កិច្ច​ប្រជុំ​ស្តីពី​​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​

កំពត ២៦ កុម្ភៈ ២០១៤៖ កិច្ចប្រជុំដើម្បីត្រួតពិនិត្យលើការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល…

កំពត ២៦ កុម្ភៈ ២០១៤៖ កិច្ចប្រជុំដើម្បីត្រួតពិនិត្យលើការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តកំពត។

កិច្ចប្រជុំនេះក្រោមអធិបតីភាព ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម សិប្បកម្ម និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តកំពត ព្រមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់។

 

ក្នុងឱកាសនោះ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពត និងអភិបាលក្រុង ស្រុកទាំង៨ បានរាយការណ៍ពីការ គាំទ្រអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងការគាំទ្រយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ ព្រមទាំងលើកឡើងនូវបញ្ហា ប្រឈមនានាដែលបានជួបប្រទះកន្លងមក។ បើតាមរបាយការណ៍បានបង្ហាញនូវសក្តានុពល ដែលមានក្នុងក្រុង ស្រុកនិមួយៗ និងមាន ចំនុចប្រឈមមួយចំនួនដូចជា សេវាទឹក ភ្លើង ការគ្រប់គ្រងផ្នែកអនាម័យ សំរាម និងទំនាស់របស់អាជីវករជាដើម។

 

មានប្រសាន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ចម ប្រសិទ្ធ បានណែនាំ និងលើកពីទិសដៅការងារទាំងឡាយសម្រាប់តំណាងក្រសួងនីមួយៗ និងត្រៀមដោះស្រាយរួមគ្នាពេលក្រុមការងារចុះដល់មូលដ្ឋានផ្ទាល់នូវរាល់បញ្ហាប្រឈមដែលថ្នាក់ក្រុង ស្រុកបានលើកឡើង។ 

 

ឯកឧត្តមមានប្រសាសន៍បន្តថា ការចុះមូលដ្ឋានត្រូវមានផែនការច្បាស់លាស់ ក្នុងនោះត្រូវប្រមូលព័ត៌មានឱ្យបានលម្អិតបំផុត បន្ទាប់មក ត្រូវចុះដោះស្រាយឱ្យមានប្រសិទ្ធភាព ដូចជា ភូមិ២នៅក្បែរគ្នាបែរជាតម្លៃនៃការប្រើប្រាស់សេវាតែមួយខុសគ្នា ការប្រើប្រាស់សេវាទឹក ភ្លើង ជាដើម។ ទាំងនោះជាភាពមិនប្រក្រតីដែលចាំបាច់ក្រុមការងារត្រូវរួមគ្នាដោះស្រាយឱ្យមានភាពប្រក្រតីឡើងវិញ។

 

ក្នុងពិធីនេះដែរ ឯកឧត្តម ប្រធានក្រុមការងារថ្នាក់ជាតិ ក៏បានកោតសរសើរចំពោះអាជ្ញាធរខេត្ត ពិសេសឯកឧត្តម  អភិបាលខេត្ត ដែលបានចង្អុលបង្ហាញ និងដឹកនាំអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើនគួរជាទីមោទនៈ។ ពីមុនមក ខេត្តកំពតមិនមានសោភ័ណភាព មិនមានតំបន់ឆ្នេរស្អាត មិនមានសួនច្បារ កន្លែងកម្សាន្ត និងភ្លើងភ្លឺព្រោងព្រាតដូចបច្ចុប្បន្ននេះទេ ម្ល៉ោះហើយភ្ញៀវទេសចរតែងតែ ធ្វើដំណើរហួសទៅខេត្តផ្សេង។ ប៉ុន្តែពេលនេះ ភ្ញៀវបានមកដល់ហើយតែងតែមិនចង់ត្រឡប់ទៅវិញឡើយ៕

ដកស្រង់ចេញពីគេហទំព័រខេត្តកំពត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់