ស្វែងរក
អំពីគណនេយ្យភាពសង្គម
គណនេយ្យភាពសង្គមក្នុងកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានគោលបំណងផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ជាពិសេស ក្រុមដែលតំណាងឲ្យផលប្រយោជន៍របស់ស្ត្រី យុវវ័យ និងក្រុមជនងាយរងគ្រោះនានា ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
គណនេយ្យភាពសង្គម គឺជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយវាក៏ជាមធ្យោបាយមួយដែលបន្ស៊ីគ្នារវាងគោលការណ៍ទាំងឡាយនៃអភិបាលកិច្ច ដែលក្នុងនោះរាល់ការធ្វើសេចក្តីសម្រេចចិត្ត និងការអនុវត្តសកម្មភាពជាសាធារណៈនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានប្រកាន់យកតាមកិច្ចដំណើរការនេះ។ ជាទូទៅ កិច្ចដំណើរការនេះ រួមមាននូវរាល់សកម្មភាពទាំងឡាយណាដែលផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ និងតំណាងរបស់ខ្លួនអាចការពារនូវផលប្រយោជន៍របស់ខ្លួន និងពិនិត្យតាមដានលើការបំពេញការងាររបស់ក្រុមប្រឹក្សា មន្ត្រីរដ្ឋបាល និងអ្នកផ្តល់សេវាកម្មនានាដែលជាអ្នកអនុវត្តសេចក្តីសម្រេចចិត្តទាំងឡាយពាក់ព័ន្ធនឹងសិទ្ធិបទបញ្ញត្តិ ធនធាន និងការផ្តល់សេវាកម្មនៅមូលដ្ឋាន។
គណនេយ្យភាពសង្គមតម្រូវឲ្យមានការរៀបចំនូវយន្តការនានានៃការប្រាស្រ័យទាក់ទងដ៏ច្បាស់លាស់ និងមានប្រសិទ្ធភាពរវាងតួអង្គចំនួនពីរក្រុម ពោលគឺក្រុមប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវឆ្លើយតប និងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។
អនុស្សារណៈយោគយល់គ្នារវាងលេខាធិការដ្ឋាន គ.ជ.អ.ប ជាមួយអង្គការដៃគូអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គម
ផ្ទាំងព័ត៌មានគណនេយ្យភាពសង្គមសម្រាប់ប្រជាពលរដ្ឋ
I-SAF Implementation Plan 2015-2018
ISAF Demand-Side Operational Guidelines
I-SAF Information for Citizen booklet
ផែនទីស្រុកគោលដៅនៃការអនុវត្តការងារគណនេយ្យភាពសង្គមសម្រាប់ឆ្នាំ២០១៥
ប្រព័ន្ធទិន្នន័យ និងការណែនាំកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4C database and manual)
ករណីសិក្សានៃការអនុវត្តផែនការសកម្មភាពគណនេយ្យភាពសង្គម របស់អង្គការផេកកម្ពុជា
របាយការណ៍បូកសរុបសិក្ខាសាលាឆ្លុះបញ្ចាំង I-SAF
ឯកសារសិក្ខាសាលាឆ្លុះបញ្ចាំង I-SAF ( 25-26 Feb 2015)
ករណីសិក្សា៖ ប្រធានក្រុមប្រឹក្សាឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
សៀវភៅព័ត៌មានសម្រាប់ប្រជាពលរដ្ឋ
ឯកសារសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយឯកសារយុទ្ធសាស្រ្តគណនេយ្យភាពសង្គម
យុទ្ធសាស្ត្រស្តីពីការផ្សព្វផ្សាយព័ត៌មានក្រុមប្រឹក្សាស្រុកសង្កែ ខេត្តបាត់ដំបង
យុទ្ធសាស្ត្រស្តីពីការផ្សព្វផ្សាយព័ត៌មានក្រុមប្រឹក្សាក្រុងបាត់ដំបង