កិច្ច​​ប្រជុំ​វិសាមញ្ញ​ក្រុម​ប្រឹក្សា​ខេត្ត​ព្រះសីហនុ​លើក​ទី​៩​

ព្រះសីហនុ ១៧ កុម្ភៈ ២០១៤៖ កិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី៩ បានប្រារព្ធឡើងកាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ…

 

ព្រះសីហនុ ១៧ កុម្ភៈ ២០១៤៖ កិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី៩ បានប្រារព្ធឡើងកាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ។

 

កិច្ចប្រជុំនេះអញ្ជើញជាអធិបតីភាព ឯកឧត្តម សូ ជុងហួ ប្រធានក្រុមប្រឹក្សាខេត្ត និងអ្នកពាក់ព័ន្ធ ថ្នាក់ខេត្ត ស្រុក ដទៃទៀត។

 

ក្នុងកិច្ចប្រជុំវិសាមញ្ញនេះមានរបៀបវារៈមួយចំនួនដូចជា ការពិនិត្យ និងអនុម័តលើកម្មវិធីវិនិយោគ៣ឆ្នាំរំកិល(២០១៤-២០១៦) ពិនិត្យ និងអនុម័តលើដីកាស្តីពីការកែសម្រួលសមាសភាពក្រុមមន្រ្តីទទួលបន្ទុកព័ត៌មានរដ្ឋបាលខេត្តព្រះសីហនុ ពិនិត្យ និងអនុម័តលើរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ ពិភាក្សា និងអនុម័តរបាយការណ៍អភិវឌ្ឍន៍ប្រចាំខែមករា ឆ្នាំ២០១៤ របស់គណៈអភិបាលខេត្ត និងផ្សព្វផ្សាយលិខិតលេខ១៨១ស.ជ.ណ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ស្តីពីការៀបចំសន្និបាតបូកសរុប លទ្ធផលការងាររបស់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត អណត្តិទី១ (២០០៩-២០១៣)។

 

បន្ទាប់ពីពិភាក្សា និងកែសម្រួលក្រុមប្រឹក្សាខេត្តបានសម្រេច អនុម័ត លើរៀបវារៈខាង ហើយយកិច្ចប្រជុំបានបញ្ចប់ទៅដោយភាពរីករាយ និងស្និទ្ធស្នាលជាទីបំផុត។

ដកស្រង់ចេញពីគេហទំព័រ ខេត្តព្រះសីហនុ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់