ពិធី​ដេញ​ថ្លៃ​គម្រោង​រដ្ឋបាល​មូលដ្ឋាន និង​ការ​ប្រែប្រួល​អាកាស​ធាតុ​ដំណាក់កាល​ទី​ ២​ នៅ​ឃុំគារ​ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង

បាត់ដំបង ២១ កុម្ភៈ ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប ដែលសម្របសម្រួលអនុវត្ត គម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់ កាលទី២ (LGCC II) ដែលគាំទ្រដោយអង្គការ UNCDF…

បាត់ដំបង ២១ កុម្ភៈ ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប ដែលសម្របសម្រួលអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ

ដំណាក់ កាលទី២ (LGCC II) ដែលគាំទ្រដោយអង្គការ UNCDF កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៤ បានរៀបចំពិធីដេញថ្លៃជាសាធារណៈលើ

គម្រោងស្ដារអាងស្តុកទឹក និងជួសជុលភ្លឺអាង នៅឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ពិធីនេះមានការអញ្ជើញជាអធិបតីពីលោក ឡុំ សោម អភិបាលស្រុកមោងឬស្សី លោក មូល ធន ប្រធានទីចាត់ការ និងវិនិយោគខេត្តបាត់ដំបង និង

លោក ពុធ កែវ ប្រធានក្រុមប្រឹក្សាឃុំគារ និងមានការចូលរួមសង្កេតការណ៍ដោយតំណាងគម្រោងLGCCII អង្គការUNCDF ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធប្រមាណ៣០នាក់។

 

ក្នុងមតិបើកពិធីដេញថ្លៃ លោកឡុំ សោម អភិបាលស្រុកមោងឬស្សី បានសំណូមពរឱ្យក្រុមហ៊ុនដែលចូលរួមដេញថ្លៃទាំងអស់ត្រូវពិនិត្យ និង

ពិចារណាឱ្យបានច្បាស់លាស់មុននិងដាក់សំណើគម្រោងដេញថ្លៃ និងត្រូវធ្វើការប្រកួតប្រជែងដោយសុចរិតតាមបែបប្រជាធិបតេយ្យ។

 

លោកឡុំ សោម បានផ្ដាំផ្ញើដល់ក្រុមហ៊ុនដែលនឹងត្រូវដេញថ្លៃជាប់ ត្រូវសហការឱ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋានឃុំ និងស្រុក ជាពិសេសមន្ត្រី

បច្ចេកទេសសំដៅអនុវត្តគម្រោងឱ្យបានជោគជ័យ និងមានគុណភាពខ្ពស់តាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ និងសំដៅរួមចំណែកស្តារ

និងអភិវឌ្ឍមូលដ្ឋានតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។

 

លោក ពុធ កែវ ប្រធានក្រុមប្រឹក្សាឃុំគារ និងជាប្រធានគណៈកម្មាធិការលទ្ធកម្មឃុំ បានធ្វើបទបង្ហាញពីលក្ខណៈសង្ខេបរបស់គម្រោងដែលត្រូវ

ដេញថ្លៃ គឺជាគម្រោងស្ដារអាងទឹកទំហំ ១៦៥មx៦០មx២ម ក្នុងនោះដោយជួសជុលភ្លឺអាងប្រវែង ៩១៥ម ពង្រីកទទឹង ៨ម ដែលមានកម្ពស់១,១៥ម និងជម្រេល១,៥ ម ដែលមានតម្លៃប៉ាន់ស្មានសរុបចំនួន ៧២.២០៥.៣៩៦ រៀល ដែលថវិកាគាំទ្រ១០០ ភាគរយពីដោយគម្រោងLGCC។

 

បន្ទាប់ពីគណៈកម្មាធិការលទ្ធកម្មឃុំ ប្រកាសជាសាធារណៈនិងទុករយៈពេល១០ នាទីសម្រាប់ឱ្យក្រុមហ៊ុនដែលមានបំណងចូលរួមដេញថ្លៃគម្រោង

ជាសាធារណៈ មានក្រុមហ៊ុនចំនួន០៣ បានដាក់សំណើសម្រាប់ដេញថ្លៃ។ 

ក្រោយពីពិនិត្យសុពលភាព និងនីតិវិធីផ្សេងៗដែលបានកំណត់ដោយច្បាប់ គណៈកម្មាធិការលទ្ធកម្មឃុំ បានពិភាក្សា និងសម្រេចជ្រើសរើស

ក្រុមហ៊ុនស្តារ ស៊ីធី ដែលមានអ្នកដេញថ្លៃឈ្មោះ ហែម កក្កដា ជាអ្នកឈ្នះក្នុងការដេញថ្លៃ ដែលបានដាក់តម្លៃដេញថ្លៃចំនួន៦៥.៧០០.០០០ រៀល

លើតម្លៃប៉ាន់ស្មាន៧២.២០៥.៣៩៦រៀល ហើយនឹងត្រូវចុះកិច្ចសន្យាអនុវត្តគម្រោងឆាប់ៗបន្ទាប់ពីពិធីនេះ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់