សម្តេច​នាយករដ្ឋមន្រ្តី ជំរុញឲ្យមន្រ្តី បម្រើសេវាជូន ប្រជាពលរដ្ឋ ដោយសុច្ចភាព និងឆន្ទៈ

ភ្នំពេញ ២១ កុម្ភៈ ២០១៤៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញជាថ្មីម្តងទៀត ឲ្យមន្រ្តី  អាជ្ញាធរ បម្រើសេវាជូនប្រជាពលរដ្ឋ ដោយសុច្ចភាព ឆន្ទៈ និងឲ្យទាន់ពេលវេលា…

– សម្តេចតេជោ៖ ប្រាក់ខែមន្រ្តីនគរបាល យោធា មិនអាចពន្យារដល់ ៤០ថ្ងៃ

 

ភ្នំពេញ ២១ កុម្ភៈ ២០១៤៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញជាថ្មីម្តងទៀត ឲ្យមន្រ្តី  អាជ្ញាធរ បម្រើសេវាជូនប្រជាពលរដ្ឋ ដោយសុច្ចភាព ឆន្ទៈ និងឲ្យទាន់ពេលវេលា។ សម្តេចបានរំលឹកដល់មន្រ្តីរបស់  សម្តេច ការងារបម្រើសេវានេះ ជាកម្ទេចភ្លើងតូចៗ តែអាចបង្កជាគ្រោះអគ្គិភ័យដល់រាជរដ្ឋាភិបាលកម្អុជា។

 

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបិទមហាសន្និបាតរបស់ក្រសួងមហាផ្ទៃប្រចាំឆ្នាំ២០១៣ និងដាក់ ទិសដៅសម្រាប់ឆ្នាំ២០១៤ បានមានប្រសាសន៍ថា ការបម្រើសេវាជូនប្រជាពលរដ្ឋដូចជាការធ្វើលិខិតស្នាមផ្សេងៗ  នេះ អត់ត្រូវការដើមទុននោះទេ ត្រូវការតែទឹកប៊ិច ដូច្នេះត្រូវធ្វើឲ្យបានទាន់ពេលវេលា។

 

សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា ការធ្វើអត្រានុគោលដ្ឋាន ធ្វើនៅទីណា គឺធ្វើឲ្យហើយ មិនចាំបាច់ពន្យារទៅ  កន្លែងផ្សេងនោះទេ។ សម្តេចបានមានប្រសាសន៍ថា «ការបម្រើសេវានេះ វាជាកម្ទេចភ្លើងតូចៗ តែអាចបង្កទៅ គ្រោះអគ្គិភ័យបាន»។

 

ពាក់ព័ន្ធនឹងប្រាក់ខែរបស់មន្រ្តីនគរបាល និងយោធា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យបើកឲ្យបានទាន់ពេល  វេលា ដោយមិនអាចពន្យារដល់ ៤០ថ្ងៃឡើយ ហើយបើប្រាក់បង្វិលមិនទាន់ទេ ត្រូវយកប្រាក់បុរេប្បទានទៅបើកជូន មន្រ្តីនគរបាល និងយោធា។

 

សម្តេចនាយករដ្ឋមន្រ្តី នៅចំពោះមុខមន្រ្តីនគរបាលរាប់ពាន់នាក់ បានមានប្រសាសន៍ថា ទោះបីជាការបើកប្រាក់ខែ  នាពេលកន្លងមក ត្រូវបានធ្វើឡើងតាមអេធីអឹម យ៉ាងណាក្តី ក៏នៅមានបញ្ហាមួយចំនួនដដែល ព្រោះនៅតំបន់ដាច់  ស្រយាលខ្លះមិនមានធនាគារទៅដល់នោះទេ។

 

ដើម្បីសម្រួលការងារបើកប្រាក់ខែជូនមន្រ្តីឲ្យបានទាន់ពេលវេលានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅ  ក្នុងពេលឆាប់ៗខាងមុខនេះ សម្តេចនឹងចុះហត្ថលេខាមួយទៀត ដើម្បីសម្រួលនូវបញ្ហាទាំងនេះ៕ ដោយ៖ ដើមអម្ពិល (DAP)

 

ដកស្រង់ចេញពីគេហទំព័រដើមអំពិល ចេញផ្សាយថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤

http://www.dap-news.com/2011-06-14-02-39-55/81274-2014-02-20-11-05-49.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់