វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​ បច្ចេកទេស​រដ្ឋបាល​ ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​

ប៉ៃលិន ១៧ កុម្ភៈ ២០១៤៖ នៅថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រសួងមហាផ្ទៃ បានបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេស រដ្ឋបាល ជូនដល់មន្ត្រីរាជ ការសាលាខេត្ត…

ប៉ៃលិន ១៧ កុម្ភៈ ២០១៤៖ នៅថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រសួងមហាផ្ទៃ បានបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេស រដ្ឋបាល ជូនដល់មន្ត្រីរាជ ការសាលាខេត្ត និងមន្រ្តីរាជការសាលាក្រុង ស្រុក នៅខេត្តប៉ៃលិន  ដែលមានសិក្ខាកាមចូលរួមចំនួន ៣៤នាក់ ស្រី០៩នាក់។

 

វគ្គបណ្តុះបណ្តាលបានផ្តោតទៅលើប្រធានបទចំនួន០៣រួមមាន៖ មុខងារសាធារណៈ (បទបង្ហាញដោយ លោក អ៊ួន សុទ្ធាអនុប្រធាននាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាលវិជ្ជាជីវៈ) ការងារការិយាល័យ និងតម្កល់ឯកសារ (បទបង្ហាញដោយលោក បួនសេង សុវិទ្យា អនុប្រធានការិយាល័យ នៃនាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាលវិជ្ជាជីវៈ)ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្តនិងការអនុវត្តតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ(បទបង្ហាញដោយលោក មិនស៊ីថាអនុប្រធាននាយកដ្ឋាន រដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ)  ។

 

លោក សៅ សារ៉ាត់ នាយករដ្ឋបាលសាលាខេត្ត និងជាប្រធានគ្រប់គ្រងវគ្គ បានអានរបាយការណ៍វគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសរដ្ឋបាល ដែលបង្ហាញដោយគ្រូឧទ្ទេសដ៏មានទេពកោសល ដំណើរការ និងបញ្ចប់ដោយជោគជ័យអស់រយៈពេល ០៤ថ្ងៃ ដោយយកចិត្តទុកដាក់តាមដានស្តាប់ និងអនុវត្តជាក់ស្តែងរបស់សិក្ខាកាមដោយទទួលបានលទ្ធផលដូចជា សិក្ខាកាម ១៧នាក់ ទទួលបានលទ្ធផលល្អ សិក្ខាកាម ១៣នាក់ ទទួលបានលទ្ធផលបង្គួរ សិក្ខាកាម ០៥នាក់ ទទួលបានលទ្ធផលមធ្យម។

 

លោក មិន ស៊ីថា អនុប្រធាននាយកដ្ឋាន រដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះគ្រូឧទ្ទេស និងគណៈគ្រប់គ្រងវគ្គដែលបានខិតខំប្រឹងប្រែង រៀបចំវគ្គបណ្តុះបណ្តាលប្រកបដោយជោគជ័យ និងបានកោតសរសើរ ចំពោះសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការសិក្សា ទទួលលទ្ធផលគួរជាទីមោទនៈ ស្របទៅតាមកម្មវីធីកំណែទម្រង់ របស់រាជរដ្ឋាភិបាល សំដៅពង្រឹងលិទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ អភិបាលកិច្ចល្អ និងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ធានានិរន្តរភាព គ្រប់គ្រង រដ្ឋបាលសាធារណៈ ពង្រឹងគុណភាពធនធានមនុស្សឱ្យកាន់តែប្រសើរឡើង ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយ ចីរភាព និង យុត្តិធម៌ ។ 

នៅក្នុងពិធីបិទវគ្គ  ឯកឧត្តម កើត សុធា អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិនបានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះ គ្រូឧទ្ទេស និងគណៈគ្រប់គ្រងវគ្គ ដែលបានខិតខំប្រឹងប្រែងរៀបចំវគ្គបណ្តុះបណ្តាលប្រកបដោយជោគជ័យ និងកោតសរសើរ ចំពោះសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការសិក្សាទទួលលទ្ធផលគួរជាទីមោទនៈ និងបានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទែនិងនាយកដ្ឋានរដ្ឋបាលមូលដ្ឋានដែលបានចាត់បញ្ជូនគ្រូឧទ្ទេសមកផ្តល់ចំណេះដឹងដល់មន្ត្រីរាជការសាលាខេត្តប៉ៃលិនដើម្បីបង្កើនសមត្ថភាពការងារសំដៅបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងរួមចំណែកកាត់បន្ថយភាពក្រីក្រស្របទៅតាមយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ ពេជ្រ សាខន

ដកស្រង់ពីគេហទំព័រ ខេត្តប៉ៃលិន

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់