គម្រោងស្តីពី ការជំរុញបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍដោយចីរភាព Building an Enabling Environment for Sustainable Development (BESD)

គម្រោងស្តីពី
ការជំរុញបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍដោយចីរភាព

Building an Enabling Environment for Sustainable Development (BESD)

I .សេចក្តីផ្តើម

លេខាធិការដ្ឋាននៃគណកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបាននិងកំពុងអនុវត្តគម្រោងមួយឈ្មោះថា គម្រោងជម្រុញបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍដោយចីរភាពនៅកម្ពុជា (ហៅកាត់ជាភាសាអង់គ្លេសថា BESD)” ចាប់តាំងពីខែ
កក្កដា ឆ្នាំ២០១៩ ។ គោលបំណងមួយ ក្នុងចំណោមគោលបំណងនានានៃគម្រោង BESD គឺប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថានដោយសារប្លាស្ទិកនៅកម្ពុជា តាមរយៈវិធីសាស្រ្ត៤យ៉ាង 4R (បដិសេធមិនប្រើប្រាស (Refuse) កាត់បន្ថយ(Reduce) ប្រើប្រាស់ឡើងវិញ-(Reuse) និងកែច្នៃ (Recycle)។

បច្ចុប្បន្ន សំណល់ប្លាស្ទិកក្នុងប្រទេសកម្ពុជាបានកើនឡើងដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាពនិងសេដ្ឋកិច្ច ការប្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ និងការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារៈផ្សេងៗ និង កខ្វះខាតចំណេះដឹងក្នុងការញែកសំរាម។  ការចោលសំណល់រឹងនៅទីលានចាក់សំរាមមានការកើនឡើង៥ដង ចាប់ពី ៣១៨,០០០ តោននៅឆ្នាំ ២០០៤ ដល់១.៧ លានតោនក្នុងមួយឆ្នាំនៅឆ្នាំ ២០១៨ យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន នៅឆ្នាំ ២០១៩ (យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានឆ្នាំ២០១៩)។

សំរាមជាច្រើនអាចកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ ប៉ុន្តែមានតែសំរាមជាង២០% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ។ សំរាមក្នុងក្រុងប្រមាណជាង៩០% ត្រូវបានរកឃើញថា មានផ្ទុកសម្ភារៈដែលអាចកែច្នៃបាន ដូចជាកាកសំណល់សេរីរាង្គ (៥៥%) ប្លាស្ទិក (២១%) និងសំណល់ផ្សេងៗ ។

សព្វថ្ងៃ ការប្រើប្រាស់ប្លាស្ទិកមានការកើនឡើងជាកំហុក គិតចាប់តំាងពីការនាំចូលប្លាស្ទិកមកប្រទេសកម្ពុជាជាង ២៥ឆ្នាំមុន។ បច្ចុប្បន្ននេះ ថង់ប្លាស្ទិកប្រមាណ ១០ លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុង
រាជធានីភ្នំពេញ ខណៈដែលប្រជាជនពលរដ្ឋកម្ពុជាម្នាក់ៗដែលរស់នៅក្នុងទីក្រុងនានាប្រើប្រាស់ថង់ប្លាស្ទិកជាង
២, ០០០ ថង់ក្នុងមួយឆ្នាំ ។ នៅក្នុងប្រទេសកម្ពុជា  បើតាមរបាយការណ៍របស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (Fauna & Flora International) ឆ្នាំ ២០១៩  ប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្នេរ ក្នុងមួយខ្នងផ្ទះប្រើប្រាស់ថង់
ប្លាស្ទិកជាមធ្យមចំនួន ១២ថង់ ក្នុងមួយថ្ងៃ  ហើយបរិមាណសំណល់ប្លាស្ទិកប្រមាណជា ៤៨% ត្រូវបានបោះចោលចូលទៅក្នុងសមុទ្រ។  កំណើនបរិមាណសំណល់ប្លាស្ទិក បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ជីវជម្រុះ សុខភាពមនុស្ស និងសេដ្ឋកិច្ចជាតិ។

សេដ្ឋកិច្ចចក្រានឹងផ្តល់ដំណោះស្រាយដែលមានភាពច្នៃប្រឌិតមួយសម្រាប់គ្រប់គ្រងសំណល់។ សេដ្ឋកិច្ចវិលជុំសំដៅលើប្រព័ន្ធដែលសម្ភារៈដែលប្រើប្រាស់រួច (ច្រើនជាងសម្ភារៈដែលប្រើរួចបោះចោល) ត្រូវបានប្រើប្រាស់ ឬ កែច្នៃប្រើប្រាស់ឡើងវិញ ដែលត្រូវបានចាត់ទុកថាជាធនធានដែលមានតម្លៃនៅក្នុងប្រព័ន្ធនេះ។ ប្រសិនបើជាគំនិតនេះត្រូវបានអនុវត្តក្នុងការគ្រប់គ្រងសំណល់ក្នុងប្រទេសកម្ពុជាជំនួសឱ្យការបោះចោលសំរាម សំរាមទំាងអស់នឹងត្រូវធ្វើឲ្យក្លាយទៅជា ផលិតផលថ្មី ឬ ថាមពលអគ្គីសនី  ដែលត្រូវបានប្រើប្រាស់ ឬកែច្នៃប្រើប្រាស់ឡើងវិញ ហើយវានឹងជួយធ្វើឱ្យសេដ្ឋកិច្ចប្រសើរឡើង។

II .ព័ត៌មានគម្រោង

២.១. គោលបំណង

លេខាធិការដ្ឋាន គ.ជ.អ.ប​. និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP បាននិងកំពុងអនុវត្តគម្រោងមួយឈ្មោះថា គម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍ​ដោយចីរភាព (ហៅកាត់ជាភាសាអង់គ្លេសថា BESD)”​ ។ គោលបំណងនៃគម្រោង  BESD ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅកម្ពុជា  ។

គម្រោង BESD អនុវត្តដោយ ក្រសួងបរិស្ថាន លេខាធិការដ្ឋាន គ.ជ.អ.ប. ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងរ៉ែ និងថាមពល និងសកលវិទ្យាល័យភូមិន្ទភ្នំពេញជាភ្នាក់ងារ។

២.២. លទ្ធផលរំពឹងទុក និងសកម្មភាពអាទិភាព

លេខាធិការដ្ឋាន គ.ជ.អ.ប. ជាស្ថាប័នដឹកនាំអនុវត្តលើលទ្ធផលរំពឹងទុកទី២ នៃគម្រោងនេះ “ ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនដោយអនុវត្តតាមកម្មវិធី កាត់បន្ថយការបង្កើត ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំណល់រឹង តាមរយៈការអនុវត្តគំរូសេដ្ឋកិច្ចវិលជុំ ឬសេដ្ឋកិច្ចចក្រា ” Circular Economy Module។

ដើម្បីសម្រេចបានលទ្ធផលរំពឹងទុកខាងលើ ចាំបាច់ត្រូវអនុវត្តសកម្មភាពជាយុទ្ធសាស្ត្រមួយចំនួនដូចខាងក្រោមនេះ ៖

  • ការបញ្ជ្រាបគំរូសេដ្ឋកិច្ចចក្រាក្នុងផែនការអភិវឌ្ឍន៍ ០៥ឆ្នាំ និងកម្មវិធីវិនិយោគ ០៣ឆ្នាំរំកិលរបស់ក្រុងសម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១
  • រៀបចំដីកា ឬលិខិតបទដ្ឋាននានា ស្របតាមការកំណត់នៃអនុក្រឹត្យលេខ ១១៣ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
  • ការបង្កើតទីកន្លែងញែកសំរាម ឬដេប៉ូផ្ទេរសំរាម
  • ការពង្រឹងសមត្ថភាពសមាគមសណ្ឋាគារ និងភោជនីយដ្ឋាន វិស័យឯកជន សហគមន៍តាមរយៈការអនុវត្តកម្មវធី កាត់បន្ថយការបង្កើត ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ 3R (Reduce Reuse and Recycle)
  • សិក្សា និងស្វែងរកភាពជាដៃគូវិស័យសាធារណៈ និងឯកជន ការគ្រប់គ្រងទីលានទុកដាក់សំរាម និងការកែច្នៃជីកំប៉ុស
  • សិក្សាជម្រើសនានា និងចែករំលែកបទពិសោធន៍ក្នុងការកែច្នៃជីកំប៉ុស។

៣.៣. តំបន់គោលដៅ និងរយៈពេលអនុវត្ត

  • លេខាធិការដ្ឋាន គ.ជ.អ.ប. បានជ្រើសរើសក្រុងកែបនៃខេត្តកែប ជាក្រុងគោលដៅក្នុងការអនុវត្តសាកល្បងគម្រោងគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
  • គម្រោង BESD អនុវត្តរយៈពេល ០២ឆ្នាំ (២០១៩-២០២០) និងពន្យាពេលរយៈពេល ៦ខែ ក្នុងឆ្នាំ២០២១។

III . របាយការណ៍ និងសកម្មភាពនានាក្នុងការអនុវត្តគម្រោង

  • របាយការណ៍របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តគម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍដោយចីរភាព BESD ប្រចាំឆ្នាំ២០១៩
  • របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តគម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍដោយចីរភាព BESD ​ប្រចាំឆមាសទី១ ឆ្នាំ២០២០
  • របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តគម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍដោយចីរភាព BESD ប្រចាំឆ្នាំ២០២០
  • របាយការណ៍បញ្ចប់គម្រោងស្តីពីការអនុវត្តគម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍដោយចីរភាព ឆ្នាំ២០១៩-២០២១

 

  • របាយការណ៍ស្តីពីការចុះត្រួតពិនិត្យការសាងសង់គំរូដេប៉ូការគ្រប់គ្រង់សំរាម សំណល់រឹងទីប្រជុំជននៅក្នុងក្រុងកែប
  • ឯកសារបង្ហាញស្តីពីកិច្ចប្រជុំលើកទី១គណៈកម្មការគ្រប់គ្រងគម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍដោយចីរភាព
  • ឯកសារបង្ហាញស្តីពីកិច្ចប្រជុំលើកទី២គណៈកម្មការគ្រប់គ្រងគម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍដោយចីរភាព
  • ឯកសារបង្ហាញស្តីពីកិច្ចប្រជុំលើកទី៣គណៈកម្មការគ្រប់គ្រងគម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍដោយចីរភាព
  • ឯកសារបង្ហាញស្តីពីកិច្ចប្រជុំលើកទី៤គណៈកម្មការគ្រប់គ្រងគម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍដោយចីរភាព
  • ការផ្លាស់ប្តូរបទពិសោធន៍នានារវាងក្រុងបាត់ដំបង និងក្រុងកែប និងដៃគូអភិវឌ្ឍ
  • វេទិការចែករំលែកចំណេះដឹងប្រចាំឆ្នាំស្តីពីគម្រោងគម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍដោយចីរភាព

IV . កម្រងឯកសារពាក់ព័ន្ធនានា

  • អនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
  • អនុក្រឹត្យស្តីពីការគ្រប់គ្រងថងប្លាស្ទិក
  • ការសិក្សាអំពីគំរូម៉ូឌែលក្នុងការគ្រប់គ្រងសំណល់រឹងទីប្រជុំជន
  • ដីការស្តីពីការគ្រប់គ្រងសំរាមទីប្រជុំជនក្រុងកែប
  • សកម្មភាពនានាស្តីពីការដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់និងផ្លាស់ប្តូរបទពិសោធន៍នៅខេត្តបាត់ដំបង

ទាញយកឯកសារពីគម្រោង BESD