សន្និ​បាត​បូក​សរុប​វាយតម្លៃ​ការ​ងារ​អប់រំ​យុវជន​ និង​កីឡា​ខេត្ត​ប៉ៃលិន​ ឆ្នាំ​សិក្សា​ ២០១២-២០១៣​ និង​លើក​ទិស​ដៅឆ្នាំ​ ២០១៣-២០១៤​

ប៉ៃលិន ២៩ មករា ២០១៤៖  កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ មន្ទីអប់រំខេត្តប៉ៃលិន បានរៀបចំសន្និបាតបូកសរុបវាយតម្លៃការងារ អប់រំ យុវជន និងកីឡាឆ្នាំ២០១២-២០១៣ និងដើម្បីលើកទិសដៅឆ្នាំ ២០១៣-២០១៤…

ប៉ៃលិន ២៩ មករា ២០១៤៖  កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ មន្ទីអប់រំខេត្តប៉ៃលីន បានរៀបចំសន្និបាតបូកសរុបវាយតម្លៃការងារ អប់រំ យុវជន និងកីឡាឆ្នាំ២០១២-២០១៣ និងដើម្បីលើកទិសដៅឆ្នាំ ២០១៣-២០១៤។

 

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ថ្លែងបើកអង្គសិន្និបាតដោយថ្លែងអំណរគុណដល់ ឯកឧត្តម អ៊ី ឈាន អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនក៏ដូចជាថ្នាក់ដឹកនាំខេត្តទាំងមូលចំពោះវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ បុព្វហេតុនៃការការពារកសាង និងការអភិវឌ្ឍន៍ប្រទេសជាតិ។ ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងមន្រ្តីនៃមន្ទីរអប់រំគ្រប់លំដាប់ថ្នាក់ បានសហការជាមួយសហគមន៍អភិវឌ្ឍវិស័យអប់រំ បំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម បានធ្វើឱ្យការងារអប់រំយុវជន និងកីឡាឆ្នាំ ២០១២-២០១៣ ទទួលបានលទ្ធផលល្អទាំងបរិមាណ និងគុណភាព។

 

ក្នុងឱកាសនោះ ឯកឧត្តម កើត សុធា អភិបាលរងខេត្ត ក្នុងនាមឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរដល់បុគ្គលិកអប់រំគ្រប់ លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារតាមយុទ្ធសាស្ត្រចតុកោណ តំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្រប ទៅតាមផែនការយុទ្ធសាស្ត្រ៥ឆ្នាំ របស់វិស័យអប់រំ ២០០៩-២០១៣ និងសូមកោតសរសើរដល់ការចូលរួមឧបត្ថម្ភរបស់អាជ្ញាធរដែនដី សហគមន៍អភិវឌ្ឍន៍វិស័យអប់រំ សប្បុរសជនជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ វិស័យអប់រំនៅខេត្តប៉ៃលិនប្រកបដោយគុណភាពស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

 

នៅក្នុងពិធីបិទសន្និបាតឯកឧត្តម អ៊ី ឈាន អភិបាលខេត្តប៉ៃលិនបានកោតសរសើរដល់លោកគ្រូ អ្នកគ្រូដែលបានខិតខំបំពេញភារកិច្ច កន្លងមក និងបានថ្លែងអំណរគុណដល់ដៃគូជាតិ និងអន្តរជាតិ ដែលបានចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាកាន់តែមានតម្លៃ និង គុណភាពដែលជាប្រភពដើមនៃវិស័យកសាង ការពារ និងអភិវឌ្ឍសង្គមរបស់យើង។ ពីមុនកម្ពុជាបានទទួលរងសង្គ្រាម បង្កវិនាស កម្មជាច្រើនទសវត្ស វិស័យអប់រំត្រូវបានលុបបំបាត់ចោលទាំងស្រុង បច្ចុប្បន្នកម្ពុជាបានដើរតាមរបបប្រជាធិបតេយ្យសេរីពហុបក្ស និងដោយមានគោលនយោបាយឈ្នះៗទើបយីងមានសន្តិភាពទាំងស្រុង ហើយវិស័យអប់រំបានដើរមុខគេជានិច្ច និងមានទំនាក់ទំនង ល្អជាមួយសកលលោក និងអាស៊ានទាំងមូល ។

 

នៅឆ្នាំសិក្សាថ្មីនេះសូមឱ្យវិស័យអប់រំខិតខំបន្ថែមទៀតចាប់ពីមតេយ្យសិក្សាដល់មធ្យមសិក្សា ដោយខិតខំអនុវត្តតួនាទីភារកិច្ច និងអនុវត្ត នូវគោលការណ៍អប់រំជាមូលដ្ឋានគ្រឹះ និងខ្លឹមសារអប់រំដោយស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្របទៅតាមផែនការ យុទ្ធសាស្ត្រ៥ឆ្នាំរបស់វិស័យអប់រំដល់សិស្សានុសិស្សឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ដើម្បីកសាងយុវជនជំនាន់ថ្មីឱ្យមាន សមត្ថភាពរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន និងធ្វើដំណើរ ទៅកាន់ពិភពលោកដោយឯកភាពគ្នា ៕ ដោយ លោក ពេជ្រ សាខន

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់