នៅព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានជួបសំណេះសំណាលការងារជាមួយ លោក ហាសាន់ ហ្សាមេន (Hassan Zaman) អគ្គនាយកទទួលបន្ទុកផ្នែកការលើកកម្ពស់ការងារសមធម៌ និងហិរញ្ញវត្ថុសកល ប្រចាំតំបន់ អាស៊ី អាគ្នេយ៍ និងប៉ាស៊ីហ្វិក ដៃគូអភិវឌ្ឍន៍នានា និងតំណាងអ្នកទទួលផលពីគម្រោង ដើម្បីពិភាក្សាការងារអំពីតម្រូការអាទិភាព និងបញ្ហាប្រឈមនានា ដើម្បីឈានទៅរកការគាំទ្រការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ដើម្បីបន្ស៉ាំ និងស្តារវិប្បត្តិសេដ្ឋកិច្ច ដែលកម្ពុជាកំពុងជួបប្រទះបណ្តាលមកពីឥទ្ធិពលជំងឺកូវីត១៩ ។ ក្នុងជំនួបនេះផងដែរ ក៍បានពិភាក្សា អំពីតម្រូការចាំបាច់នានា ដែលរដ្ឋាភិបាលកម្ពុជាត្រូវការ ការគាំទ្រពីធានាគាពិភពលោក ជាពិសេសពិភាក្សាអំពីតម្រូវការកាគាំទ្រផ្នែកកំណែទម្រង់វិមជ្ឈការ ក្នុងបរិបទចូលរួមចំណែក ក្នុងការស្តារសេដ្ឋកិច្ចបន្ទាប់ការរងនូវផលបះពាល់បណ្តាលមកពីជំងឺកូវីត១៩ ។