រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ជួប​ពិភាក្សា​ការងារ​ជា​មួយ​នាយក​គ្រប់គ្រង​គម្រោង​នៃ​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ និង​នាយក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង

ភ្នំពេញ ២៨ កក្កដា ២០១៦៖ ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៦ បានអនុញ្ញាតឲ្យលោកបណ្ឌិត Reiner Koblo នាយកគ្រប់គ្រងគម្រោងជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងលោក Philippe Steinmetz នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ចូលជួបសំដែងការគួសម និង ពិភាក្សាការងារនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

ភ្នំពេញ ២៨ កក្កដា ២០១៦៖ ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៦ បានអនុញ្ញាតឲ្យលោកបណ្ឌិត Reiner Koblo នាយកគ្រប់គ្រងគម្រោងជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងលោក Philippe Steinmetz នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ចូលជួបសំដែងការគួសម និង ពិភាក្សាការងារនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ លោកនាយកទាំងពីរ និងគណៈប្រតិភូអមដំណើរ ព្រមទាំងបានសម្តែងនូវការអរគុណចំពោះធនាគារអភិវឌ្ឃន៍អាល្លឺម៉ង់ (KfW) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដែលជាដៃគូរអភិវឌ្ឍន៍ដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ពិសេសលើគម្រោងកែលម្អផ្លូវជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវសេចក្តីរីករាយ ដោយបានឃើញ KfW និងAFD រួមសហការគ្នា ជួយគាំទ្រដល់ការអភិវឌ្ឍនិងកែលម្អផ្លូវជនបទ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ដោយសារស្ថេរភាពនយោបាយ និងសេដ្ឋកិច្ច កម្ពុជាមានការកើនឡើងយ៉ាងលឿន នូវមធ្យោបាយដឹកជញ្ជូន និងការធ្វើចរាចរណ៍ទាំងនៅទីក្រុង និងនៅតាមជនបទ ដែលបានជំរុញឲ្យរាជរដ្ឋាភិបាល ខិតខំអភិវឌ្ឍផ្លូវថ្នល់ និងកែលម្អជនបទ ពីក្រាលក្រួសក្រហម ទៅជាក្រាលកៅស៊ូពីរជាន់ (DBST) ចំពោះផ្លូវដែលមានទំហ៊ំចរាចណ៍ច្រើន ។ ដោយឡែក ចំពោះផ្លូវដែលនៅមានចរាចរណ៍តិច រាជរដ្ឋាភិបាលខិតខំអភិវឌ្ឍឲ្យដោយក្រាលក្រួសក្រហម ជាបណ្តោះអាសន្ន។

 

នៅក្នុងជំនួបនេះ លោកនាយកទាំងពីរបានសម្តែងនូវការអរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ក៍ដូចជាមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ និងបានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ពីដំណើរការនៃការគាំទ្រហិរញ្ញវត្ថុរបស់ស្ថាប័នទាំងពីរ ក្នុងការអភិវឌ្ឍផ្លូវជនបទ នាពេលកន្លងមក និងពេលខាងមុខ។ ជាមួយគ្នានេះ នាយកគ្រប់គ្រងគម្រោងជាន់ខ្ពស់នៃធនាគារអភិវឌ្ឃន៍អាឡឺម៉ង់ បានបញ្ជាក់ថា នៅក្នុងខែតុលា ខាងមុខនេះ KfW និងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំយុទ្ធសាស្ត្រជាដៃគូរសម្រាប់ការអភិវឌ្ឍផ្លូវជនបទបន្តពីគម្រោង កែលម្អផ្លូវជនបទជំហាន៦ (RIP IV) ដែលនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០១៨។

 

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរ និងសេចក្តីសប្បាយរីករាយចំពោះដៃគូអភិវឌ្ឍន៍ទាំងពីរ ដែលបានផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជាឲ្យបានជោគជ័យ។

 

ឯកឧត្តម បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាស្ថានប័នសំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការទទួលខុសត្រូវលើកការងារអភិវឌ្ឍន៍ជនបទ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយ KfW និង AFD និងដៃគូអភិវឌ្ឍន៍នានា ដែលមានបំណងជួយដល់កម្ពុជា៕ ដោយ៖ ទូច ស៊ីផាត

 

អត្ថបទដកស្រង់ចេញពីគេហទំព័រក្រសួងអភិវឌ្ឍន៍ជនបទ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់