កិច្ច​ប្រជុំ​ស្តី​ពី​ ការ​អនុវត្ត​ តាម​ដាន​ គ្រប់​គ្រង​សកម្មភាព​ថវិកា​ឆ្នាំ​២០១៣​ និង​លើក​ទិស​ដៅឆ្នាំ​២០១៤

ព្រះសីហនុ ៤ ធ្នូ ២០១៣៖ ដើម្បីបណ្តុះបណ្តាលណ្តាល និងណែនាំដល់អនុកម្មវិធីនិងរដ្ឋបាលរាជធានី ខេត្ត អោយយល់ពីដំណើរការអនុវត្ត តាមដាន គ្រប់គ្រងសកម្មភាពថវិកា និងដើម្បីអោយអនុកម្មវិធី និងរដ្ឋបាលរាជធានី ខេត្តចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក…

ព្រះសីហនុ ៤ ធ្នូ ២០១៣៖ ដើម្បីបណ្តុះបណ្តាលណ្តាល និងណែនាំដល់អនុកម្មវិធីនិងរដ្ឋបាលរាជធានី ខេត្ត អោយយល់ពីដំណើរ ការអនុវត្ត តាមដាន គ្រប់គ្រងសកម្មភាពថវិកា និងដើម្បីអោយអនុកម្មវិធី និងរដ្ឋបាលរាជធានី ខេត្តចែករំលែកបទពិសោធន៍ គ្នាទៅវិញទៅមកនូវការបំពេញការងារអស់រយៈពេលមួយឆ្នាំកន្លងមក នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំស្តីពីការអនុវត្ត តាមដាន គ្រប់គ្រងសកម្មភាពថវិកាឆ្នាំ២០១៣ និងលើកទិសដៅឆ្នាំ២០១៤ នៅសណ្ឋាគារកំពង់សោមស៊ីធី ខេត្តព្រះសីហនុ។

 កិច្ចប្រជុំដែលត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២១៣ នេះ មានការចូលរួមជាអធិបតីភាព ឯកឧត្តម ជាម ប៉េអា ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប និងមានការចូលរួមតំណាង អនុកម្មវិធី ប្រធានគម្រោងផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង (ផអ៣) នៃកម្មវិធីជាតិ មន្រ្តីតាមដាន ត្រួតពិនិត្យ ទីប្រឹក្សាហិរញ្ញវត្ថុ ប្រធានអង្គភាពរដ្ឋបាល ថ្នាក់រាជធានី ខេត្ត និងអ្នកពាក់ព័ន្ធថ្នាក់ជាតិផ្សេងៗទៀតសរុបចំនួន ១១០នាក់ ក្នុងនោះមានស្រ្តី២៦នាក់។

 ថ្លែងបើកកិច្ចប្រជុំ ឯត្តម ជាម ប៉េអា មានប្រសាសន៍ថា វគ្គបណ្តុះ បណ្តាលនេះគឺដើម្បី អោយអ្នកចូលរួមទាំងអស់ស្វែងយល់ បន្ថែមពីដំណើរការការអនុវត្ត តាមដាន គ្រប់គ្រងសកម្មភាពថវិកា  សម្រាប់ឆ្នាំ២០១៤ និងដើម្បីជាឱកាសសម្រាប់អោយអ្នកទាំងអស់គ្នា ធ្វើការចែករំលែកបទពិសោធន៍ដែលខ្លួនធ្លាប់បានអនុវត្តកន្លងមកផងដែរ។  

 

ឯកឧត្តមក៏បានលើកទឹកចិត្តអ្នកចូលរួមលើកជាសំណួរ ឬមតិយោបល់ ផ្សេងៗទាក់ទងនិងការអនុវត្ត តាមដាន គ្រប់គ្រងសកម្មភាព ថវិកា សម្រាប់ជាគំនិតបន្ថែមដល់ថ្នាក់ជាតិ។

 

ក្នុងកិច្ចប្រជុំពិភាក្សានេះមានការធ្វើបទបង្ហាញជាច្រើនពីអ្នកពាក់ព័ន្ធ ដល់សិក្ខាកាមដូចជា ការធ្វើបទបង្ហាញពីវឌ្ឍនភាពនៃការ អនុវត្តផអ៣ របស់ខេត្តកំពង់ចាម ខេត្តស្វាយរៀង អនុកម្មវិធីទី៤ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) បទបង្ហាញពីវឌ្ឍនភាព ពីសេចក្តីព្រាងទម្រង់របាយការណ៍វឌ្ឍនភាពសង្ខេប បទបង្ហាញពីការចុះធ្វើសវនកម្មយេនឌ័រ ដោយការិយាល័យត្រួតពិនិត្យ និងវាយតម្លៃនៃលេខាធិការដ្ឋាន គ.ជ.អ.ប ការរៀបចំបិទសេចក្តីសម្រេចរួមឆ្នាំ២០១៣ និងការរៀបចំសេចក្តីសម្រេចរួមឆ្នាំ២០១៤ ដោយអង្គភាពគ្រប់គ្រងកម្មវិធីនៃលេខាធិការដ្ឋាន គ.ជ.អ.ប ការបង្ហាញពីបច្ចុប្បន្នភាពប្រព័ន្ធទិន្នន័យផែនការសកម្មនិងថវិកា ប្រចាំឆ្នាំថ្នាក់ជាតិ (NAD) ដោយទីប្រឹក្សាព័ត៌មានវិទ្យា បទបង្ហាញពីនីតិវិធីបិទបញ្ជីគណនេយ្យឆ្នាំ២០១៣ និងបញ្ហាពាក់ព័ន្ធនានា សេចក្តីណែនាំពីនីតិវិធី និងទម្រង់ថ្មីក្នុងការ អនុវត្តចំណាយផ្សេងៗ ព្រមទាំងផ្តល់ព័ត៌មានបច្ចុប្បន្នភាពអំពីសេចក្តីណែនាំ និងរបាយការណ៍ថវិការបស់សហភាពអឺរ៉ុប និងលំហូរនៃការធ្វើវិសោធនកម្មថវិកាផងដែរ។

 

កិច្ចប្រជុំដែលមានរយៈពេល២ថ្ងៃនេះ មានការចូលរួមយ៉ាងផុលផុសពីអ្នកចូលរួមក្នុងការសួរសំណួរ និងធ្វើការចែករំលែក បទពិសោធន៍អោយគ្នាទៅវិញទៅមក។ អ្នកចូលរួមបានសួរសំណួរយ៉ាងផុសផុល ហើយបានស្វែងយល់ពីដំណើរការរការអនុវត្ត តាមដាន គ្រប់គ្រងសកម្មភាពថវិកា ដែលអាចយកទៅអនុវត្តបានយ៉ាងល្អក្នុងខេត្តរៀងៗខ្លួន ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់