គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ ខណ្ឌ សែន សុខ រៀបចំ​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​២៨

ភ្នំពេញ ១៤ មករា ២០១៤៖  គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខណ្ឌ សែន សុខ រាជធានីភ្នំពេញ  កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ ដើម្បីត្រួតពិនិត្យសកម្មភាពការងារកន្លងមក និងដាក់ចេញផែនការអនុវត្តថ្មីៗសម្រាប់អនុវត្តជាបន្តទៀត។

ភ្នំពេញ ១៤ មករា ២០១៤៖  គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ

(គ.ក.ស.ក) ខណ្ឌ សែន សុខ រាជធានីភ្នំពេញ  កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤

បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ ដើម្បីត្រួតពិនិត្យសកម្មភាពការងារកន្លងមក និង

ដាក់ចេញផែនការអនុវត្តថ្មីៗសម្រាប់អនុវត្តជាបន្តទៀត។

 

កិច្ចប្រជុំនេះបានរៀបចំឡើងក្រោមអធិបតីភាពលោកស្រី ឈាន សុខេន ប្រធាន

គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) និងជាសមាជិក

ក្រុមប្រឹក្សាខណ្ឌ សែន សុខ  ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា និងអ្នក

ពាក់ព័ន្ធជាច្រើនរូបទៀត។

 

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ (១). ពិនិត្យនិងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៧ ប្រចាំខែធ្នូ ឆ្នាំ២០១៣ (២). ពិនិត្យ

និងអនុម័តផែនការសកម្មភាព និងថវិកាប្រចាំខែមករា ប្រចាំត្រីមាសទី១ និងប្រចាំឆមាសទី១ ឆ្នាំ២០១៤ របស់ គ.ក.ស.ក (៣).ពិនិត្យនិងអនុម័ត

ប្រតិទិនប្រជុំប្រចាំខែ ឆ្នាំ២០១៤ របស់ គ.ក.ស.ក (៤).ពិនិត្យ និងស្ដាប់របាយការណ៍លទ្ធផលការងារពាក់ព័ន្ធបញ្ហាស្ត្រី កុមារ យុវវ័យ និងជនងាយរងគ្រោះ របស់ការិយាល័យជំនាញប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០១៣។

 

បន្ទាប់ពីស្ដាប់របាយការណ៍របស់អង្គប្រជុំរួចមក លោកស្រីឈាន សុខេន ប្រធានអង្គប្រជុំមានប្រសាសន៍ថា ដើម្បីទទួលបានភាពជោគជ័យនិង

ប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ចនិងផែនការថ្មីៗ ដែលគណៈកម្មាធិការបានប្រគល់ជូន សមាជិកទាំងអស់ត្រូវមានការសហការគ្នា

ឲ្យខ្លាំងជាងនេះបន្តទៀត ជាពិសេស សហការជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ ដែលជាអ្នករស់នៅជិតប្រជាពលរដ្ឋជាប្រចាំ ងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗ៕ 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលារាជធានីភ្នំពេញ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់