គេហទំព័រលេខាធិការដ្ឋាន គ.ជ.អ.ប បាននិងកំពុងត្រូវកែសម្រួលថ្មីឱ្យប្រសើរជាងមុន

គណនេយ្យភាពសង្គមក្នុងកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានគោលបំណងផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ជាពិសេស ក្រុមដែលតំណាងឲ្យផលប្រយោជន៍របស់ស្ត្រី យុវវ័យ និងក្រុមជនងាយរងគ្រោះនានា ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

គណនេយ្យភាពសង្គម គឺជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយវាក៏ជាមធ្យោបាយមួយដែលបន្ស៊ីគ្នារវាងគោលការណ៍ទាំងឡាយនៃអភិបាលកិច្ច ដែលក្នុងនោះរាល់ការធ្វើសេចក្តីសម្រេចចិត្ត និងការអនុវត្តសកម្មភាពជាសាធារណៈនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានប្រកាន់យកតាមកិច្ចដំណើរការនេះ។ ជាទូទៅ កិច្ចដំណើរការនេះ រួមមាននូវរាល់សកម្មភាពទាំងឡាយណាដែលផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ និងតំណាងរបស់ខ្លួនអាចការពារនូវផលប្រយោជន៍របស់ខ្លួន និងពិនិត្យតាមដានលើការបំពេញការងាររបស់ក្រុមប្រឹក្សា មន្ត្រីរដ្ឋបាល និងអ្នកផ្តល់សេវាកម្មនានាដែលជាអ្នកអនុវត្តសេចក្តីសម្រេចចិត្តទាំងឡាយពាក់ព័ន្ធនឹងសិទ្ធិបទបញ្ញត្តិ ធនធាន និងការផ្តល់សេវាកម្មនៅមូលដ្ឋាន។

គណនេយ្យភាពសង្គមតម្រូវឲ្យមានការរៀបចំនូវយន្តការនានានៃការប្រាស្រ័យទាក់ទងដ៏ច្បាស់លាស់ និងមានប្រសិទ្ធភាពរវាងតួអង្គចំនួនពីរក្រុម ពោលគឺក្រុមប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវឆ្លើយតប និងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។

ឯកសារបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្តស្ដីពី «ការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យ និង​តាមដានការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម» ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា ភ្នំពេញ

ផែនការ​អនុវត្ត​គណនេយ្យ​ភាព​សង្គម សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ នៅ​ថ្នាក់​ក្រោមជាតិ ឆ្នាំ២០១៦-២០១៨

អនុស្សារណៈយោគយល់គ្នារវាងលេខាធិការដ្ឋាន គ.ជ.អ.ប ជាមួយអង្គការដៃគូអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គម

សុន្ទរកថា ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម ថ្ងៃទី៦-៨ ខែមេសា ឆ្នាំ២០១៦ ខេត្តបាត់ដំបង

សេចក្តីសម្រេចស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ

ផ្ទាំងព័ត៌មានគណនេយ្យភាពសង្គមសម្រាប់ប្រជាពលរដ្ឋ

I-SAF Implementation Plan 2015-2018

ISAF Demand-Side Operational Guidelines

I-SAF Information for Citizen booklet

លិខិតលេខាធិការដ្ឋាន គ.ជ.អ.ប គាំទ្រអង្គការ ទស្សនៈពិភពលោកលើដំណើរការអនុវត្តការងារគណនេយ្យភាពសង្គមឆ្នាំ២០១៥

លិខិតលេខាធិការដ្ឋាន គ.ជ.អ.ប គាំទ្រអង្គការ PACT កម្ពុជា លើដំណើរការអនុវត្តការងារគណនេយ្យភាពសង្គមឆ្នាំ២០១៥

ផែនទីស្រុកគោលដៅនៃការអនុវត្តការងារគណនេយ្យភាពសង្គមសម្រាប់ឆ្នាំ២០១៥

ប្រព័ន្ធទិន្នន័យ និង​ការណែនាំកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4C database and manual)

ករណីសិក្សានៃការអនុវត្តផែនការសកម្មភាពគណនេយ្យភាពសង្គម របស់អង្គការផេកកម្ពុជា

របាយការណ៍បូកសរុបសិក្ខាសាលាឆ្លុះបញ្ចាំង I-SAF

ឯកសារសិក្ខាសាលាឆ្លុះបញ្ចាំង I-SAF ( 25-26 Feb 2015)

ករណីសិក្សា៖ ប្រធានក្រុមប្រឹក្សាឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

សៀវភៅព័ត៌មានសម្រាប់ប្រជាពលរដ្ឋ

ឯកសារសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយឯកសារយុទ្ធសាស្រ្តគណនេយ្យភាពសង្គម

យុទ្ធសាស្ត្រស្តីពីការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្រុម​ប្រឹក្សាស្រុក​សង្កែ ខេត្ត​បាត់ដំបង

យុទ្ធសាស្ត្រស្តីពីការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្រុម​ប្រឹក្សាក្រុង​បាត់ដំបង

ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការងារ​គណនេយ្យ​ភាព​សង្គម​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ

សេចក្តី​សម្រេច​ស្តីពី​ការ​បង្កើត​ក្រុម​ការងារ​ផ្តល់​យោបល់​សម្រាប់​អនុវត្ត​គម្រោង​លើក​កម្ពស់​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ដំណើរ​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ