សិក្ខា​សាលា​ស្តី​ពី​ គណនេយ្យភាព​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ខេត្ត​ព្រះវិហារ​

ខេត្តព្រះវិហារ ថ្ងៃទី១៨ ធ្នូ ២០១៣៖ សិក្ខាសាលាសី្តពី គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ត្រូវបានរៀបចំឡើងដោយ ក្រុមប្រឹក្សា ស្រុកជ័យសែន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១ នៅសាលាស្រុកជ័យសែន ដើម្បីពង្រឹងសមត្ថភាព…

 

ខេត្តព្រះវិហារ ថ្ងៃទី១៨ ធ្នូ ២០១៣៖ សិក្ខាសាលាសី្តពី គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ត្រូវបានរៀបចំឡើងដោយ ក្រុមប្រឹក្សាស្រុកជ័យសែន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១ នៅសាលាស្រុកជ័យសែន ដើម្បីពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ នៅថ្នាក់ស្រុក។

 

សិក្ខាសាលានេះអញ្ជើញជាអធិបតីលោក  រស់ ចាន់លី  ប្រធានក្រុមប្រឹក្សាស្រុកជ័យសែន និងមានអ្នកចូលរួមដូចជា សមាជិកក្រុមប្រឹក្សា ស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មន្រ្តីការិយាល័យចំណុះ និងការិយាល័យជំនាញ និងអង្គការសង្គមស៊ីវិលផ្សេងៗ ដែលសរុប មានចំនួន ៥៨នាក់។

 

សិក្ខាសាលាបានផ្តោតការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសការពង្រឹងសមត្ថភាព ដល់ក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការលើកកម្ពស់ ការប្រឹក្សាយោបល់ និងពិភាក្សាគោលនយោបាយនានា ដោយជម្រុញ ការចូលរួមរបស់ សាធារណជននិងសង្គមស៊ីវិលនៅក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងបង្កើនការ យល់ដឹងពីទស្សនទាន សំខាន់ៗនៃគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ និងពង្រឹងទំនាក់ទំនងអន្តររដ្ឋបាលថ្នាក់ក្រោមជាតិ មិនតែប៉ុណ្ណោះបានផ្តល់ឱកាស និងលទ្ធភាពដល់អ្នកពាក់ព័ន្ធនានា នៅមូលដ្ឋានទាំងស្ថាប័នរដ្ឋាភិបាល។ សង្គមស៊ីវិលក៏បានពិភាក្សា និងស្វែងរកដំណោះស្រាយ លើបញ្ហាប្រឈមនានាដែលពាកព័ន្ធនឹងការអភិវឌ្ឍមូលដ្ឋានផងដែរ។ រៀបចំដោយ៖ លោក សៀង ម៉ៅ មន្រ្តីសម្របសម្រួលក្រុង ស្រុក។ 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់