ឧត្តមសេនីយ៍ត្រី​ ខេង ស៊ុំ​ ជំរុញ​វេទិកា​សាធារណៈ​ ភូមិ​-ឃុំ​ មាន​សុវត្ថិភាព​ដល់​មូល​ដ្ឋាន​

បន្ទាយមានជ័យ  ៤ មិនា ២០១៤៖ ភូមិ ឃុំមានសុវត្ថិភាព គឺជាគោលនយោបាយអាទិភាព មួយសម្រាប់កងកម្លាំងអនុវត្តច្បាប់ អជ្ញាធរមាន សមត្ថិកិច្ចគ្រប់ថ្នាក់…

បន្ទាយមានជ័យ  ៤ មិនា ២០១៤៖ ភូមិ ឃុំមានសុវត្ថិភាព គឺជាគោលនយោបាយអាទិភាពមួយសម្រាប់កងកម្លាំងអនុវត្តច្បាប់ អជ្ញាធរមាន សមត្ថិកិច្ចគ្រប់ថ្នាក់ សមាសភាពផ្សេងៗទាំងក្នុងជួររដ្ឋាភិបាល គណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល ផ្នែកឯកជន និងប្រជាពលរដ្ឋទាំងមូល រួមគ្នាពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈអោយបានគត់មត់ល្អនៅគ្រប់ភូមិ ឃុំទូទាំងប្រទេស។

 

ជាក់ស្តែង កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ ដោយមានការណែនាំពីស្នងការខេត្តបន្ទាយមានជ័យ នគរបាលស្រុកភ្នំស្រុក បានផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្តិភាព និងបានណែនាំពីការត្រៀមបង្ការអគ្គីភ័យ ព្រមទាំងការធើ្វអត្តសញ្ញាណ្ណប័ណ្ណជូនពលរដ្ឋ ដោយមិនយកប្រាក់ផងដែរ នៅពេលដែលមានប្រជាពលរដ្ឋស្នើធ្វើដល់ចំនួន៤៩នាក់។ 

 

ឯកឧត្តម ឧត្តមសេនីយ៍ត្រី ខេង ស៊ុំ បានជំរុញធ្វើការណែនាំដល់មន្ត្រីនគរបាលក្រោមឱវាទ ចុះធ្វើវេទិកាសាធារណៈ និងខិតខំបន្តជំរុញវេទិកាទាំងនេះឲ្យដល់ភូមិ-ឃុំ តាមជនបទដាច់ស្រយាលពីទីប្រជុំជន និងនៅទូទាំងខេត្តផងដែរដើម្បីបង្កើនសន្តិសុខដល់ប្រជាពលរដ្ឋ បអោយស្របតាមគោលនយោបាយ ភូមិ-ឃុំ មាន សុវត្ថិភាព ។

 

ក្នុងវេទិកាសាធារណៈនោះ ប្រជាពលរដ្ឋបានលើកឡើងនូវសំណួរដែលមានសារៈសំខាន់ ជាច្រើន ពាក់ព័ន្ធនឹងបញ្ហា ភូមិ-ឃុំរបស់ពួកគាត់ ព្រមទាំងលក្ខណៈសម្បត្តិភូមិ ឃុំមានសុវត្ថិភាព ៩ ចំណុច ហើយក៏មានសំណួរផ្តោតសំខាន់លើបញ្ហាល្បែងស៊ីសង ក្មេងទំនើង គ្រឿងញៀន ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរផងដែរ ។

 

ទន្ទឹមនិងគ្នានេះផងដែរ ឯកឧត្តមក៏បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយត្ន័ខ្ពស់ ខណៈរដូវនេះជារដូវរាំងស្ងួត ដែលងាយនឹងមានអគ្គីភ័យកើតមានដោយចៃដន្យ ដូច្នេះប្រជាពលរដ្ឋមុននឹងចាកចេញពីផ្ទះត្រូវពន្លត់ភ្លើងចង្ក្រាន ភ្នក់ភ្លើង ភ្លើងទៀន ភ្លើងធូប និងបិទប្រភពអគ្គីសនីជាដើម និងត្រូវមានពាងទឹក ទុយោទឹក សំបកបាវ បង្កាទុក ។

 

គួរបញ្ជាក់ថាភូមិ ឃុំមានសុវត្ថិភាពគឺភូមិ ឃុំ ដែលមានលក្ខណៈសម្បត្តិ៩យ៉ាងដូចខាងក្រោម៖ 

១. គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ

២. គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់

៣. គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហឹង្សាក្នុងគ្រួសារ

៤. គ្មានក្មេងទំនើង

៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ

៦. គ្មានគ្រោះថ្នាក់ចរាចរណ៍

៧. គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

៨. មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព

៩.គ្មានការត្រួតពិនិត្យខុសច្បាប់

កែសម្រួល និងដកស្រង់ចេញពីគេហទំព័រដើមអំពិល DAP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់