កម្ពុជានឹង​សម្រេច​បាន​កំណើន​ជា​មធ្យម​៧,៤%ក្នុង​មួយ​ឆ្នាំ​សម្រាប់​រយៈពេល​៥ឆ្នាំ​ខាង​មុខ​

ភ្នំពេញ ២១ កុម្ភៈ ២០១៤៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ គាត ឈន់ បាននិយាយថា កម្ពុជាត្រូវបានវាយតម្លៃខ្ពស់ និងសរសើរ ដោយអង្គការសហប្រជាជាតិដែលជាប្រទេសមួយ…

ភ្នំពេញ ២១ កុម្ភៈ ២០១៤៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ គាត ឈន់ បាននិយាយថា កម្ពុជាត្រូវបានវាយតម្លៃខ្ពស់ និង សរសើរដោយអង្គការសហប្រជាជាតិដែលជាប្រទេសមួយ ក្នុងចំណោមប្រទេសតិចតួចប៉ុណ្ណោះដែលអាចសម្រេចបាន គោលដៅ អភិវឌ្ឍន៍ សហស្សវត្សរ៍មុនកាលកំណត់ឆ្នាំ២០១៥។ មូលនិធិរូបិយវត្ថុអន្តរជាតិបានធ្វើការព្យាករណ៍ថា កម្ពុជានឹងសម្រេច បានកំណើន ជាមធ្យម ៧,៤% ក្នុងមួយឆ្នាំសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងឯកឧត្តម តាន់ស្រ៊ីមូយីឌីនម៉ូយ៉ាស៊ីន (Tan Sri Muhyiddin yassi) ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញជាសហប្រធានកិត្តិយសនៃកិច្ចប្រជុំតុមូលរវាងមេដឹកនាំខាងវិស័យឧស្សាហកម្មប្រទេសម៉ាឡេស៊ី និងកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈព្រមទាំងមានអ្នកវិនិយោគទុនកម្ពុជានិងម៉ាឡេស៊ីចូលរួមប្រមាណ ២០០ នាក់។

            

នាឱកាសនោះដែរឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កិច្ចពិភាក្សាតុមូលនេះមានសារសំខាន់ណាស់ដែលជា ការចូលរួមចំនែកពីបណ្តា មេតួអង្គធុរកិច្ចនៃប្រទេសទាំងពីរនិងពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេរភាគីជាពិសេសក្នុងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥។ ឯកឧត្តមបានបន្តថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោហ៊ុនសែនរួមជាមួយការប្តេជ្ញាចិត្ត មិនរាថយក្នុងការធ្វើភាវូនីយកម្ម សេដ្ឋកិច្ចនិង ពាណិជ្ជកម្ម កម្ពុជាមានមហិច្ឆតា ប្រែក្លាយជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់ក្នុងតំបន់ដែលផ្តល់កាលានុវត្តភាព វិនិយោគ និង ធុរកិច្ច។ កម្ពុជានឹងឈានឡើងក្លាយជាប្រទេស មានចំណូលមធ្យមកំរិតទាបក្នុងពេលឆាប់ៗខាងមុខ។       

       

ឯកឧត្តម គាត ឈន់ បានបន្តថាប្រទេសសមាជិកអាស៊ានទាំងអស់ត្រូវធ្វើការជាមួយគ្នា ដើម្បីច្បាមយកកាលានុវត្តភាពនានា កើតឡើង ពីការបង្កើតសហគមន៍ សេដ្ឋកិច្ចស៊ានក្នុងពេលឆាប់ៗខាងមុខនេះ ដែលមានគោលដៅបង្កើទីផ្សារតែមួយ និងធានាលំហូរដោយសេរី នៃទំនិញ និងសេវាកម្មវិនិយោគ និងកំលាំងពលកម្មជំនាញដើម្បីការអភិវឌ្ឍនិងវិបុលភាពរួមគ្នាជាប្រទេសកម្ពុជានិងម៉ាឡេស៊ី។

            

ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការនិង ឯកឧត្តម តាន់ ស្រ៊ីមូយី ឌីនម៉ូយ៉ាស៊ីន (Tan Sri Muhyiddin yassi)ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងធ្វើជាសាក្សីនៃការចុះអនុស្សរណៈជាមួយគ្នាផងដែរ រវាងក្រុមហ៊ុនកម្ពុជាជាមួយក្រុមហ៊ុន នៃ ម៉ាឡេស៊ី ដែលវិនិយោគទុននៅកម្ពុជា៕

ដកស្រង់ចេញពីគេហទំព័រ CEN

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់