វគ្គបណ្តុះបណ្តាល​រំលឹក​ឡើង​វិញ​ដល់​គ្រូបង្គោល​ថា្នក់​ខេត្ត ស្តីពី​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យភាព​សង្គម

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃ អង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ទោស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញដល់គ្រូបង្គោលថា្នក់ខេត្ត ស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនៅខេត្តបាត់ដំបង ដឹកនាំដោយ លោក ជេដ្ឋ គីមជុង ប្រធានសម្របសម្រួល​គម្រោងគណនេយ្យភាពសង្គម ដំណាក់កាលទី២ និងជាអនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប.។ វគ្គបណ្តុះបណ្តាលនេះ មានសមាសភាពចូលរួមមកពី តំណាងក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តព្រះវិហារ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ តំណាងអង្គការទស្សនពិភពលោក (WVI-C) តំណាងអង្គការCare និងតំណាងអង្គការFHI 360 ប្រមាណជា ៦០រូប។ សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅតាមវិធានការសុវត្ថិភាព ការពារ Covid-19 ៣ការពារ៣កុំ និង២ចូលរួម របស់ក្រសួងសុខាភិបាល។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់