កិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម

០៨ កញ្ញា ២០២៦

,  

12

Banner
ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពី «ការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម» ក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០)។ កិច្ចប្រជុំនេះ រៀបចំឡើងតាមវីដេអូពីចម្ងាយ ដោយមានការចូលរួមពី ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ និងតំណាងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ ៣២រូប (ស្រី ១៦រូប)។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗចំនួន ២៖
១. ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម។
២. ប្រមូលមតិយោបល់ អនុសាសន៍ និងធាតុចូលពីដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ស្តីពីភាពអាចអនុវត្តបាននៃសកម្មភាពអាទិភាព និងគោលដៅដែលបានស្នើឡើង នៅក្នុងវិសាលភាពមុខងារដែលអនុវត្តដោយដៃគូ
៣. បន្ស៊ីគ្នារវាងផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ជាមួយផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រ និងឬគោលការណ៍ណែនាំស្តីពីការលើកកម្ពស់តួនាទីស្ត្រីក្នុងមុខតំណែងគ្រប់គ្រងរបស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP