ជំនួប​ពិភាក្សា​នៃ​គម្រោង​ LASED​ រវាង​តំណាង​ធនាគារ​ពិភពលោក​ ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​

ភ្នំពេញ ៣ មករា ២០១៤៖ ក្រុមការងារបច្ចេកទេសរបស់ធនាគារពិភពលោក ក្រោមគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍ សេដ្ឋកិច្ច (LASED) ដែលមានលោក Alassane Sow តំណាងធនាគារពិភពលោក បានចូលសម្តែងការគួរសម…

ភ្នំពេញ ៣ មករា ២០១៤៖ ក្រុមការងារបច្ចេកទេសរបស់ធនាគារពិភពលោក ក្រោមគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍ សេដ្ឋកិច្ច (LASED) ដែលមានលោក Alassane Sow តំណាងធនាគារពិភពលោក បានចូលសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ នៅទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

 

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម អ៊ឹម ឈុនលឹម មានប្រសាសន៍ថា រាជរដ្ឋាភិបាលមានឆន្ទៈមុះមុត និងមានការប្តេជ្ញាខ្ពស់ក្នុងការធ្វើកំណែ ទម្រង់លើវិស័យដីធ្លី ហើយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គឺជាក្រសួងស្នូលមួយក្នុងការអនុវត្តគម្រោងនេះ។ 

 

ឯកឧត្តមក៏បានថ្លែងកោតសរសើរខ្ពស់ដល់ដៃគូអភិវឌ្ឍន៍ដូចជាគម្រោង LASED ជាដើម ដែលបានសហការជាមួយរាជរដ្ឋាភិបាល កម្ពុជាកន្លងមក។

 

លោក Alassane Sow មានប្រសាសន៏ផងដែរថាធនាគារពិភពលោកកំពុងតែត្រួតពិនិត្យមើលលទ្ធភាព ក្នុងការបន្ថែមថវិកាក្នុងការគាំទ្រ គម្រោង LASED បន្តទៀត។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់