ក្រសួង​មុខងារ​សាធារណៈ​​នឹង​បន្ត​ជំរុញ​ដល់​ការ​រៀបចំ​ និង​ការ​កែលំអ​ប្រព័ន្ធ​គ្រប់​គ្រង​ និង​អភិវឌ្ឍ​បុគ្គលិក​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​

ភ្នំពេញ ថ្ងៃទី១៩ ធ្នូ ២០១៣៖ « ការរៀបចំអោយមានប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស សម្រាប់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងន័យលើកកម្ពស់ ការផ្តល់សេវាសាធារណៈអោយកាន់តែមានប្រសិទ្ធភាព និងភាពសក្តិសិទ្ធិ…

ភ្នំពេញ ថ្ងៃទី១៩ ធ្នូ ២០១៣៖ « ការរៀបចំអោយមានប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធាន មនុស្សសម្រាប់ក្រសួងស្ថាប័ននៅថ្នាក់ជាតិ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងន័យ លើកកម្ពស់ការផ្តល់ សេវាសាធារណៈអោយកាន់តែមានប្រសិទ្ធភាព និងភាពសក្តិសិទ្ធិ និងស្របតាមការវិវត្តនៃកំណែទម្រង់ ទាំងក្នុងបរិបទនៃមូលដ្ឋានភាវូបនីយកម្ម និងសកលភាវូបនីយកម្ម គឺជាបេសកម្មដ៏ចម្បងរបស់ ក្រសួងមុខងារសាធារណៈ»។ នេះជាប្រសាសន៍របស់ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារ សាធារណៈដែលបានថ្លែងនៅក្នុងសិក្ខាសាលាជាតិស្តីពី ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៤ដែលរៀបចំដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ ក្រោមជាតិ (គ.ជ.អ.ប) កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ នៅក្រសួងមហាផ្ទៃ។

 

សិក្ខាសាលានេះមានគោលបំណងពិភាក្សាអំពី

ការវិភាជន៍ថវិកាសម្រាប់ផែនការសកម្មភាព និង

ថវិកាឆ្នាំ២០១៤ របស់ គ.ជ.អ.ប និងអំពីវឌ្ឍនភាព

និងបញ្ហាប្រឈមនានាក្នុងឆ្នាំ២០១៣ ព្រមទាំង

លទ្ធផលរំពឹងទុក និងផែនការសកម្មភាពគ្រោង

សម្រាប់អនុវត្ត ក្នុងឆ្នាំ២០១៤ ក្រោមអធិបតីភាព

ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារ

សាធារណៈ និងមាន ការចូលរួមពីតំណាងក្រសួង

ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការមិនមែន

រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍  សរុបជាង ៤០០ នាក់។ 

 ឯកឧត្តម ពេជ្រ ប៊ុនធិន មានប្រសាសន៍បន្ថែមក្នុង សិក្ខាសាលាថា៖ «ក្រសួងមុខងារសាធារណៈនឹងបន្ត កិច្ចសហការ ជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលក្នុង ការអនុវត្តនូវសកម្មភាពនានា ដើម្បីធានាដល់ការសម្រេច បាននូវលទ្ធផល រំពឹងទុកដែលបានកំណត់ នៅក្នុងឯកសារពន្យាពេលផែនការអនុវត្តរយៈពេល បីឆ្នាំនៃកម្មវិធីជាតិ ២០១១-២០១៣ (ផអ៣) ក៏ដូចជា បានឯកភាពគ្នានៅក្នុងផែនការសកម្មភាព និងថវិកា ប្រចាំឆ្នាំ២០១៤ របស់ គ.ជ.អ.ប» ។

  

ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាសមាសធាតុដ៏សំខាន់មួយនៃកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហើយក៏ជាគោលបំណងដ៏ចម្បងមួយនៃផអ៣ ព្រមទាំងជាលទ្ធផល រំពឹងទុកដែលមានលក្ខណៈជាយុទ្ធសាស្រ្តមួយដែលត្រូវសម្រេចអោយបាននៅក្នុងរយៈពេលនៃការពន្យាពេលផអ៣ក្នុងឆ្នាំ២០១៤ខាងមុននេះ។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់