ព្រឹទ្ធសភា​ផ្សព្វផ្សាយ​ស្តីពី​ការ​វិវត្តន៍​នៃ​កំណែទម្រង់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​

ភ្នំពេញ ៥ មីនា ២០១៤៖ គណៈកម្មការទី ៤នៃព្រឹទ្ធសភាសហការជាមួយអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា និងសម្ព័ន្ធភាពជាតិ ឃុំសង្កាត់ ដោយមានការឧបត្ថម្ភពីវិទ្យាស្ថានសភាកម្ពុជា (PIC)…

ភ្នំពេញ ៥ មីនា ២០១៤៖ គណៈកម្មការទី ៤នៃព្រឹទ្ធសភា សហការជាមួយ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសម្ព័ន្ធភាពជាតិ ឃុំសង្កាត់ ដោយមានការឧបត្ថម្ភពីវិទ្យាស្ថានសភាកម្ពុជា (PIC) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការវិវត្តន៍ នៃកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោម ជាតិដល់មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងមន្ត្រីបុគ្គលិកនៃសម្ព័ន្ធជាតិឃុំ សង្កាត់។ 

 

ពិធីសិក្ខាសាលានេះបានប្រព្រឹត្តក្រោមអធិបតីភាពឯកឧត្តម សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា ក្នុងគោលបំណងដើម្បីប្រមូលផ្តុំទស្សនៈ គំនិត បញ្ញាញាណ សំដៅរួមចំណែកដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។

 

ឯកឧត្តម សាយ ឈុំ បានបញ្ជាក់ថាក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ នេះរាជរដ្ឋាភិបាល កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តអនុវត្តកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការឲ្យកាន់តែស៊ីជម្រៅ តាមរយៈការបន្តពង្រឹងរដ្ឋបាល ថ្នាក់ក្រោមជាតិគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័ន និងប្រព័ន្ធគ្រប់គ្រងបន្តអភិវឌ្ឍន៍ធនធានមនុស្ស ការផ្ទេរមុខងារ និងចំណេះដឹង ព្រមទាំងប្រព័ន្ធ ថវិកា ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិសំដៅធានាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បំពេញការងារដោយមានគណនេយ្យភាព និងឆ្លើយតបក្នុងការ ផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងការចូលរួមកាត់បន្ថយភាពក្រីក្រដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចប្រកប ដោយចីរភាព និងសមធម៌៕ ដោយ ប៉ាល់ សុង

ដកស្រង់ចេញពីគេហទំព័រ AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់