អ្នកទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ដែល​មាន​ស្នាដៃ​ជំរុញ​ប្រជាពលរដ្ឋ​អោយ​យល់ដឹង​អំពី​សារប្រយោជន៍​នៃ​ការ​ចុះ​សំបុត្រ​អត្រានុកូលដ្ឋាន

ស្វាយរៀង៖ លោកស្រី មាស ផល្លី អាយុ៣០ឆ្នាំបច្ចុប្បន្នរស់នៅភូមិទួលត្របែក  ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ លោកស្រីបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៨ ហើយក៏បានចូលទៅបម្រើការងារឯកជននៅក្រុមហ៊ុនដឹកជញ្ជូនអស់រយៈពេលប្រាំឆ្នាំ…

ការ​ចុះ​ពិនិត្យ​ការ​បោះ​ទីតាំង​និង​ការ​ប្រើប្រាស់​ដី​របស់​ប្រជាជន​ទទួល​ដីសម្បទាន​សង្គមកិច្ច​នៅ​ឃុំ​ដា ស្រុក​ចិត្រ​បុរី ខេត្ត ក្រចេះ

ក្រចេះ ១១ កុម្ភៈ ២០១៣៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣  ឯកឧត្ដម ជាម ប៉េអា  អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល

អ្នក​ទទួល​បន្ទុកកិច្ចការ​នារី និង​កុមារ​ឃុំ​ដែល​មាន​ស្នាដៃ​ក្នុង​ការ​ផ្សព្វផ្សាយ និងជំរុញ​​ឱ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​យល់ដឹង​អំពី​វិធី​ថែទាំ​សុខភាព​ទៅ​ពិនិត្យ​សុខភាព និង​សម្រាល​កូន​នៅ​មណ្ឌល​សុខភាព

ស្វាយរៀង៖ លោកស្រី ជេត សារី មានអាយុ៥០ឆ្នាំ អតីតជាអនុប្រធានសហគមន៍នារីឃុំ និងជាគ្រូអក្ខរកម្មនៅឃុំស្វាយធំ។ សព្វថ្ងៃលោកស្រីគឺជាសមាជិកាក្រុមប្រឹក្សាឃុំ និងជាអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង…

កិច្ច​ពិភាក្សា​តុ​មូល​ស្ដីពី​តួនាទី​ស្ត្រី​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​នៅ​ថ្នាក់​ជាតិ

រាជធានីភ្នំពេញ ៨ កុម្ភៈ២០១៣៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៣ បានរៀបចំកិច្ចពិភាក្សាតុមូលស្ដីពីតួនាទីស្ត្រីក្នុងការចូលរួមក្នុងវិស័យនយោបាយនៅថ្នាក់ជាតិ នៅភោជនីយដ្ឋានទន្លេបាសាក់ រាជធានីភ្នំពេញ។ 

អភិបាល​ខេត្ត​អញ្ជើញ​ចុះ​ចែក​គ្រឿង​ផ្ទះ​ជួន​ប្រជាពលរដ្ឋ​នៅ​ភូមិ​បង្កើត​ថ្មី​៩៧​គ្រួសារ (កោះសន្តិភាព)

ខេត្តកំពង់ធំ៖ កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ មានពិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋជាជំហានទី២ ក្រោមអធិបតីភាពលោកឈុន ឈន់ អភិបាលនៃគណៈអភិបាលខេត្ត លោកជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ…

សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១២ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០១៣ របស់​រដ្ឋបាល​ខេត្ត​ព្រះវិហារ

ព្រះវិហារ ២៩ មករា ២០១៣៖ ខេត្តព្រះវិហារបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១២ និងលើកទិសដៅបន្តឆ្នាំ២០១៣ ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ ក្រោមអធិបតីភាព…

ប្រតិភូ​ក្រសួង​មហាផ្ទៃ​ចុះ​ធ្វើការ​សិក្សា​វាយតម្លៃ​អំពី​ស្ថានភាព​ការ​គ្រប់គ្រង​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង

កំពង់ឆ្នាំង ២៨ មករា ២០១៣៖ ប្រតិភូ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​​ក្រសួងមហាផ្ទៃ សហការ​ជា​មួយ​លេខាធិការដ្ឋាន គ.ជ.អ.ប បាន​ចុះ​ធ្វើការ​សិក្សា​វាយតម្លៃ​អំពី​ស្ថានភាព​ការ​គ្រប់គ្រង​ និង​ដំណើរការ​ទូទៅ​របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ រយៈ​ពេល​៤ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២១-២៤ខែ​មករា ឆ្នាំ​២០១៣។

ប្រតិភូ​ក្រសួង​មហាផ្ទៃ​ចុះ​ធ្វើការ​សិក្សា​វាយតម្លៃ​អំពី​ស្ថានភាព​ការ​គ្រប់គ្រង​រដ្ឋបាល​​ខេត្ត​ស្ទឹងត្រែង

ស្ទឹងត្រែង ២៨ មករា​ ២០១៣៖ អនុវត្ត​តាម​ស្មារតី​នៃ​សេចក្ដី​សម្រេច​លេខ ៤៣២៩ សសរ ចុះ​ថ្ងៃ​ទី​០៤ ខែ​តុលា ឆ្នាំ២០១២ របស់​ក្រសួង​មហាផ្ទៃ​ ស្ដីពី​ការ​បង្កើត​ក្រុម​សិក្សា​វាយតម្លៃ​ស្ថានភាព​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ប្រតិភូ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​​

បើក​វគ្គ​ពង្រឹង​សមត្ថភាព​ស្ដីពី​ ការរៀបចំ​ផែនការ សេចក្ដី​សម្រេចចិត្ត​រួម កិច្ច​ព្រមព្រៀង​វិសោធនកម្ម របាយការណ៍​បញ្ចប់ និង​ការ​បញ្ចូល​ទិន្នន័យ​ប្រព័ន្ធNAD

រាជធានី​ភ្នំពេញ ២៨ មករា ២០១៣៖ លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.អ.ប) បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​ស្ដីពី​ការរៀបចំ​ផែនការ សេចក្ដី​សម្រេច​ចិត្ត​រួម កិច្ច​ព្រមព្រៀង​វិសោធនកម្ម

ប្រតិភូ​ក្រសួង​មហាផ្ទៃ​ចុះ​ធ្វើការ​សិក្សា​វាយតម្លៃ​អំពី​ស្ថានភាព​ការ​គ្រប់គ្រង​រដ្ឋបាល​​ខេត្ត​ប៉ៃលិន

ប៉ៃលិន​ ២១ មករា ២០១៣៖ អនុវត្ត​តាម​ស្មារតី​នៃ​សេចក្ដី​សម្រេច​លេខ ៤៣២៩ សសរ ចុះ​ថ្ងៃ​ទី​០៤ ខែ​តុលា ឆ្នាំ២០១២ របស់​ក្រសួង​មហាផ្ទៃ​ ស្ដីពី​ការ​បង្កើត​ក្រុម​សិក្សា​វាយតម្លៃ​ស្ថានភាព​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ប្រតិភូ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​​

ប្រតិភូ​ក្រសួង​មហាផ្ទៃ​ចុះ​ធ្វើការ​សិក្សា​វាយតម្លៃ​អំពី​ស្ថានភាព​ការ​គ្រប់គ្រង​រដ្ឋបាល​ខេត្ត​មណ្ឌលគីរី

មណ្ឌលគីរី ១៨ មករា​ ២០១៣៖ អនុវត្ត​តាម​ស្មារតី​នៃ​សេចក្ដី​សម្រេច​លេខ ៤៣២៩ សសរ ចុះ​ថ្ងៃ​ទី​០៤ ខែ​តុលា ឆ្នាំ២០១២ របស់​ក្រសួង​មហាផ្ទៃ​ ស្ដីពី​ការ​បង្កើត​ក្រុម​សិក្សា​វាយតម្លៃ​ស្ថានភាព​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ប្រតិភូ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​​

ការ​គាំទ្រ​​ដល់​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ២២ មករា ២០១៣៖ ក្រុម​ប្រឹក្សា​​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នីមួយៗ​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស និង​បាន​​ចូល​បំពេញ​​ការងារ​​នៅ​​ក្នុង​រដ្ឋបាល ​