ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ និង​លើក​ទិស​ដៅ​ការ​ងារ​ឆ្នាំថ្មីរបស់​រដ្ឋបាល​ខេត្ត​បាត់ដំបង​

បាត់ដំបង ៥ មីនា ២០១៤៖ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៣ និងលើទិសដៅការងារ ឆ្នាំ២០១៤ របស់រដ្ឋបាលខេត្ត និងបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឺក្សាខេត្តបាត់ដំបង…

បាត់ដំបង ៥ មីនា ២០១៤៖ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៣ និងលើទិសដៅការងារឆ្នាំ២០១៤ របស់រដ្ឋបាលខេត្ត និងបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឺក្សាខេត្តបាត់ដំបងអាណត្តិទី១ (២០០៩-២០១៤) បានបញ្ចប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០១៤ ត្រូវបានប្រារព្ធពិធីបិទក្រោមអធិបតីភាពឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

 

ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងមានប្រសាសន៍ថា ផ្អែកលើប្រធានបទដែលបានពិភាក្សាក្នុងអង្គសន្និបាតបានដាក់ ទិសដៅ អនុវត្តបន្តនៅឆ្នាំ ២០១៤ រដ្ឋបាលសាលាខេត្តបាត់ដំបងត្រូវបន្តពង្រឹងអភិបាលកិច្ចល្អ ស្របតាមគោលនយោបាយកំណែទម្រង់រដ្ឋបាល សាធារណៈតាមរយៈការពង្រឹងគុណភាពដឹកនាំរបស់សាលាខេត្ត មន្ទីរនានា ដើម្បីធានាការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានឆាប់រហ័សដោយផ្អែកលើឯកសារគតិយុត្តិនានាប្រកបដោយការទទួលខុសត្រូវខ្ពស់មានតម្លាភាព និង គណនេយ្យភាព។

 

ឯកឧត្តម ស ខេង បានកោតសរសើរចំពោះក្រុមប្រឹក្សាខេត្ត ក៏ដូចអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុកដាក់ សហការគ្នាបានល្អធ្វើឲ្យខេត្តបាត់ដំបងមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ។ ឯកឧត្តមបន្តទៀតថាអាជ្ញាធរខេត្តត្រូវពង្រឹង សហប្រតិបត្តិការឲ្យបានល្អជាមួយប្រទេសជិតខាង និងដៃគូដទៃទៀត ទាំងអង្គការជាតិ និងអន្តរជាតិដែលមានក្នុងងខេត្ត។ ឯកឧត្តមបាន ដាក់ជូននូវទិសដៅសំខាន់ៗ ជាច្រើនសម្រាប់ការអនុវត្តបន្ត ដោយត្រូវធានាឲ្យបាននូវការងាររដ្ឋបាលខិតខំរួមគ្នារក្សាសន្តិភាព នយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងបន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពជំរុញកំណើនសេដ្ឋកិច្ចចំណូល ចំណាយឲ្យចំគោលដៅ និងបញ្ហាចរាចរត្រូវពន្យល់ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋឲ្យពួកគាត់បានយល់កាន់តែច្បាស់ដើម្បី កាត់បន្ថយបាននូវគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ៕ ដោយ ឡេង ហុក

ដកស្រង់ចេញពីគេហទំព័រ AKP

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់