សិក្ខាសាលា​ស្ដីពី សិទ្ធិ​ទទួល​ព័ត៌មាន និង​កាតព្វកិច្ច​រដ្ឋាភិបាល​ក្នុង​ការ​បើក​ចំហ​ព័ត៌មាន​ នៅ​ខេត្ត​កំពង់ស្ពឺ

កំពង់ស្ពឺ ៣១ មករា ២០១៤៖ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ បានរៀបចំសិក្ខាសាសាស្ដីពី សិទ្ធិទទួលព័ត៌មាន និងកាតព្វកិច្ចរដ្ឋាភិបាលក្នុងការបើកចំហព័ត៌មាន…

កំពង់ស្ពឺ ៣១ មករា ២០១៤៖ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ បាន

រៀបចំសិក្ខាសាសាស្ដីពី សិទ្ធិទទួលព័ត៌មាន និងកាតព្វកិច្ចរដ្ឋាភិបាលក្នុង

ការបើកចំហព័ត៌មាន ដោយមានកាអញ្ជើញជាអធិបតីពីឯកឧត្ដម ហួត ថន

សមាជិកក្រុមប្រឹក្សាខេត្ត លោក ចាន់ ដារ៉ា អភិបាលរងខេត្ត លោក វ៉ា

មឿន នាយកប្រតិបត្តិអង្គការម្លប់បៃតង លោកណែប ស៊ីនថៃ

នាយកវិទ្យាស្ថានAPI និងមានការចូលរួមពីកងកម្លាំងទាំងបីរបស់ខេត្ត

ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក

ក្រុមប្រឹក្សាឃុំ សង្កាត់ នគរបាលប៉ុស្តិ៍ស្រុកភ្នំស្រួច និងស្រុកសំរោងទង

និងអ្នកពាក់ព័ន្ធដែលមានសមាសភាពចូលរួមសរុប១៧០នាក់។

 

សិក្ខាសាលានេះមានគោលបំណងដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់ស្វែងយល់ពី៖ (១). តម្រូវការរបស់ប្រជាពលរដ្ឋពីព័ត៌មានសាធារណៈ  និងស្ថានភាពអភិបាលកិច្ចល្អនៅថ្នាក់ក្រោមជាតិ (២).  សិទ្ធិ និងសារប្រយោជន៍នៃសិទ្ធិទទួលព័ត៌មាន (៣).  តួនាទី និងភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់សិទ្ធិទទួលបានព័ត៌មាន និងបើកចំហព័ត៌មាន (៤).  ពិភាក្សា និងកំណត់យុទ្ធសាស្ត្រ ដើម្បីពង្រឹង ការបើកចំហព័ត៌មាន និងដោះស្រាយបញ្ហាដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ (៥). គាំទ្រច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននៅប្រទេសកម្ពុជា។

 

លោក វ៉ា មឿន នាយកប្រតិបត្តិអង្គការម្លប់បៃតង មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់សារៈសំខាន់នៃសិទ្ធិទទួលបានព័ត៌មាន

និងបានប្ដេជ្ញាចិត្តធ្វើឱ្យសេវាសាធារណៈកាន់តែមានតម្លាភាព និងឆ្លើយតបនឹងតម្រូវការប្រជាជនប្រកបដោយប្រសិទ្ធភាព ដូចបានចែងនៅ

ក្នុងផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

 

លោក ចាន់ ដារ៉ា អភិបាលរងខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូដែលមិនអាចខ្វះបានក្នុងការរួម

ចំណែកអភិវឌ្ឍន៍នៅមូលដ្ឋាន ជាពិសេសការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ 

 

លោក ចាន់ ដារ៉ា អភិបាលរងខេត្តកំពង់ស្ពឺ មានប្រសាសន៍បន្តទៀតថា ដូចនេះសមិទ្ធផលនានាដែលទទួលបានពីគម្រោង API កន្លងមកពិតជា

បានរួមចំណែកយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញសិទ្ធិទទួលបានព័ត៌មានសាធារណៈដល់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឲ្យ

លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សចាក់គ្រឹះយ៉ាងរឹងមាំដល់មូលដ្ឋាន៕

ដកស្រង់ពីគេហទំព័រសាលាខេត្តកំពង់ស្ពឺ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់