កិច្ចប្រជុំ​ពិភាក្សា​ការ​អនុវត្ត​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ស្ពីពី​ ការ​បង្កើត​ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន​

ប៉ៃលិន ២៧ កុម្ភៈ ២០១៤៖ កិច្ចប្រជុំពិភាក្សាការអនុវត្តសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារ ថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តប៉ៃលិន បានធ្វើឡើងកាល ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤…

ប៉ៃលិន ២៧ កុម្ភៈ ២០១៤៖ កិច្ចប្រជុំពិភាក្សាការអនុវត្តសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារ ថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តប៉ៃលិន បានធ្វើឡើងកាល ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤។

កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន ឯកឧត្តម អ៊ី ឈៀន អភិបាលខេត្ត និងអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ព្រមទាំងមានការចូលរួមពីតំណាងក្រសួង មន្ទីរ អង្គភាព សរុបចំនួន ៨២នាក់។

 

កិច្ចប្រជុំបានផ្តោតទៅលើរបៀបវារៈចំនួន០២មាន ១). ប្រកាសសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបង្កើតក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ២).ការ អានសេចក្តីណែនាំស្តីពីរបៀបរបបការងាររបស់ក្រុមការងារចុះជួយមូលដ្ឋាននៅខេត្តប៉ៃលិន ។ 

 

ឯកឧត្តម ប៉ាន សូរស័ក្តិ    ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានអានសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់ កាលទី៣ ព្រមទាំងអានសេចក្តីណែនាំស្តីពីរបៀបរបបការងាររបស់ក្រុមការងារចុះជួយមូលដ្ឋានជូនសមាជិក សមាជិកានៃអង្គប្រជុំ បានជ្រាប ដើម្បីជាអនុសាសន៍ ឱ្យការសហការអនុវត្តការងារប្រកបដោយជោគជ័យ ដោយឈរលើកិច្ចសហការលើការរៀបចំវេទិកា មហាជន និងដោះស្រាយសំណូមពររបស់មហាជន និងការធ្វើរបាយការណ៍ជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

 

ឯកឧត្តម អ៊ី ឈាន  អភិបាលខេត្តប៉ៃលិន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាននៅខេត្តប៉ៃលិនមានសេចក្តី រីករាយ ដែលរាជរដ្ឋាភិបាលបានបង្កើតក្រុមការងារថ្នាក់ជាតិនេះឡើង ដើម្បីជួយដល់មូលដ្ឋាន។ នេះគឺជាគោលនយោបាយវិមជ្ឈការ និង វិសហមជ្ឈការដែលយើងបានអនុវត្តជាយូរមកហើយ។ ការបង្កើតក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានពេលនេះ គឺជាការរំកិលសេវា កាន់តែជិតប្រជាពលរដ្ឋដើម្បីជួយដោះទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងបានឱ្យប្រជាពលរដ្ឋបញ្ចេញយោបល់តាមរយៈវេទិកា សាធារណៈថ្នាក់ជាតិ។

 

មានមតិបិទក្នុងពិធីនៃកិច្ចប្រជុំ ឯកឧត្តម ប៉ាន សូរស័ក្តិ  ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាននៅខេត្តប៉ៃលិន មានសេចក្តី រីករាយ ដែលរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចបង្កើតក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាល កម្ពុជាដែលកើតចេញពីប្រជាពលរដ្ឋបោះឆ្នោតដោយប្រជាពលរដ្ឋ ត្រូវបម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្តតាមរយៈការបើកវេទិកា សាធារណៈថ្នាក់ជាតិដើម្បីដោះស្រាយកង្វល់ និងសំណូមពរជូនប្រជាពលរដ្ឋ៕ ដោយ ពេជ្រ សាខន

ដកស្រង់ចេញពីគេហទំព័រខេត្តប៉ៃលិន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់