កិច្ច​ប្រជុំ​ពិភាក្សា​ណែនាំ​ស្តីពី​មូលនិធិ​អភិវឌ្ឍន៍​ ឃុំ ​សង្កា​ត់អនុវត្ត​គម្រោង​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាត​តូច​តំបន់​ទន្លេសាប​

ភ្នំពេញ ០២ មករា ២០១៤៖ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ គឺជាខេត្តគោលដៅអនុវត្តក្នុងគម្រោង កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាប…

ភ្នំពេញ ០២ មករា ២០១៤៖ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ គឺជាខេត្តគោលដៅអនុវត្តក្នុងគម្រោង កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ដែលស្ថិតក្រោមជំនួយគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីកែលម្អ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅខេត្តគោលដៅអោយមានភាពប្រសើរឡើង។ 

 

ក្រុមការងារអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំជាមួយ ក្រុមការងារថ្នាក់ខេត្តគោលដៅទាំង៤ដើម្បីណែនាំពីគោលការណ៍ស្តីពីមូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់សម្រាប់ការកែលម្អជីវភាព និង ដើម្បីពិភាក្សាលើ ដំណើរការរៀបចំវគ្គបណ្តុះបណ្តាលដល់ក្រុមការងារអនុវត្តគម្រោងនៅក្រុង ស្រុក និងឃុំ សង្កាត់។

 

កិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដែលមានការចូលរូម ពីទីប្រឹក្សាគ្រប់គ្រងគម្រោង ទីប្រឹក្សាហិរញ្ញវត្ថុ និងទីប្រឹក្សាកសិកម្មទាំង៤ខេត្ត និងក្រុមការងារគម្រោងថ្នាក់ជាតិដែលសរុប មានចំនួន១៩នាក់ ក្នុងនោះមានស្រ្តីចំនួន១រូប។

 

កិច្ចប្រជុំនេះដែរក៏មានការបង្ហាញពីដំណើរការរៀបចំវគ្គបណ្តុះបណ្តាល ដោយមានការរៀបចំកម្មវិធី ការទទួលខុសត្រូវ និងការកំណត់អ្នកចូលរួម និងមានពិភាក្សាពីដំណើរការដែលត្រូវផ្តល់ប្រាក់អោយប្រជាពលរដ្ឋខ្ចីសម្រាប់ប្រកបមុខរបរអាជីវកម្មខ្នាតតូច។

 

ដោយឡែកគម្រោងនេះជ្រើសរើសយកខេត្តគោលដៅទាំង៤នេះដោយសារខេត្តទាំងនេះមានទិន្នន័យអត្រាភាពក្រីក្រច្រើនជាង៥០ ទៅ៦០ភាគរយ ហើយខេត្តទាំងនេះអាចមានលទ្ធភាពរីកចំរើនទៅមុខបាន។ 

 

គួរបញ្ជាក់ផងដែរគម្រោងនេះ គឺមានបំណងចង់លើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋដែលស្ថិតក្នុងខេត្តគោលដៅដោយបង្កើតប្រជាពលរដ្ឋជាក្រុម ហើយផ្តល់ប្រាក់កម្ចីសម្រាប់ការរករបរអាជីវកម្មខ្នាតតូច និងការធ្វើកសិកម្ម ឬចិញ្ចឹមសត្វជាដើម។ ក្នុងនោះក៏មានផ្តល់ជាជំនួយក្នុងការជួសជុលផ្លូវក្នុងភូមិ ប្រព័ន្ធធារាសាស្រ្តសម្រាប់ធ្វើស្រែចំការ និងអនាម័យទឹកស្អាតផងដែរ។ ដោយ៖ ជួន ចាន់ណា មន្ត្រីព័ត៌មាន/ NCDDS

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់