ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃ អង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ទោស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញដល់គ្រូបង្គោលថា្នក់ខេត្ត ស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនៅខេត្តបាត់ដំបង ដឹកនាំដោយ លោក ជេដ្ឋ គីមជុង ប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម ដំណាក់កាលទី២ និងជាអនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប.។ វគ្គបណ្តុះបណ្តាលនេះ មានសមាសភាពចូលរួមមកពី តំណាងក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តព្រះវិហារ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ តំណាងអង្គការទស្សនពិភពលោក (WVI-C) តំណាងអង្គការCare និងតំណាងអង្គការFHI 360 ប្រមាណជា ៦០រូប។ សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅតាមវិធានការសុវត្ថិភាព ការពារ Covid-19 ៣ការពារ៣កុំ និង២ចូលរួម របស់ក្រសួងសុខាភិបាល។