ការរៀបចំសំណើគម្រោងរដ្ឋបាលមូលដ្ឋាននិងការប្រែប្រួលកាសធាតុដំណាក់កាលទី២ ឆ្នាំ២០១៤ ដល់ស្រុក និងឃុំ គោលដៅ ខេត្តបាត់ដំបង

បាត់ដំបង ២៣ មករា ២០១៤៖ គម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាលទី២ (LGCC II) ដែលគាំទ្រដោយអង្គការ UNCDF និងសម្របសម្រួលអនុវត្តដោយលេខាធិកាដ្ឋាន គ.ជ.អ.ប និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានផ្សព្វផ្សាយ…

បាត់ដំបង ២៣ មករា ២០១៤៖ គម្រោង

រដ្ឋបាលមូលដ្ឋាន និងការប្រែប្រួល

អាកាសធាតុដំណាក់កាលទី២ (LGCC II)

ដែលគាំទ្រដោយអង្គការ UNCDF និង

សម្របសម្រួលអនុវត្តដោយ

លេខាធិកាដ្ឋាន គ.ជ.អ.ប និងរដ្ឋបាល

ថ្នាក់ក្រោមជាតិ បានផ្សព្វផ្សាយ

និងតម្រង់ទិសការរៀបចំសំណើរគម្រោង

រដ្ឋបាលមូលដ្ឋាន និងការប្រែប្រួល

កាសធាតុដំណាក់កាលទី២ (LGCC II)

ឆ្នាំ២០១៤ ដល់ស្រុកគោលដៅទាំងប្រាំ

នៅខេត្តបាត់ដំបង  រួមមានស្រុកសំពៅលូន ស្រុកបវេល ស្រុកថ្មគោល ស្រុករុក្ខគីរី និងស្រុកមោងឬស្សី។

 

ការផ្សព្វផ្សាយនិងតម្រង់ទិសលើគម្រោងនេះធ្វើឡើងក្នុងសិក្ខាសាលា កាលពីថ្ងៃទី ២០ -២៤ ខែមករា នៅស្រុកបវេល ឆ្នាំ២០១៤ នៅខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក ញិក ពេជ្រ ប្រធាន ក្រុមប្រឹក្សាស្រុកបវេល លោក មូល ធន នាយកទីចាត់ការផែនការ និងវិនិយោគខេត្តបាត់ដំបង លោក សរ កុសល តំណាងប្រចាំប្រទេសអង្គការ UNCDF ដោយមានការចូលរួមពី ក្រុមការងារគម្រោង LGCC II ថ្នាក់ខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមការងារកសាងផែនការថ្នាក់ស្រុក ទីប្រឹក្សាស្រុក និងតំណាងក្រុមប្រឹក្សាឃុំ សរុបចំនួន៥៤នាក់ (ស្រី ១១នាក់)។

 

មានមតិបើកសិក្ខាសាលានៅស្រុកបវេល លោក ញិក ពេជ្រ ប្រធានក្រុមប្រឹក្សាស្រុកបវេល បានមានប្រសាសន៍លើកឡើងអំពីការប្រែប្រួលអាកាសធាតុដែលកើតមាននៅពេលកន្លងមក នៅក្នុងមូលដ្ឋានឃុំ ស្រុក ក៏ដូចជាក្នុងក្របខ័ណ្ឌទូទាំងប្រទេសទាំងមូល។ ជាក់ស្តែង ដូចជាទឹកជំនន់នៅក្នុងឆ្នាំ២០១៣ នាពេលកន្លងមក និងអាកាសធាតុត្រជាក់ខុសពីប្រក្រតី និងមានរយៈពេលវែងដូចសព្វថ្ងៃនេះ ជាផ្នែកមួយដែលបណ្តាលពីការប្រែប្រួលអាកាសធាតុ ដែលចាំបាច់ត្រូវមានយន្តការមួយជាក់លាក់ និងមានប្រសិទ្ធភាពដើម្បីបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុទាំងនេះ។

 

លោក ញិក ពេជ្រ បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សាមេរៀន និងស្តាប់បទបង្ហាញទាំងឡាយដែល ក្រុមការងារថ្នាក់ជាតិបានបង្ហាត់បង្ហាញ និងសួរបញ្ជាក់ពីបញ្ហាមិនច្បាស់លាស់នានា។
សិក្ខាសាលាផ្សព្វផ្សាយ និងតម្រង់ទិសនេះ ត្រូវបានរៀបចំឡើងតាមកាលវិភាគដែលបាន កំណត់តាមស្រុកទាំងប្រាំដាច់ដោយឡែកពីគ្នា ក្នុងគោលបំណងដើម្បី (១). ផ្សព្វផ្សាយអំពីចំនួន មូលនិធិគាំទ្រ LGCC II សម្រាប់ឆ្នាំ២០១៤ (២) វគ្គតម្រង់ទិសស្តីពីការរៀបចំសំណើគម្រោង (៣) ពិនិត្យឡើងវិញលើលក្ខណៈវិនិច្ឆ័យសម្រាប់ចាត់អាទិភាពគម្រោង និង(៤). ពិនិត្យឡើងវិញលើផែនការយុទ្ធសាស្រ្តបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុថ្នាក់ស្រុក។

 

គម្រោង LGCC II បានគាំទ្រថវិកាបន្ថែមដល់មូលនិធិ ក្រុង ស្រុក ឬឃុំ សង្កាត់ លើប្រភេទគម្រាងចំនួនពីរ រួមមាន គម្រោងសេវាកម្ម និងគម្រោងហេដ្ឋរចនាសម្ព័ន្ធ ដើម្បីធ្វើ ឲ្យគម្រោងទាំងនោះមានលក្ខណះបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុរបស់សហគមន៍។ គម្រោងទាំងនោះ ចាំបាច់ត្រូវតែមានក្នុងផែនការអភិវឌ្ឍន៍ ឬកម្មវិធីវិនិយោគឃុំ សង្កាត់ឆ្នាំ២០១៤ និងឆ្លើយតបទៅនឹងផែនការ យុទ្ធសាស្រ្តបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុរបស់ក្រុង ស្រុក។ ថវិកាគម្រោងអាចគាំទ្រត្រូវមានចំនួន ៣០%-៣៥% នៃមូលនិធិ ស្រុក ក្រុង និង ឃុំ សង្កាត់សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ។

 

បន្ទាប់មក អង្គសិក្ខាសាលាបានពិនិត្យ ពិភាក្សា និងកែសម្រួលឡើងវិញលើលក្ខណៈវិនិច្ឆ័យ សំខាន់ៗចាំបាច់សម្រាប់ចាត់អាទិភាពគម្រោងទៅតាមតម្រូវការ ស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាន និងបានកំណត់កាលបរិច្ឆេទជាក់លាក់សម្រាប់បញ្ជូនសំណើគម្រោងមកកាន់ស្រុកសាមីរៀងៗខ្លួន។
គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៤ នេះគម្រោង LGCC II បានបន្តគាំទ្រដល់ខេត្តគោលដៅ ចំនួនពីរ គឺខេត្តតាកែវ និងខេត្តបាត់ដំបង ដែលមានស្រុកទាំងអស់ចំនួន០៨ ហើយថវិកា ដែលត្រូវវិភាជន៍សរុបចំនួន ៣២០.០០០ ដុល្លារ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់