រយៈពេល៥ឆ្នាំនេះរដ្ឋបាលខណ្ឌដូនពេញបានបង្ក្រាបនិងទប់ស្កាត់អំពើល្មើស ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រចំនួន ៣៣៨ករណី

ភ្នំពេញ  ១៨ កុម្ភៈ ២០១៤៖ ក្នុងរយៈពេល៥ឆ្នាំនេះរដ្ឋបាលខណ្ឌដូនពេញបានបង្ក្រាបនិងទប់ស្កាត់ អំពើល្មើសដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រមានដូចជាការទប់ស្កាត់និង បង្ក្រាបសកម្មភាព…

ភ្នំពេញ  ១៨ កុម្ភៈ ២០១៤៖ ក្នុងរយៈពេល៥ឆ្នាំនេះរដ្ឋបាលខណ្ឌដូនពេញបានបង្ក្រាបនិងទប់ស្កាត់ អំពើល្មើសដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រមានដូចជាការទប់ស្កាត់និង បង្ក្រាបសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទបានចំនួន៣៣៨ករណីដោយ ឃាត់ខ្លួនជនសង្ស័យបាន៥១១នាក់និងធ្វើការដកហូតវត្ថុតាងមានម៉ូតូ៧៨ គ្រឿងអាវុធខ្លី០៦ដើមរថយន្ត០៨គ្រឿងទូរស័ព្ទ៥១គ្រឿងលុយដុល្លារ ៦៩០៦លុយរៀល២លាន៨៥ម៉ឺន២ពាន់៨រយរៀលរួមទាំងទប់ស្កាត់និង បង្ក្រាបសកម្មភាពផលិត ចែកចាយជួញដូរគ្រឿងញៀននិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់បានចំនួន១០៩ ករណីឃាត់ខ្លួនជនជនសង្ស័យបានចំនួន១៨៣នាក់ដកហូតវត្ថុតាងមាន ថ្នាំញៀនម៉ាទឹកកកចំនួន៤៤៩កញ្ចប់តូច,១៧ កញ្ចប់ធំ ម្សៅពណ៌ស២៥កញ្ចប់តូច ថ្នាំញៀនផ្កាឈូក១៩១គ្រាប់ កញ្ឆា៣កញ្ចប់តូច លុយដុល្លារ៦ពាន់៣រយ២២ដុល្លារលុយរៀល២លាន៥ម៉ឺន៤ពាន់៥រយរៀល។ ចំពោះវត្ថុតាងនិងជនសង្ស័យទាំងអស់ត្រូវបានរដ្ឋបាលខណ្ឌបានកសាង សំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់និងសំភារៈនិង ថវិកាមួយចំនួនទៀតបានប្រគល់ជូនម្ចាស់ដើមវិញ។

ការលើកឡើងនេះនូវក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី០៧អាណត្តិទី១របស់ក្រុមប្រឹក្សាខណ្ឌដូនពេញនារសៀលថ្ងៃទី១៧-០២.២០១៤ ដោយមានការចូលរួមពីលោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ។


លោក សុខ សម្បត្តិ អភិបាលខណ្ឌដូនពេញបានលើកឡើងនូវការចូលរួមចំណែករបស់កងកម្លាំងនិង សមត្ថកិច្ចគ្រប់ប្រភេទនិងមន្ត្រីជំនាញក្រោមឱវាទរបស់រដ្ឋបាលខណ្ឌ ក្នុងការទប់ស្កាត់និងបង្ក្រាបនូវរាល់អំពើល្មើសធ្វើអោយស្ថានភាព សន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសង្គមបានល្អ។ លោកអភិបានខណ្ឌក៏បានក្រើនរំលឹកដល់អាជ្ញាធរសង្កាត់ទាំង១១រួមនិង សមត្ថកិច្ចត្រូវបង្កើនសមត្ថភាពការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។ ការបើកវេទិកាសាធារណៈស្តីពីភូមិសង្កាត់មានសុវត្ថិភាពបានទៀងទាត់ គឺជាកត្តាសំខាន់បំផុតព្រោះទទួលបានព័ត៌មានក៏ដូចជាសំណូមពររបស់ ប្រជាពលរដ្ឋដឹងពីការលំបាក ការងាយស្រួល របស់សមត្ថកិច្ច។

លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានសំដែងនូវការស្វាគមន៍និងកោតសរសើរដល់រដ្ឋបាលខណ្ឌដែលខិតខំ ប្រឹងប្រែងចុះបំពេញភារកិច្ចក្នុងការការពារនិងអភិវឌ្ឍន៍មូលដ្ឋានអោយ បានល្អប្រសើរសាកសមជាបេះដូងនៃរាជធានីភ្នំពេញព្រោះខណ្ឌដូនពេញជា មជ្ឈមណ្ឌលប្រមូលផ្តុំគ្រប់វិស័យទាំងសន្តិសុខនយោបាយសេដ្ឋសង្គមកិច្ច បេតិកភណ្ឌវប្បធម៌និងសម្បូរទៅរមណីយដ្ឋានវប្បធម៌ប្រវត្តសាស្ត្រ ព្រមទាំងប្រមូលផ្តុំនូវស្ថាប័នជាតិធំៗនិងស្ថានឯកអគ្គរដ្ឋទូត ជាច្រើនទៀត៕

ដកស្រង់ចេញពីគេហទំព័រ កម្ពុជាថ្មី ចេញផ្សាយថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤
http://kpt-news.com/local-news/security-social/4256-2014-02-17-13-45-13.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់