វេទិកា​សហគមន៍​ ស្តីពី​ការ​លើក​កម្ពស់​យេនឌ័រ​ និង​បង្កើន​ភាព​អង់អាច​ដល់​ស្រ្តី​

ខេត្តព្រះវិហារ ថ្ងៃទី១៨ ខែធ្នូ ២០១៣៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ កន្លងទៅមន្ទីរ កិច្ចការនារីខេត្តព្រះវិហារ បានរៀបចំ វេទិកាសហគមន៍ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ…

 

ខេត្តព្រះវិហារ ថ្ងៃទី១៨ ខែធ្នូ ២០១៣៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ កន្លងទៅមន្ទីរកិច្ចការនារីខេត្តព្រះវិហារ បានរៀបចំ វេទិកា សហគមន៍ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី ដល់ក្រុមគោលដៅក្នុងសហគមន៍មូលដ្ឋាន ចំនួនមួយថ្ងៃ នៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែប។  

 


វេទិកាសហគមន៍នេះមានអ្នកចូលរួម សរុបចំនួន៦៧នាក់ ក្នុងនោះមានស្រ្តី ចំនួន១៦រូប ដែលមានថ្នាក់ដឹកនាំភូមិ  ប្រធានក្រុម តំណាងសាលារៀន អាចារ្យ ក្រុមយុវជន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ផ្សេងៗទៀត។ វេទិកានេះរៀបចំឡើង ដោយអនុលោមតាម ផែនការសកម្មភាព និងថវិកានៃកិច្ច ព្រមព្រៀងក្នុងសេចក្តី សម្រេចរួម តាមរយៈការគាំទ្រផអ៣ ឆ្នាំ២០១៣ រវាងរដ្ឋបាលខេត្ត និងមន្ទីរ កិច្ចការនារីខេត្ត។ 

 

លោកស្រី ម៉ុង សំអុល អនុប្រធានមន្ទីរកិច្ចការនារី បានលើកយកចំណុច សំខាន់ៗមួយចំនួនមកបង្ហាញ និងចែករំលែកក្នុងវេទិកា សាធារណៈ រួមមាន៖ បច្ចុប្បន្នភាពកំណើនតួរលេខស្រ្តីជាថ្នាក់ដឹកនាំនៅតាមបណ្តា ក្រសួងស្ថាប័ននៅថ្នាក់ជាតិ ថ្នាក់ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ឃុំសង្កាត់ និងថ្នាក់ភូមិ ព្រមទាំងកំណើនតួលេខស្រ្តី ជាក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ ដែលសន្ទុះ នៃកំណើនទាំងនេះ បានមកពីការ ផ្តល់ឱកាស និងការជំរុញលើកទឹកចិត្តដល់ស្រ្តីក្នុងការចូលរួមបញ្ចេញមតិយោបល់ ចូលរួមធ្វើការ សម្រេចចិត្ត និងផ្តល់ឱកាសដល់ស្រ្តីក្នុងការពង្រឹងសមត្ថភាព និងចូលរួមចំណែកយ៉ាងពេញលេញក្នុងការបំពេញការងារនានា ក្នុងសង្គមស្របតាមយុទ្ធសាស្រ្តមួយនៃគោលដៅអភិវឌ្ឍសហស្សវត្សរ៍របស់ប្រទេសកម្ពុជាស្តីពីការលើកកម្ពស់សមធម៌ និងការ ផ្តល់សិទ្ធិអំណាចដល់ស្រី្ត ការលើកកម្ពស់ឲ្យមានការចូលរួមពិគ្រោះយោបល់ពីប្រជាពលរដ្ឋ គ្រប់លំដាប់ថ្នាក់ក្នុងអភិបាលកិច្ច មូលដ្ឋាន ជាពិសេសស្រ្តីភេទ ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយ ពណ៌សម្បុរ និងជំនឿសាសនាក្នុងដំណើរការ អភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

 

វេទិកាបានធ្វើការចែករំលែកនូវបទពិសោធន៍ជាក់ស្តែងអំពីការចូលរួមរបស់ស្រ្តីជាថ្នាក់ដឹកនាំនៅមូលដ្ឋាន ហើយមានការពិភាក្សា សំណួរ-ចម្លើយ និងការបកស្រាយបំភ្លឺរបស់វាគ្មិនដែលបានអញ្ជើញចូលរួមផងដែរ៕ រៀបរៀងដោយ: លោក មាស សំអុន ទីប្រឹក្សាតាមដាន និងវាយតម្លៃ

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់