គម្រោង “សន្តិសុខស្បៀង និងការគាំទ្រការស្ដារឡើងវិញរបស់សហគមន៍មូលដ្ឋានដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅប្រទេសកម្ពុជា (ហៅកាត់ថាគម្រោង SRELFOOD2)”

១. សាវតារគម្រោង

លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងកម្មវិធីស្បៀងអាហារពិភពលោកមានកិច្ចសហការរយៈពេលវែងដោយផ្ដោតលើការពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាឃុំ និងការអភិវឌ្ឍមូលដ្ឋាននៅប្រទេសកម្ពុជា។ ឆ្នាំ២០១៩ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានអនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០១៩-២០២៣) របស់ខ្លួនក្នុងការរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាពត្រង់ចំណុចទី២ “គ្រោះអត់ឃ្លានស្មើសូន្យ” និងចំណុចទី១៧ “ភាពជាដៃគូ” នៅប្រទេសកម្ពុជា។ ដើម្បីសម្រេចបាននូវផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំនេះ លេខាធិការដ្ឋាន គ.ជ.អ.ប. និងកម្មវិធីស្បៀងអាហារពិភពលោក កាលពីឆ្នាំ២០២០ បានចុះកិច្ចព្រមព្រៀងអនុវត្តគម្រោង “ការពង្រឹងប្រព័ន្ធស្បៀងនៅមូលដ្ឋានដែលមានភាពធន់ (SRELFOOD1)” ដែលគម្រោងនេះមានគោលបំណងផ្ដល់ការបណ្ដុះបណ្ដាលដល់មន្ត្រីថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំគោលដៅស្ដីពីការដាក់បញ្ចូលការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍ (CDP) និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ (CIP) និងពង្រឹងសហគមន៍ក្រីក្រនិងងាយរងគ្រោះឱ្យមានភាពស៊ាំកាន់តែប្រសើរឡើងពាក់ព័ន្ធនឹងប្រព័ន្ធផលិតកម្មស្បៀង ព្រមទាំងគាំទ្រថវិកាដល់ឃុំគោលដៅចំនួនបីឃុំ ដើម្បីអនុវត្ត​គម្រោងវិនិយោគស្ថិតក្នុងខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលគម្រោងនេះបានបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២១។

ក្នុងឆ្នាំ២០២១ ដើម្បីបន្តបេសកកម្ម និងសម្រេចបាននូវផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ខ្លួន កម្មវិធីស្បៀងអាហារពិភពលោក និងលេខាធិការដ្ឋាន គ.ជ.អ.ប. បានចុះកិច្ចព្រមព្រៀងលើការអនុវត្តគម្រោង “សន្តិសុខស្បៀង និងការគាំទ្រការស្ដារឡើងវិញរបស់សហគមន៍មូលដ្ឋានដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅប្រទេសកម្ពុជា (ហៅកាត់ថាគម្រោង SRELFOOD2)” ដែលអនុវត្ត​ក្នុងឃុំគោលដៅចំនួន១៦ ក្នុងស្រុកគោលដៅ​ចំនួន០៨ នៃខេត្តគោលដៅចំនួន០៤ រួមមាន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។

២. ព័ត៌មានសង្ខេបអំពីគម្រោង

ឈ្មោះគម្រោង “សន្តិសុខស្បៀង និងការគាំទ្រការស្ដារឡើងវិញរបស់សហគមន៍មូលដ្ឋានដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅប្រទេសកម្ពុជា (SRELFOOD 2)”
ឈ្មោះគម្រោងជាភាសាអង់គ្លេស Food Security and Community-based Recovery Support to Flood-affected Communities in Cambodia
ដៃគូ World Food Programme (WFP)
ស្ថាប័នអនុវត្ត លេខាធិការដ្ឋាន គ.ជ.អ.ប.
ទីតាំងអនុវត្ត ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកំពង់ធំ
រយៈពេលអនុវត្ត ចាប់ពីខែកក្កដា ឆ្នាំ២០២១ ដល់ខែកញ្ញា ឆ្នាំ២០២២
ថវិកាគម្រោងសរុប 1,202,761.27$USD

២.១. គោលបំណងគម្រោង

គោលដៅសំខាន់របស់គម្រោងដែលត្រូវសម្រេចបានគឺពង្រឹងសមត្ថភាពរបស់មន្ត្រីគម្រោងថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំគោលដៅអំពីដំណើរការរៀបចំផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ។

២.២.លទ្ធផលរំពឹងទុក

គោលដៅសំខាន់ខាងលើរបស់គម្រោងខាង នឹងសម្រេចបានតាមរយៈការអនុវត្តនិងសម្រេចឱ្យបាននូវលទ្ធផលរំពឹងទុកសំខាន់ៗចំនួនបួនខាងក្រោម៖

លទ្ធផលរំពឹងទុកទី១៖ ក្រុមប្រឹក្សាឃុំ សមាជិកគណៈកម្មការកសាងផែនការ និងថវិកាឃុំ (គ.ផ.ថ.) ត្រូវបានបណ្ដុះបណ្ដាលស្ដីពីការត្រៀមបង្ការគ្រោះមហន្តរាយ និងការរៀបចំផែនការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីដាក់បញ្ចូលទៅក្នុង CDP និង CIP

លទ្ធផលរំពឹងទុកទី២៖ CIP របស់ឃុំត្រូវបានពិនិត្យ និងធ្វើបច្ចុប្បន្នភាពសម្រាប់ការអនុវត្ត

លទ្ធផលរំពឹងទុកទី៣៖ ការស្ដារសហគមន៍ឡើងវិញតាមរយៈការស្ដារ/ជួសជុល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ

លទ្ធផលរំពឹងទុកទី៤៖ គាំទ្រ NCDDS ដើម្បីបំពេញលក្ខខណ្ឌនៃការទទួលស្គាល់ពីមូលនិធិ GCF

២.៣. តំបន់គោលដៅ

គម្រោង SRELFOOD2 អនុវត្តនៅក្នុងខេត្តចំនួន៤ ក្នុងស្រុកគោលដៅចំនួន៨ និងឃុំគោលដៅចំនួន១៦ រួមមានដូចខាងក្រោម៖

ឈ្មោះខេត្តគោលដៅ ឈ្មោះស្រុកគោលដៅ ឈ្មោះឃុំគោលដៅ
កំពង់ឆ្នាំង 1.    បរិបូរណ៍ 1.        ខុនរ៉ង
2.    ជលគិរី 2.        ព្រៃគ្រី
ពោធិ៍សាត់ 3.    បាកាន 3.        អូរតាប៉ោង

4.        បឹងបត់កណ្ដោល

5.        ស្នាមព្រះ

4.    កណ្ដៀង 6.        អន្លង់វិល

7.        កញ្ជរ

8.        ស្រែស្ដុក

បាត់ដំបង 5.    ថ្មគោល 9.        អូរតាគី

10.     តាម៉ឺន

11.      បឹងព្រីង

6.    មោងឫស្សី 12.     ជ្រៃ

13.     ឫស្សីក្រាំង

14.     កកោះ

កំពង់ធំ 7.    ប្រាសាទសំបូរណ៍ 15.     សំបូរ
8.    កំពង់ស្វាយ 16.     កំពង់គោ

 

ខាងក្រោមនេះ គឺជាសមិទ្ធិផលសម្រេចដែលគម្រោងបានអនុវត្តកាលពីឆ្នាំ២០២០ និងបញ្ចប់ក្នុងឆ្នាំ២០២១តាមខេត្តគោលដៅកន្លងមក មានដូចជា​៖

  • គម្រោងជួលជុលទំនប់ ប្រវែង៣.៣០០ម៉ែត្រ មានទីតាំងនៅក្នុងភូមិកងមាស និងភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
  • គម្រោងស្តារស្រះសហគមន៍មួយកន្លែង បណ្តោយ១៥០ម៉ែត្រ ទទឹង៦៥ម៉ែត្រ ជម្រៅ៤,៦៨ម៉ែត្រ នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប
  • គម្រោងស្តារប្រឡាយដី ប្រវែង២៩០២ម៉ែត្រ នៅភូមិពោធិ៍ទ្រេត   និងភូមិព្រែក ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

រូបភាពគម្រោងស្តារប្រឡាយដី ប្រវែង២៩០២ម៉ែត្រ នៅភូមិពោធិ៍ទ្រេត   និងភូមិព្រែក ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

រូបភាពគម្រោងជួលជុលទំនប់ ប្រវែង៣.៣០០ម៉ែត្រ មានទីតាំងនៅក្នុងភូមិកងមាស និងភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

សេចក្តីជូនដំណឹងលេខ១៤៤ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ស្តីពីការដេញថ្លៃកិច្ចសន្យាសំណង់៖ គម្រោងមូលនិធិឃុំដែលគាំទ្រថវិកាដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) តាមរយៈគម្រោង SRELFOOD2 នៅស្រុកកណ្ដៀង និងស្រុកបាកាន  ខេត្តពោធិ៍សាត់

សេចជូនដំណឹងលេខ៤៤៤ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ស្តីពីការដេញថ្លៃកិច្ចសន្យាសំណង់៖ គម្រោងមូលនិធិឃុំដែលគាំទ្រថវិកាដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) តាមរយៈគម្រោង SRELFOOD2 នៅខេត្តបាត់ដំបង ស្រុកថ្មគោល

សេចជូនដំណឹងលេខ០០១ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ស្តីពីការដេញថ្លៃកិច្ចសន្យាសំណង់៖ គម្រោងមូលនិធិឃុំដែលគាំទ្រថិវិកាដោយកម្មវិធីស្បៀងអាហារពិភពលោក​ (WFP) តាមរយៈគម្រោង SRELFOOD2 នៅខេត្តបាត់ដំបង ស្រុកមោងឫស្សី

សេចជូនដំណឹងលេខ០០៣ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ស្តីពីការដេញថ្លៃកិច្ចសន្យាសំណង់៖ គម្រោងមូលនិធិឃុំដែលគាំទ្រថិវិកាដោយកម្មវិធីស្បៀងអាហារពិភពលោក​ (WFP) តាមរយៈគម្រោង SRELFOOD2 នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

សិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោង “សន្តិសុខស្បៀង និងការគាំទ្រការស្ដារឡើងវិញរបស់សហគមន៍មូលដ្ឋានដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅប្រទេសកម្ពុជា (SRELFOOD2)”