ខណ្ឌ​សែនសុខ សន្យា​ផ្ដល់​សេវា​សាធារណៈ ឱ្យ​បាន​ល្អ​ប្រសើរ

រាជធានីភ្នំពេញ ២៤ មករា ២០១៤៖ អភិបាលខណ្ឌសែនសុខ លោកលី សាវេត បានសន្យានៅចំពោះមុខប្រជាពលរដ្ឋនៅសង្កាត់ភ្នំពេញថ្មី ចំពោះការរឹតបន្តឹងសន្តិសុខ សណ្ដាប់ធ្នាប់ និង ជំរុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋានកាន់តែខ្លាំងឡើង រួមជាមួយការបង្កើនការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋមិនឱ្យមានការថ្នាំងថ្នាក់និងរិះគន់មកលើអាជ្ញាធរ។

រាជធានីភ្នំពេញ ២៤ មករា ២០១៤៖ អភិបាលខណ្ឌសែនសុខ លោកលី សាវេត បាន

សន្យានៅចំពោះមុខប្រជាពលរដ្ឋនៅសង្កាត់ភ្នំពេញថ្មី ចំពោះការរឹតបន្តឹងសន្តិសុខ

សណ្ដាប់ធ្នាប់និង ជំរុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋានកាន់តែខ្លាំងឡើង រួមជាមួយការបង្កើន

ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋមិនឱ្យមានការថ្នាំងថ្នាក់ និងរិះគន់

មកលើអាជ្ញាធរ។

 

ការសន្យាបែបនេះបានធ្វើឡើងនៅពេលដែលលោក លី សាវេត អញ្ជើញចូលរួមក្នុង

វេទិកាសាធារណៈភូមិ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលនាព្រឹកថ្ងៃទី១៨ ខែ

មករា ឆ្នាំ២០១៤ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ ដោយមានការចូលរួមពី

ថ្នាក់ដឹកនាំសាលាខណ្ឌ អធិការនគរបាលខណ្ឌ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធប្រមាណ២៥០នាក់ ។ 

 

នៅចំពោះមុខប្រជាពលរដ្ឋ លោកលី សាវេត អភិបាលខណ្ឌសែន សុខ បានមានប្រសាសន៍ថា លោកនឹងពង្រឹងសេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង ក្នុងនោះប្រព័ន្ធច្រកចេញចូលតែមួយត្រូវធ្វើឡើងងាយស្រួលក្នុងការទទួលយកសេវាពីប្រជាពលរដ្ឋ ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងលិខិតស្នាមផ្សេងៗ។ 

 

លោកអភិបាលខណ្ឌ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំនិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានដើម្បី

ទប់ស្កាត់បទល្មើសនានាដែលអាចកើតមានឡើងក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន ពីព្រោះកម្លាំងសមត្ថកិច្ចមានចំនួនតិច។ 

ដោយឡែកការស្នើសុំ និងការលើកឡើងរបស់ប្រជាពលរដ្ឋស្ដីពីបញ្ហានានា នៅក្នុងមូលដ្ឋានរបស់ពួកគាត់ដូចជាបញ្ហាផ្លូវ លូនិងបញ្ហាសង្គម

ផ្សេងៗទៀត លោកអភិបាលខណ្ឌបានសន្យាជួយដោះស្រាយបញ្ហាទាំងនោះតាមសំណូមពរ។ ចំពោះបញ្ហាខ្លះដែលអាជ្ញាធរខណ្ឌ

មិនទាន់អាចសម្រេចបាន នឹងដាក់សំណើទៅកាន់ថ្នាក់លើដើម្បីជួយដោះស្រាយបន្តទៀត។ 

 

នៅក្នុងវេទិកានោះ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានលើកឡើងពីបញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់នៅក្នុងខណ្ឌទាំងមូល

ដែលសមត្ថកិច្ចទាំងអស់បានខិតខំបំពេញការងារយ៉ាងខ្លាំង ប៉ុន្តែពេលខ្លះមានការខ្វះខាតនិងមានចន្លោះប្រហោង។ លោកបានស្នើឱ្យ

ប្រជាពលរដ្ឋមានការយោគយល់ និងបន្តសហការជាមួយសមត្ថកិច្ចកាន់តែល្អបន្តទៀតសំដៅធ្វើឱ្យភូមិ សង្កាត់ទូទាំងខណ្ឌសែន សុខអាចអនុវត្ត

បានល្អទៅតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពទាំង៩ចំណុច៕

ដកស្រង់ចេញពីគេហទំព័រសាលារាជធានីភ្នំពេញ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់