ការ​ផ្ដល់​សេវា​ផ្នែក​សុខភាព​ដល់​ស្ត្រី និង​កុមារ​នៅ​មណ្ឌល​សុខភាព​ស្អាងភ្នំ ស្រុក​ស្អាង

កណ្ដាល ១២ កុម្ភៈ ២០១៤៖ ការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ ពិសេសស្ត្រីនិងកុមារនៅស្រុកស្អាង ខេត្តកណ្ដាល តែងតែទទួលបាននូវការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់មន្ត្រី សុខាភិបាលនិង…

កណ្ដាល ១២ កុម្ភៈ ២០១៤៖ ការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ ពិសេសស្ត្រីនិងកុមារនៅស្រុកស្អាង ខេត្តកណ្ដាល តែងតែទទួលបាននូវការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់មន្ត្រីសុខាភិបាលនិងអ្នកពាក់ព័ន្ធទាំងអស់សំដៅឆ្លើយតបទៅនឹងគោលដៅរបស់ក្រសួងសុខាភិបាល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ពាង សារុន ប្រធានមណ្ឌលសុខភាពស្អាងភ្នំ ស្រុកស្អាង បានឱ្យដឹងថា អាស្រ័យដោយមន្ត្រីសុខាភិបាលឃុំបានចុះធ្វើការផ្សព្វផ្សាយជាប្រចាំពីសារប្រយោជន៍នៃការមកពិនិត្យសុខភាពទៀងទាត់តាមកាលកំណត់របស់គ្រូពេទ្យ ពិសេសចំពោះស្ត្រីមានផ្ទៃពោះ និងកុមារ ធ្វើឱ្យចំនួនស្ត្រីមានផ្ទៃពោះចំនួនពី ៧០ ទៅ៨០នាក់បានមកទទួលសេវាសុភាពទៅក្នុងខែមករា ដើមឆ្នាំ២០១៤ នេះ។ តួលេខនៅក្នុងខែមករា ឆ្នាំ២០១៤ ដដែលបានបង្ហាញថា ចំនួនស្ត្រីមកសម្រាលកូននៅមណ្ឌលសុខភាពស្អាងភ្នំមានចំនួនពី១៨ ទៅ២០នាក់ ហើយបានលុបបំបាត់ទាំងស្រុងការសម្រាលកូននៅតាមផ្ទះ។

 

លោកពាង សារុន ប្រធានមណ្ឌលសុខភាពស្អាងភ្នំបានបន្ថែមទៀតថា ក្រៅពីការផ្ដល់សេវាសុខភាពដល់ស្ត្រីមានផ្ទៃពោះ មណ្ឌលសុខភាពបានបម្រើសេវាដល់ប្រជាពលរដ្ឋជាច្រើន ជាពិសេសបានធ្វើការចាក់វាក់សាំងបង្ការដល់កុមារអាយុក្រោម១ឆ្នាំ ក្នុង១ខែគិតជាមធ្យមពី ២៨ ទៅ៣០នាក់។ ការផ្ដល់សេវាផ្អែកសុខភាពជូនប្រជាពលរដ្ឋបានល្អនៅឃុំស្អាងភ្នំ គឺមិនអាចកាត់ផ្ដាច់បានពីការជួយជ្រោមជ្រែង និងបំផុសចលនាពីអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានឡើយ៕ ដោយ៖ទិត តូ មន្ត្រីគ្រប់គ្រងគេហទំព័ររដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់