ក្នុងគោលបំណងដើម្បីពង្រីកការអនុវត្ត និងអភិវឌ្ឍផែនការនិរន្តរភាពនៃផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ ក្រុមការងារគណនេយ្យភាពសង្គមនៃលេខាធិការដ្ឋានគ.ជ.អ.ប. (I-SAF/NCDDS) និងអង្គការទស្សនៈពិភពលោក (WVI-C) បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំទស្សនទានសម្រាប់រៀបចំផែនការថវិកាបន្ថែម ព្រមទាំងមានការចូលរួមពីធនាគារពិភពលោក (WB) ដែលមានសមាសភាពអ្នកចូលរួមប្រមាណជា ២០រូប នៅសណ្ឋាគារ Raffles Hotel Le Royal ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ កិច្ចប្រជុំនេះបានធ្វើឡើងរយៈពេលមួយថ្ងៃកន្លះ ចាប់ពីរសៀលថ្ងៃទី ១៩ ដល់ ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១។
#ISAF_For_SNAs #ISAFCambodia #ISAF #ISAF2 #NPII #NCDD #NCDDCambodia #NCDDS #DDReform