កិច្ចប្រជុំពិភាក្សា សិក្សា និងរៀនសូត្រ អំពី «ក្របខ័ណ្ឌលទ្ធផល និងយុទ្ធសាស្រ្តត្រួតពិនិត្យ និងវាយតម្លៃនៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១១-២០២០)»

រាជធានី​ភ្នំពេញ៖ នា​ព្រឹកថ្ងៃ ៥កើត ខែ​ជេស្ឋ ឆ្នាំ​កុរ​ ឯកស័ក ព.ស ២៥៦៣ ​ត្រូវ​នឹង​ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ​២០១៩ អង្គភាព​ត្រួតពិនិត្យ​ វាយតម្លៃ​ និង​ព័ត៌មាន​ នៃ​លេខាធិការដ្ឋាន​ គ.ជ.អ.ប បាន​ធ្វើ​បទបង្ហាញ​ស្តីពី «ក្របខ័ណ្ឌ​លទ្ធផល​ និង​យុទ្ធសាស្រ្ត​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​លើ​​កម្មវិធី​ជាតិ​រយៈពេល​១០ឆ្នាំ​ (២០១១-២០២០)» ទៅ​ដល់​ក្រុម​ការងារ​នៃ​លេខាធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សា​ភិបាល​គ្រប់គ្រង​មូលនិធិ​វិនិយោគ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ (លេខាធិការដ្ឋាន​ ក.វ.ក) នៅ​សាលប្រជុំ​នៃ​លេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បី​ជាការ​ចែករំលែក​នូវ​បទសោធន៍ពី​​ការ​អនុវត្ត​កន្លងមករបស់​លេខាធិការដ្ឋាន​ គ.ជ.អ.ប។

ដោយហេតុ​ថា លេខាធិការដ្ឋាន ក.វ.ក មាន​គោលបំណង​ចង់​សិក្សា និង​រៀនសូត្រ​បន្ថែម​អំពី​ការ​តាមដាន ត្រួតពិនិត្យ​ និង​វាយតម្លៃ​ការអនុវត្ត​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ ​ពោលគឺដើម្បី​ជា​មូលដ្ឋាន​​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​ការ​រៀបចំ​សេចក្តី​ព្រាង​គោលការណ៍​ណែនាំ​ស្តីពី​ការ​តាមដាន​ ត្រួតពិនិត្យ​ និង​វាយ​តម្លៃ​ការអនុវត្តរបស់ខ្លួននាពេលខាងមុខ៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់