ខេត្ត​កំពង់ធំ​បើកកិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​៥៨​ របស់​ក្រុមប្រឹក្សា​

កំពង់ធំ ៦ មីនា ២០១៤៖ កិច្ចប្រជុំសាមញ្ញលើកទី៥៨ ក្រុមប្រឹក្សាខេត្តកំពង់ធំ បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៤ ក្រោមវត្តមាន ឯកឧត្តម ណាំ ទុំ ប្រធានក្រុមប្រឹក្សា…

កំពង់ធំ ៦ មីនា ២០១៤៖ កិច្ចប្រជុំសាមញ្ញលើកទី៥៨ ក្រុមប្រឹក្សាខេត្តកំពង់ធំ បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៤ ក្រោមវត្តមាន ឯកឧត្តម ណាំ ទុំ ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ធំ និងឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ព្រមទាំងមន្រ្តីពាក់ព័ន្ធ មួយចំនួនទៀត ។

មន្រ្តីសាលខេត្តកំពង់ធំ បានឲ្យដឹងថា ចំពោះរបៀបវរៈនៃកិច្ចប្រជុំ ខាងលើនេះរួមមាន ទី១-ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំ សាមញ្ញ លើកទី៥៧ របស់ក្រុមប្រឹក្សាខេត្ត ទី២-ពិនិត្យ និងអនុម័តលើរបាយការណ៍ ប្រចាំខែកុម្ភៈ ឆ្នាំ២០១៤ ទី៣-ពិនិត្យ និងអនុម័ត លើរបាយការណ៍ប្រចាំឆ្នាំ២០១៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត និងទី៤-ពិនិត្យ និងអនុម័ត លើរបាយការណ៍អាណត្តិទី១ របស់ក្រុមប្រឹក្សាខេត្ត៕

ដកស្រង់ចេញពីគេហទំព័រ DAP

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់