កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៤ របស់ ផអ៣

កំពង់ឆ្នាំង ០៤ មីនា ២០១៤៖ កាលពីព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០១៤ ឯកឧត្ដម អ៊ុន សំអុល អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព និងថវិកាឆ្នាំ ២០១៤…

កំពង់ឆ្នាំង ០៤ មីនា ២០១៤៖ កាលពីព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០១៤ ឯកឧត្ដម អ៊ុន សំអុល អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ

ផ្សព្វផ្សាយផែនការសកម្មភាព និងថវិកាឆ្នាំ ២០១៤ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពី ប្រធាន

មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត នាយកទីចាត់ការទាំង៥របស់សាលាខេត្ត អភិបាលក្រុងស្រុក ប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុក្រុងស្រុក

ទីប្រឹក្សាក្រុងស្រុក  សរុប ៦០នាក់។

ឯកឧត្ដម អ៊ុន សំអុល អភិបាលរងខេត្ត បានមានប្រសាសន៍បើកកិច្ចប្រជុំដោយសង្កត់ធ្ងន់អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែ

ទម្រង់រដ្ឋបាលសាធារណៈ ដែលមានអភិបាលកិច្ចល្អជាស្នូល ដែលបានដាក់ចេញតាមរយៈយុទ្ធសាស្ត្រចតុកោណដំណាក់ទី៣ កម្មវិធីជាតិសម្រាប់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងផែនការអនុវត្តរយៈពេល៣ឆ្នាំដំបូង (ផអ៣)។ ក្នុងរយៈពេលកន្លងមក ផ.អ៣

បានដំណើរការសកម្មភាពរបស់ខ្លួន ទទួលបានលទ្ធផលគួរជាទីមោទនៈ។ សមត្ថភាពស្ថាប័ន មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបានលើកកម្ពស់ គម្រោងអភិវឌ្ឍន៍នៅមូលដ្ឋានក៏បាននឹងកំពុងដំណើរការយ៉ាងសកម្ម ឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

 

បន្តមក លោក អ៊ុក កីឡា នាយករងរដ្ឋបាលសាលាខេត្ត និងជាប្រធានគម្រោង ផ.អ៣ បានធ្វើបទបង្ហាញអំពីសេចក្ដីសម្រេចរួមក្នុងការអនុវត្ត

ផែនការសកម្មភាព និងថវិកាឆ្នាំ២០១៤ របស់ខេត្ត និង ក្រុង ស្រុក។ លោក អ៊ុយ រម្យនា ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិប្រចាំខេត្តកំពង់ឆ្នាំង

ក៏បានចូលរួមមានមតិ និងធ្វើបទបង្ហាញអំពីផែនការសកម្មភាព និងថវិកាលម្អិតផងដែរ៕ 

ដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់