កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​៥៥​ របស់​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី១​

ភ្នំពេញ ២០ មករា ២០១៤៖ ដើម្បីបូកសរុបលទ្ធផលសកម្មភាពដែលបានធ្វើកន្លងមក និងដើម្បីអនុម័តផែនការសកម្មភាពសម្រាប់ ខែបន្ទាប់ ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិ១…

ភ្នំពេញ ២០ មករា ២០១៤៖ ដើម្បីបូកសរុបលទ្ធផលសកម្មភាពដែលបានធ្វើកន្លងមក និងដើម្បីអនុម័តផែនការសកម្មភាពសម្រាប់ ខែបន្ទាប់ ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិ១ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ កាលពីព្រឹកថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ២០១៣ នៅសាលា រាជធានីភ្នំពេញ។

 

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងមានការអញ្ជើញចូលរួមពីអភិបាលរងរាជធានី ភ្នំពេញ នាយក នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ នាយក នាយិកាទីចាត់ការ និងប្រធានមន្ទីរ-អង្គភាពជុំវិញរាជធានីភ្នំពេញ។ 

 

រៀបបវារៈសំខាន់ៗក្នុងកិច្ចប្រជុំនេះមានការប្រកាសទទួលស្គាល់ ឯកឧត្តម ម៉ម យុធ ជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី១ អនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៤របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី១ អនុម័តរបាយការណ៍រីកចម្រើនលទ្ធផល នៃការអនុវត្តផែនការសកម្មភាពសំខាន់ៗរយៈពេល ៣ខែ (តុលា វិច្ឆិកា ធ្នូ) ឆ្នាំ ២០១៣ របស់រដ្ឋបាលរាជធានីភ្នំពេញព្រមទាំងបាន អនុម័តផែនការសកម្មភាពសំខាន់ៗរយៈពេល ៣ខែ (មករា កុម្ភៈ មីនា) ឆ្នាំ២០១៤ របស់រដ្ឋបាលរាជធានីភ្នំពេញ។ 

 

ក្នុងកម្មវិធីបិទកិច្ចប្រជុំ ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរដល់គណៈអភិបាលរាជធានីភ្នំពេញ ដែលបាន ខិតខំអនុវត្តការងារបានល្អប្រសើរ ភាគច្រើនតាមផែនការដែលបានលើកឡើង និងថ្លែងអំណរគុណដល់សមាជិក ដែលមានវត្តមាន ក្នុងអង្គប្រជុំ ហើយក៏បានជម្រាបជូនអង្គប្រជុំពីការកំណត់កាលបរិច្ឆេទកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០១៤ នៅសាលប្រជុំដដែលនេះ៕

ដកស្រង់ចេញពីគេហទំព័ររបស់ សាលាក្រុងភ្នំពេញ

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់