កិច្ចប្រជុំគណៈអភិបាលខេត្ត ត្រីមាសទី៤ ឆ្នាំ២០១៣

ខេត្តកណ្តាល ៣១ ធ្នូ ២០១៣៖ សេចក្តីព្រាងរបាយការណ៍រីកចំរើននៃការអនុវត្តផែនការសកម្មភាព រយៈពេល៣ខែ (តុលា វិច្ឆិកា ធ្នូ) ឆ្នាំ ២០១៤ របស់រដ្ឋបាលខេត្តត្រូវបានដាក់ឆ្លងក្នុងកិច្ចប្រជុំ គណៈអភិបាលខេត្ត…

 

ខេត្តកណ្តាល ៣១ ធ្នូ ២០១៣៖ សេចក្តីព្រាងរបាយការណ៍រីកចំរើននៃការអនុវត្តផែនការសកម្មភាពរយៈពេល៣ខែ (តុលា វិច្ឆិកា ធ្នូ) ឆ្នាំ ២០១៤ របស់រដ្ឋបាលខេត្តត្រូវបានដាក់ឆ្លងក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៣៤ ។

 

នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៣ ការងារដែលលេចធ្លោជាងគេក្នុងខេត្តកណ្តាល គឺការងារកសិកម្មដោយគិតត្រឹមថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៣ ទូទាំងខេត្តប្រមូលផលស្រូវវស្សាបានចំនួន ១២.២៦១ ហិកតារ បរិមាណផលមាន ៣៩.៣៤៥ តោន ទិន្នផលមធ្យម ៣,៧០៦ តោនក្នុងមួយហិកតារ។ ផ្ទៃដីស្រូវប្រាំងអនុវត្តបាន ១១.៩០៤ ហិកតារ ស្មើនឹង ២០% នៃផែនការ និងបានបើកសាលារៀនស្រែកសិករចំនួន ៤២ កន្លែង ។ ការងារពន្ធដា គិតត្រឹមថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៣ ចំណូលសារពើពន្ធប្រចាំត្រីមាសទី៤ អនុវត្តបានសរុប ១.០៧៨.៤៩៣.១៣៧ រៀល ។ កិច្ចប្រជុំបានតាមដានពិនិត្យកម្មវិធីវិនិយោគ៣ ឆ្នាំរំកិល(២០១៤-២០១៦) របស់ក្រុង-ស្រុកទាំង ១១ របស់រដ្ឋបាលខេត្ត ដែលមានគំរោងស្នើឡើងចំនួន ៦៧៥ គំរោង ចែកជា ៤ ផ្នែកសំខាន់ៗគឺ ១-ផ្នែកសេដ្ឋកិច្ចមាន ២៣១ គំរោង        ២-ផ្នែកសង្គមកិច្ចមាន ២២៤ គំរោង ៣-ផ្នែកប្រើប្រាស់ដីធ្លី ធនធានធម្មជាតិបរិស្ថាន និងគ្រោះមហន្តរាយមាន ១០៦ គំរោង និង       ៤-ផ្នែករដ្ឋបាល និងសន្តិសុខ សណ្តាប់ធ្នាប់ មានគំរោង ១១៤ គំរោង ។

 

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានកោតសរសើរ ចំពោះលទ្ធផលការងារ ដែលមន្ទីរ អង្គភាពជុំវិញខេត្តសំរេចបានក្នុងរយៈពេល ៣ ខែកន្លងមក បានឆ្លើយតបតាមផែនការ ហើយសកម្មភាពដែលសេសសល់មន្ទីរជំនាញពាក់ព័ន្ធត្រូវខិតខំជំរុញការងាររបស់ខ្លួននៅតាមមូលដ្ឋានបន្តទៀត ដើម្បីសំរេចតាមផែនការឆ្នាំ២០១៣ ៕

ដកស្រង់ចេញពីគេហទំព័រ សាលាខេត្តកណ្តាល។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់