្គោលខេត្ត ប្រធាន អនុប្រធានការិយាល័យ មន្ត្រីបង្គោលក្រុង ស្រុក នាយក នាយិកា សាលាបឋមសិក្សា ប្រធានមណ្ឌលសុខភាព មេឃុំ ចៅសង្កាត់ និងបណ្តាញអ្នកសម្របសម្រួល គណនេយ្យភាពសហគមន៍ (CAF) ដែលបានអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សានេះ ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ អំពីការគាំទ្រការអនុវត្តផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម (JAAP) និងការគិតគូរពីនិរន្តរភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមនៅពេលខាងមុខ។
ក្នុងអំឡុងពេលទស្សនកិច្ច តំណាងប្រតិភូនៃរដ្ឋបាលខេត្ត ក្រុង ស្រុក និងអង្គភាពផ្តល់សេវានីមួយៗ បានធ្វើការចែករំលែក ពិភាក្សា និងពិគ្រោះយោបល់យ៉ាងផុសផុល ដោយផ្តោតលើខ្លឹមសារៈសំខាន់ៗ ដូចជា បទពិសោធន៍ល្អ និងបញ្ហាប្រឈមនានា នៃការផ្តល់សេវាសាធារណៈតាមរយៈការងារគណនេយ្យភាពសង្គម។ ការពិភាក្សាបានលើកឡើងពីសារៈសំខាន់នៃការធានានិរន្តរភាព ការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ ការកៀរគរធនធាន និងការផ្តល់សេវាប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋ ដោយគិតគូរពីក្រុមបរិយាបន្ន គ្រួសារក្រីក្រ និងសមភាពយេនឌ័រផងដែរ។ ជាមួយគ្នានោះ ការពិភាក្សាក៏បានលើកឡើងពីការពង្រឹងសមត្ថភាព និងការទទួលបានការគាំទ្របច្ចេកទេសពីការិយាល័យជំនាញ និងភាគីពាក់ព័ន្ធនានាផងដែរ។
គួរបញ្ជាក់ផងដែរថា ការរៀបចំដំណើរទស្សនកិច្ចសិក្សានេះ គឺជាការបង្ហាញពីភាពជាម្ចាស់ប្រកបដោយការទទួលខុសត្រូវ ក្នុងការជំរុញឱ្យប្រសើរឡើងដល់អង្គភាពផ្តល់សេវាសាធារណៈ តាមរយៈការអនុវត្តការងារគណនេយ្យភាពសង្គមដែលស្របទៅតាមគំនិតផ្ដួចផ្ដើមនៃយុទ្ធសាស្រ្តនិរន្តរភាព អនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP