របាយការណ៍​សង្ខេប​ពី​ការ​សិក្សា​វាយ​តម្លៃ​ការ​អនុវត្ត​គម្រោង​ ស៊ី-ដ​

ភ្នំពេញ ១៨ កុម្ភៈ ២០១៤៖ គម្រោងលើកកម្ពស់សិទ្ធិស្រ្តី តាមរយៈការពង្រឹងចំណេះដឹង និងជំនាញដល់រដ្ឋបាល ថ្នាក់ក្រោមជាតិស្តីពី ការលុបបំបាត់នូវរាល់ទម្រង់រើសអើងប្រឆាំងនិងស្ត្រី (ស៊ី-ដ)…

ភ្នំពេញ ១៨ កុម្ភៈ ២០១៤៖ គម្រោងលើកកម្ពស់សិទ្ធិស្រ្តី តាមរយៈការពង្រឹងចំណេះដឹង និងជំនាញដល់រដ្ឋបាល ថ្នាក់ក្រោមជាតិស្តីពី ការលុបបំបាត់នូវរាល់ទម្រង់រើសអើងប្រឆាំងនិងស្ត្រី (ស៊ី-ដ) ជាគម្រោងដែលលេខាធិការដ្ឋាន គ.ជ.អ.ប បានសហការជាមួយអង្គការ UN-WOMEN ដើម្បីបញ្រ្ចាបពីអនុសញ្ញាស៊ី-ដ ដល់មន្រ្តីនៅតាមអនុកម្មវិធីនានា នៅថ្នាក់ជាតិ និងថ្នាក់ខេត្ត អាចយកចំណេះដឹង ទាំងនោះទៅអនុវត្តបាននៅក្នុងការបំពេញការងាររបស់ខ្លួន។   

បន្ទាប់ពីបានអនុវត្តគម្រោងបាន១ឆ្នាំកន្លងមក លេខាធិការដ្ឋានបានរៀបចំការសិក្សាវាយតម្លៃអំពីការអនុត្តគម្រោង ដោយទីប្រឹក្សា ឯករាជ្យដើម្បីស្វែងយល់ពីសមិទ្ធផល និងមេរៀន បទពិសោធន៍ ក្នុងការបន្តអនុវត្តគម្រោងនាថ្ងៃអនាគត។

 

ការសិក្សាវាយតម្លៃបានរកឃើញថា ថ្នាក់ខេត្តបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយចំនួន២ផ្សេងគ្នា ស្តីពីអនុសញ្ញា ស៊ី-ដ ដល់មន្រ្តី ពាក់ព័ន្ធនានានៅថ្នាក់ខេត្ត រួមបញ្ចូលទាំងអង្គការសង្គមស៊ីវិលនានា លើសពីនេះទៅទៀតថ្នាក់ខេត្តបានបញ្ចូលអនុសញ្ញា ស៊ី-ដ ក្នុង របៀបវារៈប្រជុំរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារថ្នាក់ក្រុង ស្រុក ខណ្ឌ កិច្ចប្រជុំរបស់ក្រុមប្រឹក្សា និងក្នុង កិច្ចប្រជុំរបស់គណៈអភិបាល។

 

ដោយឡែកថ្នាក់ស្រុក បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ២ស្តីពីអនុសញ្ញា ស៊ី-ដ និងសិក្ខាសាលាចំនួន២ផ្សេងទៀតស្តីពី ការចែក រំលែកចំណេះដឹងជាមួយក្រុមប្រឹក្សាឃុំ ដែលបានរៀបចំក្នុងស្រុកនីមួយៗ ហើយបានបញ្ចូល ស៊ី-ដ ក្នុងរបៀបវារៈប្រជុំរបស់គណៈ កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារថ្នាក់ក្រុង ស្រុក ខណ្ឌ និងក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា និងក្នុងកិច្ចប្រជុំរបស់ គណៈ អភិបាល។ ចំណែកថ្នាក់ឃុំ  មន្ត្រីបង្គោល ស៊ី-ដ ថ្នាក់ស្រុកបានបញ្ចូលក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារឃុំ តាមសំណើរបស់ក្រុមប្រឹក្សាឃុំ ឬនៅពេលចាំបាច់។

 

មានការសន្និដ្ឋានជាច្រើនពីការសិក្សាវាយតម្លៃលើគម្រោង ស៊ី-ដ ការសន្និដ្ឋានបង្ហាញថាអនុសញ្ញា ស៊ី-ដ ត្រូវបានចាត់ទុកជាលិខិត បទដ្ឋានគតិយុត្តមួយដែលពន្យល់អំពីថាតើអ្វីដែលបុរស និងស្រ្តីគួរធ្វើ ឬមិនគួរធ្វើ សិក្ខាកាមដែលជាស្រ្តីជាច្រើនបានលើកឡើងថា ពួកគាត់កាន់តែមានទំនុកចិត្តលើខ្លួនឯង និងមានការគាំទ្រពីមិត្តរួមការងារដែលជាបុរសជាងមុន ក្រោយពីបានចូលរួម វគ្គបណ្តុះ បណ្តាល និងគម្រោង។

 

ស្រ្តីមានអារម្មណ៍ថាពួកគាត់មានភាពក្លាហានដោយសារអនុសញ្ញា ស៊ី-ដ ចំណែកបុរសចាប់ផ្តើមពិចារណាលើបទដ្ឋាន មានប្រៀបលើ នានារបស់ខ្លួន ហើយក៏ចាប់ផ្តើមទទួលស្តាល់ពីតួនាទីរបស់ស្រ្តីបន្តិចម្តងៗ។

 

ការសិក្សាបានសន្និដ្ឋានបន្តទៀតថា ស្រ្តីវ័យក្មេងបានបង្ហាញនូវទំនុកចិត្តរបស់ពួកខ្លួនក្នុងវគ្គបណ្តុះបណ្តាលស្តីពីអនុសញ្ញា ស៊ី-ដ ហើយ អាចបញ្ចេញនូវទេពកោសល្យផ្ទាល់របស់ពួកគេនៅចំពោះមុខមិត្តភក្តិ និងអ្នកគ្រប់គ្រង គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុង ស្រុក ខណ្ឌ និងឃុំ គឺជាយន្តការមួយដ៏សំខាន់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយបញ្ហាជាច្រើនពាក់ព័ន្ធ ទៅនឹងអំពើហិង្សាលើស្ត្រី ការជួញដូរស្រ្តី និងកុមារបានយ៉ាងឆាប់រហ័ស។

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់