អត្រា​ភាពក្រីក្រ​ធ្លាក់​មកនៅ​ ២០​ ភាគរយ​ចន្លោះ​ពី​ឆ្នាំ​ ២០០៤​ ដល់​ ២០១១​

ភ្នំពេញ ២១ កុម្ភៈ ២០១៤៖  តាមការសិក្សារបស់ធនាគារពិភពលោក ដែលចេញផ្សាយកាល ពីម្សិលមិញបានឲ្យដឹងថាអត្រាភាពក្រីក្រកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំងចន្លោះពីឆ្នាំ ២០០៤ ដល់ ២០១១…

ភ្នំពេញ ២១ កុម្ភៈ ២០១៤៖  តាមការសិក្សារបស់ធនាគារពិភពលោក ដែលចេញផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា អត្រាភាព ក្រីក្រកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំងចន្លោះពីឆ្នាំ ២០០៤ ដល់ ២០១១ គឺពីជាង ៥០ភាគរយ មកនៅត្រឹម ២០ភាគរយ ប៉ុន្តែការធ្លាក់ចុះនេះ ពុំមានចីរភាពទេ ព្រោះបញ្ហាសេដ្ឋកិច្ចបន្តិចបន្តួចអាចធ្វើឲ្យមនុស្សរាប់លាននាក់ធ្លាក់នៅពីក្រោមខ្សែបន្ទាត់ក្រីក្រ។

 

បើទោះជាចំនួនប្រជាជនរស់នៅក្នុងភាពក្រីក្របានធ្លាក់ចុះពី ៦,៨ លាននាក់ក្នុងឆ្នាំ ២០០៤ មកត្រឹមតែ ៣ លាននាក់ក្នុងឆ្នាំ ២០១១ ដែលធនាគារពិភពលោកកំណត់និយមន័យក្នុងការសិក្សារបស់ខ្លួនថា មិនមានលទ្ធភាពទិញទំនិញប្រើប្រាស់ជាមូលដ្ឋានមានតម្លៃ ៥ ៣២៦រៀល ក្នុង ១ថ្ងៃក៏ដោយ ក៏ប៉ុន្តែការបាត់បង់ប្រាក់ប៉ុន្មានពាន់រៀលក្នុង ១ថ្ងៃ នឹងគំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ ប្រជាពលរដ្ឋកម្ពុជាភាគច្រើន។

 

ការសិក្សារបស់ធនាគារពិភពលោកកត់សម្គាល់ថា៖ «គ្រួសារជាមធ្យមក្នុងឆ្នាំ២០០៤ អាចប្រៀបធៀបនឹងគ្រួសារទីទាល់ក្របំផុត នៅឆ្នាំ២០១១» ដែលអ្នកនាំពាក្យរបស់ធនាគារពិភពលោកថ្លែងថា ផ្អែកលើទិន្នន័យថ្មីៗបំផុត។

 

ការសិក្សាបានបន្ថែមថា៖ «ប៉ុន្តែគ្រួសារភាគច្រើនដែលគេចផុតពីខ្សែបន្ទាត់ក្រីក្រ ចាកចេញពីភាពក្រីក្របានតែចំនួនប្រាក់ចំណេញតិចបំផុត។ តែពួកគេងាយនឹងធ្លាក់ចូលក្នុងភាពក្រីក្រវិញ។ ឧទាហរណ៍ ពីឆ្នាំ២០១១ មានបញ្ហាប៉ះពាល់ដល់ប្រាក់ចំណូល ១២០០ រៀលក្នុងមួយថ្ងៃ (០,៣០ ដុល្លារអាមេរិក) ឬចំណាយលើដបទឹកសុទ្ធតូចពីរ ពីអាជីវករតាមផ្លូវនៅភ្នំពេញ ដែលនឹងបណ្តាលឲ្យអត្រាភាពក្រីក្រកើនទ្វេដង។

 

របាយការណ៍បានលើកកត្តាជាច្រើនដែលជួយដល់ការកាត់បន្ថយភាពក្រីក្រខ្លាំងបែបនេះ រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ ប៉ុន្តែលោក គាត ឈន់ ឧបនាយករដ្ឋមន្រ្តីបានថ្លែងថា នេះគឺដោយសារតែការប្តេជ្ញារឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

 

លោកថ្លែងបញ្ជាក់ថា៖ «កំណើនម៉ាក្រូហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈនយោបាយម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងគោលនយោបាយទាក់ទាញអ្នកវិនិយោគ និងពាណិជ្ជកម្មឥតគិតថ្លៃបានរួមចំណែកយ៉ាងខ្លាំងក្នុងការកាត់បន្ថយភាពក្រីក្រ។

 

ទោះជាយ៉ាងណា ក្នុងរបាយការណ៍ឲ្យដឹងថាកត្តាធំបំផុតក្នុងការកាត់បន្ថយភាពក្រីក្ររវាងឆ្នាំ ២០០៤ និងឆ្នាំ ២០១១ គឺជាការកើនឡើង យ៉ាងខ្លាំងនូវតម្លៃស្រូវអង្ករ។ ប៉ុន្តែរបាយការណ៍ក៏ព្រមានថា កត្តាសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រអាចមិនដំណើរទៅមុខទេ។

 

របាយការណ៍បានថ្លែងថា៖ «កំណើននៃតម្លៃស្រូវអង្ករ មានផលប៉ះពាល់វិជ្ជមានទាំងលើកកម្ពស់សុខុមាលភាពគ្រួសារ និងក្នុងការកាត់ បន្ថយភាពក្រីក្រ ប៉ុន្តែវាមិនអាចបន្តទេ។ ដូច្នេះ គោលនយោបាយសាធារណៈ គួរផ្អែកលើតម្លៃស្រូវអង្ករដើម្បីកាត់ បន្ថយភាពក្រីក្រ បន្តទៀត។

 

របាយការណ៍ធនាគារពិភពលោកឲ្យដឹងថា ក្រៅពីបន្តធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អប្រសើរឡើង កម្ពុជាគួរផ្តោតលើការកសាង សមត្ថភាពតាមរយៈការវិនិយោគ ដោយពង្រីកការអប់រំ និងផ្នែកសុខាភិបាល។

 

ប៉ុន្តែលោក David Pred នាយកគ្រប់គ្រងនៅអង្គការអន្តរជាតិសម្រាប់ការអភិវឌ្ឍដោយមានការរួមបញ្ចូល (IDI) បានថ្លែងថាការ សន្និដ្ឋានរបស់ធនាគារពិភពលោកមិនស៊ីគ្នានឹងអ្វីដែលលោកឃើញផ្ទាល់ទេ។

 

លោកបន្តថា៖ «ពិតណាស់ យើងមិនបានឃើញមានការធ្លាក់ចុះនៃភាពក្រីក្រទេ។ យើងបានឃើញការកើនឡើងយ៉ាងធំនៃភាពក្រីក្រ ក្នុងចំណោមមួយផ្នែកនៃចំនួនប្រជាជនដែលទទួលរងគ្រោះដោយសារការរំលោភយកដីធ្លី»។

 

លោកបន្តថា៖ «ប្រជាជនដែលពឹងផ្អែកលើដីនិងធនធានធម្មជាតិគឺលែងអាចផ្គត់ផ្គង់ខ្លួនឯងគ្រប់គ្រាន់ទៀតហើយ។ អ្នកដែលធ្លាប់អាច ធ្វើស្រែចម្ការជាស្បៀងអាហារឥឡូវនេះពួកគេត្រូវតែទិញ។ខ្ញុំឆ្ងល់ថា តើរបាយការណ៍នេះបានយកចំណុចនេះមកពិចារណាឬអត់?»។

 

បើទោះជាលោក Pred ទទួលស្គាល់ថា លោកមិនទាន់បានឃើញរបាយការណ៍នេះក៏ដោយ ក៏លោកមិនយល់ស្របនឹងនិយមន័យ នៃភាពក្រីក្រដែរ។

 

លោកថ្លែងថា៖ «វាគួរឲ្យខឹងដែលនិយាយថា ប្រជាជនដែលរកចំណូលបាន ៥ ពាន់រៀលក្នុង ១ថ្ងៃ មិនស្ថិតនៅក្នុងភាពក្រីក្រទេ។ ខ្ញុំចង់ឃើញបុគ្គលិកធនាគារពិភពលោកខ្លះអាចរស់បានដោយប្រាក់ ៥០០០ រៀលក្នុង ១ ថ្ងៃនេះបានទេ»។

 

ការបំលែងមួយផ្នែកធំ នៃចំនួនប្រជាជនពីភាពជាកសិករដែលរស់ដោយពឹងពាក់ខ្លួនឯងបានទៅជាប្រជាជនដែលពឹងផ្អែកប្រាក់ខែ ដូចទាសករដើម្បីជាប្រយោជន៍លើកកម្ពស់វិស័យកសិកម្ម ទ្រង់ទ្រាយឧស្សាហកម្ម ផ្តល់ផលប៉ះពាល់យ៉ាងអាក្រក់ ទៅលើជីវភាព ប្រជាជនរាប់ម៉ឺនគ្រួសារ។

 

លោកបន្តថា បើទោះជាការលើកកម្ពស់ការគាំពារសុខភាព និងការអប់រំនឹងមានផលវិជ្ជមានទៅលើគុណភាពជីវិតរបស់ប្រជាជនក្តី ក៏សារៈសំខាន់នេះមិនស្មើនឹងការបាត់បង់ដីស្រែនិងធនធាន ធម្មជាតិដូចជាត្រី «ដែលបាត់បង់យ៉ាងខ្លាំងដោយសារគំរូ អភិវឌ្ឍន៍ដែល ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីឲ្យកម្ពុជាទទួលយក»។

 

លោក David Pred ថ្លែងបន្តថា៖ «ខ្ញុំសុំនិយាយថា របាយការណ៍បែបនេះគឺច្បាស់ជាមានគោលបំណងបំភាន់ប្រជាជន ចំពោះការ អភិវឌ្ឍដែលផ្តល់ផលប៉ះពាល់លើគម្រោងដែលធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ដទៃៗទៀតកំពុងលើកកម្ពស់»៕ ដោយ៖ STUART WHITE

ដកស្រង់ចេញពីគេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់