កិច្ចប្រជុំ​ពិភាក្សា​​ស្តីពី​​ការរៀបចំ​ទស្សនទាន​សម្រាប់​រៀបចំ​ផែនការ​ថវិកា​បន្ថែម ដើម្បី​គាំទ្រ​ការអនុវត្ត​ផែនការ​អនុវត្ត​​គណនេយ្យភាព​សង្គម ដំណាក់កាលទី២

ក្នុងគោលបំណងដើម្បីពង្រីកការអនុវត្ត និងអភិវឌ្ឍផែនការនិរន្តរភាពនៃ​ផែនការអនុវត្ត​គណនេយ្យភាពសង្គម ដំណាក់កាលទី២ ក្រុមការងារគណនេយ្យភាពសង្គមនៃ​លេខាធិការដ្ឋានគ.ជ.អ.ប. (I-SAF/NCDDS) និងអង្គការទស្សនៈពិភពលោក (WVI-C) បានរៀបចំកិច្ចប្រជុំពិភាក្សា​ស្តីពី​ការរៀបចំទស្សនទានសម្រាប់រៀបចំផែនការថវិកាបន្ថែម ព្រមទាំងមានការចូលរួមពីធនាគារពិភពលោក (WB) ដែលមានសមាសភាពអ្នកចូលរួមប្រមាណជា ២០រូប នៅ​សណ្ឋាគារ​ Raffles Hotel Le Royal​  ដោយអនុវត្តតាមគោលការណ៍​ណែនាំរបស់ក្រសួងសុខាភិបាល។ កិច្ចប្រជុំនេះបានធ្វើឡើងរយៈពេលមួយថ្ងៃកន្លះ ចាប់ពីរសៀលថ្ងៃទី ១៩ ដល់ ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១។

#ISAF_For_SNAs  #ISAFCambodia #ISAF #ISAF2 #NPII #NCDD #NCDDCambodia #NCDDS #DDReform

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់