រៀបចំ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រុម​ប្រឹក្សា​ ខេត្ត​កំពង់ស្ពឺ​អាណត្តិទី១​(២០០៩ ២០១៤)

កំពង់ស្ពឺ ៥ មីនា ២០១៤៖ កិច្ចប្រជុំបូកសរុប លទ្ធផលការងាររបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី១ (២០០៩ ២០១៤) ខេត្តកំពង់ស្ពឺ បានរៀបចំ ឡើងកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៤…

កំពង់ស្ពឺ ៥ មីនា ២០១៤៖ កិច្ចប្រជុំបូកសរុប លទ្ធផលការងាររបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី១ (២០០៩ ២០១៤) ខេត្តកំពង់ស្ពឺ បានរៀបចំ ឡើងកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តខាងជើងក្រោមអធិតី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូ សំអួន អភិបាលខេត្ត កំពង់ស្ពឺ។

សន្និបាតរយៈពេល២ថ្ងៃនេះ ក៏មានកម្មវិធីពិភាក្សាជាក្រុមផងដែរ ដែលក្រុមនីមួយៗមានប្រធានបទផ្សេងៗគ្នាដូចជា៖ បញ្ហាប្រឈម និង សំណូមពរនានាលើដំណើរការរៀបចំ និងអនុវត្តផែនការ និងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ បញ្ហាប្រឈម និងសំណូមពរនានា លើការគាំទ្រដល់រដ្ឋបាល ក្រុង ស្រុក និង ឃុំ សង្កាត់ បញ្ហាប្រឈម និងសំណូមពរនានាលើការផ្តល់សេវា និងការអនុវត្តផែនការពាក់ព័ន្ធ លើ ការងារអប់រំសុខាភិបាល ទឹកស្អាត និងថាមពលអគ្គីសនី  ព្រមទាំង បញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធទៅនឹងការចាត់តាំងគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព និង ការយកកំរៃសេវាសាធារណៈ។

 

បន្ទាប់ពីកិច្ចពិភាក្សា និងសំណូមពរផ្សេង ឯកឧត្តម អ៊ូ សំអួន អភិបាលខេត្តបានផ្តល់ជាអនុសាសន៏មួយចំនួនដូចជា ត្រូវរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ខិតខំអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព មិនត្រូវធ្វើ ដើម្បីពានរង្វាន់ ផ្តល់ការលើទឹកចិត្តដល់សមត្ថកិច្ចដែលមានស្នាដៃបំពេញការងារល្អ  បញ្ហាភាស៊ីផ្សារ បញ្ហាគ្រឿងញៀន បញ្ហាការ៉ាអូខេ សេវាសាធារណៈ និងបញ្ហាដីធ្លី និងសូមឲ្យអង្គភាពពាក់ពន្ធ័ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យខានតែបាន៕

ដកស្រង់ចេញពីគេហទំព័រខេត្តកំពង់ស្ពឺ 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់