គម្រោង EmPower ពង្រឹងភាពអង់អាចដល់ស្រ្តីដើម្បីសង្គមធន់ទៅនឹងការប្រែប្រួលអាកាសធាតុ

ព័ត៌មានទូទៅអំពីគម្រោង

ឈ្មោះគម្រោង៖ ពង្រឹងភាពអង់អាចដល់ស្រ្តីដើម្បីសង្គមធន់ទៅនឹងការប្រែប្រួលអាកាសធាតុ

គោលបំណង៖ ដោះស្រាយបញ្ហាសំខាន់ៗនៃសមភាពយេនឌ័រ និងលើកកម្ពស់សិទ្ធិមនុស្សតាមរយៈការចូលរួមការអនុវត្តសកម្មភាពការប្រែប្រួលអាកាសធាតុដែលឆ្លើយតបនឹងសមាភាពយេនឌ័រ និងសកម្មភាពគ្រោះមហន្តរាយ នៅអាស៊ី និងប៉ាស៊ីហ្វិក។

ប្រទេសអនុវត្ត៖ ប្រទេសកម្ពុជា វៀតណាម និងបង់ក្លាដែស

រយៈពេលអនុវត្ត

ដំណាក់កាលទី១ ៖ ខែមេសា – ខែធ្នូ ឆ្នាំ២០១៨

ដំណាក់កាលទី២៖ ខែមីនា ឆ្នាំ២០១៩ – ​ខែធ្នូ ឆ្នាំ២០២១

ដំណាក់កាលទី៣៖ ឆ្នាំ២០២២ – ឆ្នាំ២០២២

ភ្នាក់ងារដឹកនាំអនុវត្ត៖ UN Environment និង UN​ Women

ភ្នាក់ងារអនុវត្តនៅប្រទេសកម្ពុជា

     លទ្ធផលរំពឹងទុកទី១៖ អង្គការ UN​ Women ប្រចាំកម្ពុជាសហការជាមួយ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

     លទ្ធផលរំពឹងទុកទី២៖ អង្គការ UN​ Women ប្រចាំកម្ពុជា សហកាជាមួយវិទ្យាស្ថានជាតិស្ថិតិ ក្រសួងកិច្ចការនារី

     លទ្ធផលរំពឹងទុកទី៤៖ ​លេខាធិការដ្ឋាន គ.ជ.អ.ប. និង Nexus

     លទ្ធផលរំពឹងទុកទី៥៖ មិនទាន់កំណត់

ប្រភពថវិកា៖ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសស៊ុយអ៊ែត SIDA

លទ្ធផលរំពឹងទុក

លទ្ធផលរំពឹងទុកទី១៖ ស្រ្តីនិងក្រុមងាយរងគ្រោះអាចអនុវត្តសិទ្ធិរបស់ពួកគេ ដើម្បីដឹកនាំចូលរួមក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត ទៅលើការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

លទ្ធផលរំពឹងទុកទី២៖ រដ្ឋាភិបាល និងភាគីពាក់ព័ន្ធសំខាន់ៗ នឹងមានលទ្ធភាពបង្កើត វិភាគ និងការប្រើប្រាស់ភេទ អាយុ និងទិន្នន័យដាច់ដោយឡែក ដើម្បីបញ្ជាក់ទៅលើសកម្មភាព ប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយ។

លទ្ធផលរំពឹងទុកទី៣៖ ការដាក់បញ្ចូលស្ថាប័នជាតិអភិវឌ្ឍន៍ ការកែសម្រួល និងអនុវត្តការប្រែប្រួលអាកាសធាតុ និងក្របខ័ណ្ឌគោលនយោបាយ និងបទប្បញ្ញតិរបស់DRR និងការផ្តល់ហិរញ្ញប្បទានការប្រែប្រួលអាកាសធាតុ ដើម្បីបង្កើនការឆ្លើយតបលើសិទ្ធិមនុស្ស និងសមភាពយេនឌ័រ។

លទ្ធផលរំពឹងទុកទី៤៖ ស្រ្តីអាចទទួលបានសិទ្ធិអនុវត្ត និងគ្រប់គ្រងធនធានសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ឋាមពលកកើតឡើងវិញ ដើម្បីកសាង និងផ្លាស់ប្តូរជីវភាពរស់នៅឲ្យប្រសើរឡើង។

លទ្ធផលរំពឹងទុកទី៥៖ ដំណើរការនីតិវិធីថ្នាក់តំបន់ ចែករំលែកការយល់ដឹង វេទិកាស្តីពីការប្រែប្រួលអាកាសធាតុ និងការដាក់បញ្ចូលកាត់បន្ថយគ្រោះមហន្តរាយ ដើម្បីបង្កើនការឆ្លើយតបទៅលើសមភាពយេនឌ័រ និងសិទ្ធិមនុស្ស។

ថវិកាសម្រាប់ប្រទេសកម្ពុជា               ដំណាក់កាលទី ១ = ដំណាក់កាលចាប់ផ្តើម

សម្រាប់លេខាធិការដ្ឋាន គ.ជ.អ.ប           ថវិកា ចំនួនសរុប 50,000 USD (UNEP នៅប្រទេសកម្ពុជា)

នៃលទ្ធផលរំពឹងទុកទី៤                    ដំណាក់កាលទី ២ = ដំណាក់កាលអនុវត្ត

                                                    ដំណាក់កាលទី ២ក  ៖ សិក្សាលទ្ធភាពបឋម និងសិក្សាលទ្ធភាពមុនគាំទ្រ ឆ្នាំ២០១៩

                                                         ថវិកា២ក ចំនួនសរុប 60,439 USD

                                                    ដំណាក់កាលទី ២ខ ៖  សិក្សាលទ្ធភាពគាំទ្រ និងការអនុវត្តគម្រោង (២០២០-២០២១)

                                                         ថវិកា២ខ៖ ចំនួនសរុប 171,190 USD (របស់ លេខាធិការដ្ឋាន គ.ជ.អ.ប មិនរួមបញ្ជូលភ្នាក់ងារ

អនុវត្តផ្សេងៗទៀត)

                                                         មូលនិធិ EmPower ចែកចេញជាពីរផ្នែក ៖

                                                         ផ្នែកទី០១ ៖ សហមូលនិធិជាមួយក្រុមស្ត្រី ឬសហគ្រិនជាស្ត្រី និងរដ្ឋបាលឃុំ ឬរដ្ឋបាលស្រុកគោលដៅដោយផ្តល់សហមូលនិធិចន្លោះពី៥០%​ទៅ៧០% សម្រាប់ការគាំទ្រ អាស្រ័យតាមការវាយតម្លៃនៃសកម្មភាពនីមួយៗនោះ។ សហមូលនិធិនោះ​គម្រោងនឹងធ្វើការទូទាត់ការចំណាយផ្ទាល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ថាមពលកកើតឡើងវិញ (ថាមពលស្អាត)។

                                                         ផ្នែកទី០២ ៖ កញ្ចប់មូលនិធិសម្រាប់តម្កល់នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារណាមួយ ដើម្បីជាមូលនិធិធានាបន្ថែមលើការដាក់ពាក្យស្នើសុំកម្ចីថវិកាពីក្រុមស្ត្រី ឬសហគ្រិនជាស្ត្រីមកកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារដែលជាដៃគូរបស់គម្រោងEmPower

                                                   ដំណាក់កាលទី៣ការសិក្សាស្រាវជ្រាវ មេរៀន ករណីសិក្សា / ការវាយតម្លៃ និងការបូកសរុបលទ្ធផលគម្រោង ឆ្នាំ២០២២

                                                         ថវិកា ៖  មិនទាន់កំណត់ 

ខេត្តគោលដៅ៖ 

ខេត្តពោធិ៍សាត់

  • ភូមិជ្រែង សន្លុង កគោ ឃុំស្វាយលួង និងភូមិពោធិ៍២ ឃុំស្រែស្តុក ស្រុកកណ្តៀង
  • ភូមិអូររំចេក ភូមិបាកាន ភូមិស្ទឹងកំបុត ឃុំត្រពាំងជង ស្រុកបាកាន

ខេត្តតាកែវ

  • ភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គបុរី
  • ភូមិត្រពាំងចក នៀល គល់គម ឃុំត្រាំកក់ ស្រុកត្រាំកក់

ក្រុមគោលដៅ

  • ក្រុមស្ត្រីកែលម្អជីវភាព សរុប១០០នាក់
  • សហគ្រិនជាស្ត្រី សរុប០៨នាក់

ទំនាក់ទំនងគម្រោង

លទ្ធផលរំពឹងទុកទី១-៣៖

  • អង្គការ UN women ប្រចាំកម្ពុជា​

កញ្ញា ឌួង លក្ខិណា, leakena.duong @unwomen.org, +855-15 424 288

  • អង្គការ UNEP

Annette Wallgren​, wallgren@un.org

លទ្ធផលរំពឹងទុកទី៤៖

  • អង្គការ UNEP

Parimita Mohanty, mohantyp@un.org

  • លេខាធិការដ្ឋាន គ.ជ.អ.ប. NCDD-S

លោក ឆេង វឌ្ឍនៈ, vatanak.chheng@ncdd.gov.kh, +855-12-720-848

  • អង្គការ Nexus for Development

លោក ម៉េង ចន្ទវិបុល, v.meng@nexusfordevelopment.org, +855-12-726-336

លទ្ធផលរំពឹងទុកទី៥៖

  • UNEP

Annette Wallgren​, wallgren@un.org

Parimita Mohanty, mohantyp@un.org

វែបសាយគម្រោង៖ https://www.empowerforclimate.org/en

ឯកសារគម្រោង

  1. របាយការណ៍ទស្សនៈទាន
  2. របាយការណ៍សិក្សាលទ្ធភាពបឋម
  3. សិក្សាលទ្ធភាពមុនគាំទ្រគម្រោង
  4. សេចក្តីណែនាំស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់មូលនិធិ EmPowerសម្រាប់គាំទ្រដល់ក្រុមស្ត្រី សហគ្រិនជាស្ត្រី និងសហគមន៍
  5. យន្តការការផ្តល់ហិរញ្ញប្បទាន EmPower
  6. អនុស្សរណៈយោគយល់រវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងអភិវឌ្ឍន៍ជនបទ និងកសិកម្មស្តីពី កិច្ចសហប្រតិបត្តិការភាពជាដៃគូក្នុងគម្រោង EmPower ពង្រឹងភាពអង់អាចដល់ស្រី្តដើម្បីសង្គមធន់នឹងការប្រែប្រួលអាកាសធាតុ
  7. សៀវភៅណែនាំស្តីពីឯកសារបច្ចេកទេសនៃការអនុវត្តគម្រោង EmPower ដំណាក់កាលខទី១

ឯកសារផ្សេងៗ

  1. ការប្រមូលទិន្នន័យស្តីពីផលប៉ះពាល់ពីជំងឺកូវីដ-១៩ លើក្រុមស្តីគោលដៅគម្រោង
  2. របាយការណ៍ឆ្លុះបញ្ចាំងផលប៉ះពាល់ពីជំងឺកូវីដ-១៩ លើក្រុមស្តីកសិករ និងស្ត្រីអាជីវករ

ការអនុវត្តគម្រោងដំណាក់កាលទី២ខ

សិក្សាលទ្ធភាពដៃគូ៖ ការសិក្សាអំពីលទ្ធភាពគាំទ្រគម្រោង EmPower  បានធ្វើឡើងដោយអង្គការ Nexus For Development  ដែលជាដៃគូររបស់គម្រោង នៅក្រោមការអនុវត្តជំហានទី២ខ ។

សូមចុចនៅខាងក្រោមសម្រាប់របាយការណ៍លទ្ធភាពគាំទ្រគម្រោងលើការវិនិយោគបច្ចេកវិទ្យានីមួយៗ ៖

  1. ទូភ្ញាស់ស៊ុតមាត់ប្រើថាមពលពន្លឺព្រះអាទិត្យ
  2. សហគ្រាសផលិតទឹកសុទ្ធប្រើថាមពលពន្លឺព្រះអាទិត្យ
  3. ម៉ាស៊ីនបូមទឹកប្រើថាមពលពន្លឺព្រះអាទិត្យខ្នាតតូចសម្រាប់ដាំបន្លែ
  4. ម៉ាស៊ីនបូមទឹកប្រើថាមពលពន្លឺព្រះអាទិត្យខ្នាតធំសម្រាប់សហគមន៍ស្រូវប្រាំង
  5. អាជីវករលក់រាយថាមពលកកើតឡើងវិញ

ដៃគូក្នុងដំណាក់កាលវិនិយោគ   

រដ្ឋបាលថ្នាក់ក្រោមជាតិ

  1. រដ្ឋបាលខេត្តតាកែវ
  2. រដ្ឋបាលស្រុកត្រាំកក់
  3. រដ្ឋបាលឃុំត្រាំកក់
  4. រដ្ឋបាលស្រុកអង្គរបូរី
  5. រដ្ឋបាលឃុំព្រែកផ្ទោល
  6. រដ្ឋបាខេត្តពោធិ៍សាត់
  7. រដ្ឋបាលស្រុកបាកាន​
  8. រដ្ឋបាលឃុំត្រពាងជង
  9. រដ្ឋបាលស្រុកកណ្តៀង
  10. រដ្ឋបាលឃុំស្វាយលួង
  11. រដ្ឋបាលឃុំស្រែស្តុក

ដៃគូវិនិយោគ៖ គម្រោង “ការកសាងសមត្ថភាពបន្សុំា តាមរយៈការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ នៅជនបទប្រទេសកម្ពុជា (S-RET)

ដៃគូបណ្តាញទីផ្សារ៖ គម្រោង ”ជំរុញទីផ្សារសម្រាប់កសិកម្ម ខ្នាតតូច (AIMS)

ដៃគូបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម៖ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មបែបថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) សមាសភាព៣

ដៃគូផ្តល់ឥណទាន៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលកកើតឡើងវិញ

  1. ក្រុមហ៊ុនសូឡាសូជី (SOGE)
  2. ក្រុមហ៊ុនអ៊ីកូសាន់ (Ecosun)
  3. ក្រុមហ៊ុន ជីអាយស៊ី (GIC)

ដៃគូពង្រឹងសមត្ថភាពការគ្រប់គ្រងហិរញ្ញវត្ថុ៖ អង្គការស៊ីអ៊ិនវេសម៉ិន (SHE Investment)

 

ព្រឹត្តិការណ៍សំខាន់ៗ

  1. កម្មវិធី សិក្ខាសាលាពិគ្រោះយោបល់ស្តីពី លទ្ធផលសិក្សាលទ្ធភាពការអនុវត្តគម្រោង EmPower ពង្រឹងភាពអង់អាចដល់ស្រ្តីដើម្បីសង្គមធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៅសណ្ឋាគារសាន់វេភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០
  2. កិច្ចប្រជុំចាប់ផ្តើមលើការអនុវត្តការសិក្សាលទ្ធភាព នៅលេខាធិការដ្ឋាន គ.ជ.អ.ប និងតាមរយៈវីឌូអូខនហ្វើរេន  ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២០
  3. កិច្ចប្រជុំស្តីពីបទបង្ហាញសេចក្តីសម្រេចរួមនៃការអនុវត្តគម្រោង EmPower ពង្រឹងភាពអង់អាចដល់ស្ត្រីដើម្បីសង្គមធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ឆ្នាំ២០២០-២០២១ រវាងលេខាធិការដ្ឋាន គ.ជ.អ.ប និងរដ្ឋបាលខេត្តពោធិ៍សាត់ ថ្ងៃទី ៣-៤ ខែកញ្ញា ឆ្នាំ២០២០ នៅខេត្តពោធិ៍សាត់
  4. កិច្ចប្រជុំស្តីពីបទបង្ហាញសេចក្តីសម្រេចរួមនៃការអនុវត្តគម្រោង EmPower ពង្រឹងភាពអង់អាចដល់ស្ត្រីដើម្បីសង្គមធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ឆ្នាំ២០២០-២០២១ រវាងលេខាធិការដ្ឋាន គ.ជ.អ.ប និងរដ្ឋបាលខេត្តតាកែវ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នៅខេត្តតាកែវ
  5. កិច្ចប្រជុំតាមរយៈ Online ស្តីពីការសិក្សាផលប៉ះពាល់ជំងឺកូវីដ-១៩ លើគម្រោង EmPower ដឹកនាំកិច្ចប្រជុំដោយ អង្គការ UNEP ថ្ងៃទី៦ ខែកក្កដា  ឆ្នាំ២០២០
  6. វគ្គបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ ដោយអង្គការ SHE Investment
    • វគ្គបណ្តុះបណ្តាលដល់សហគ្រិនជាស្ត្រី ស្តីពីការអភិវឌ្ឍអាជីវកម្មថ្នាក់មូលដ្ឋាន

មេរៀនដល់ក្រុមស្ត្រី ស្តីពីមូលដ្ឋានគ្រឹសការគ្រប់គ្រប់គ្រងហិរញ្ញវត្ថុ និងអាជីវកម្មផ្ទាល់ខ្លួន

ក្រុមទី១៖ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ពីថ្ងៃទី១៧-១៩ ខែវិច្ចិកា ឆ្នាំ២០២០
ក្រុមទី២៖ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ចាប់ពីថ្ងៃទី២៤-២៦ ខែវិច្ចិកា ឆ្នាំ២០២០
ក្រុមទី៣ ៖ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី១៨-២០​ ខែមករា ឆ្នាំ២០២១
ក្រុមទី៤ ៖ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់​ចាប់ពីថ្ងៃទី២-៤ ខែកុម្ភៈ ឆ្នាំ២០២១

ក្រុមទី៥៖ នៅភូមិធ្លកដំណាក់ហ្លូង ឃុំជំរះពេន ស្រុកសំរោងខេត្តតាកែវ ចាប់ពីថ្ងៃទី៧-៩ ខែធ្នូ ឆ្នាំ២០២១
ក្រុមទី៦៖ នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោងខេត្តតាកែវ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២១

    • វគ្គបណ្តុះបណ្តាលដល់សហគ្រិនជាស្ត្រី ស្តីពីការអភិវឌ្ឍអាជីវកម្មថ្នាក់មូលដ្ឋានមេរៀនទី១ ៖ រៀបចំឡើងនៅលេខាធិការដ្ឋាន គ.ជ.អ.ប. ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២១

មេរៀនទី២ ៖ រៀបចំឡើងនៅរដ្ឋបាលខេត្តតាកែវ ចាប់ពីថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២១

មេរៀនទី៣​ ៖ រង់ចាំ

មេរៀនទី៣​ ៖ រង់ចាំ

  1. កិច្ចប្រជុំសិក្សារកលទ្ធភាពជាដៃគូជាមួយគម្រោងការកសាងសមត្ថភាពបន្សុំាតាមរយៈការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញនៅជនបទប្រទេសកម្ពុជា (S-RET) នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១
  2. កិច្ចប្រជុំសិក្សារកលទ្ធភាពជាដៃគូជាមួយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៅក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១
  3. កិច្ចប្រជុំសិក្សារកលទ្ធភាពជាដៃគូជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុសមាសភាព៣ (ASPIRE) នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១
  4. សហការជាមួយងអង្គការ Nexus For Development រៀបចំសិក្ខាសាលាតាមរយៈ វីឌូអូខនហ្វើរេន  (Video Conference) ផ្សព្វផ្សាយស្តីពីយន្តការហិរញ្ញប្បទានសម្រាប់គាំទ្រស្ត្រី នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១  ខែមីនា ឆ្នាំ២០២១
  5. សន្និសិត PFAN ដឹកនាំដោយរៀបចំដោយអង្គការ UNEP តាមរយៈវីឌូអូខនហ្វើរេន (Video Conference)  នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២១  

គោលបំណង ៖ គាំទ្រដល់សហគ្រិនជាស្ត្រីក្នុងភាពធន់នឹងអាកាសធាតុ និងអាជីវកម្មថាមពលស្អាត ដោយផ្តល់ឱ្យនូវការគាំទ្របច្ចេកទេសដើម្បីសម្រេចបាននូវការត្រៀមខ្លួនវិនិយោគ ការណែនាំនិងការផ្គូរផ្គងជាមួយអ្នកវិនិយោគ និងការបង្វឹកអាជីវកម្ម។

  1. កិច្ចប្រជុំផ្សព្វផ្សាយស្តីពីសេចក្តីណែនាំការប្រើប្រាស់ហិរញ្ញប្បទានរបស់មូលនិធិ EmPower សម្រាប់គាំទ្រដល់ក្រុមស្ត្រី សហគ្រិនជាស្ត្រី និងសហគមន៍ ៖

សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ​ និងក្រុមទទួលផល នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ តាមរយៈវីឌូអូខនហ្វើរេន(Video Conference)

សម្រាប់ដៃគូ និងក្រុមហ៊ុនផ្គត់ផ្គង់ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ តាមរយៈវីឌូអូខនហ្វើរេន (Video Conference)

    13. គម្រោង EmPower នៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានសហការជាមួយអង្គការ SHE Investment  ផ្តល់វគ្គបណ្តុះបណ្តាលដល់សហគ្រិនជាស្ត្រី

គោលដៅគម្រោង ស្តីពីការអភិវឌ្ឍអាជីវកម្មថ្នាក់មូលដ្ឋាន ដើម្បីកសាង និងពង្រឹងសមត្ថភាពលើការគ្រប់គ្រងអាជីវកម្មរបស់សហគ្រិនជាស្ត្រី

ដោយភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងរកលទ្ធភាពអាចពង្រឹង ឬពង្រីកអាជីវកម្មក្នុងការជួយបង្កើនប្រាក់ចំណូលតាមរយៈការប្រើ

ប្រាស់ថាមពលកកើតឡើងវិញ រយៈពេល៨ថ្ងៃ ដោយបញ្ចប់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ តាមរយៈអនឡាញ (ZOOM) ៕

14. វេទិការ អាស៊ាន ស្តីពីអំពីយេនឌ័រ និងការកាត់បន្ថយគ្រោះមន្តរាយ ៥ឆ្នាំបន្ទាប់ពីការណែនាំពីក្រុងហាណូយ ។

15. សិក្ខាសាលាការអនុវត្តគម្រោងពង្រឹងភាពអង់អាចដល់ស្ត្រីដើម្បីសង្គមធន់ទៅនឹងការប្រែប្រួលអាកាសធាតុ