ខេត្ត​បាត់ដំបង​ផ្សព្វផ្សាយ​សេចក្តី​សម្រេច​ ស្តីពី​ការ​បង្កើត​ក្រុមការងារ​ថ្នាក់​ជាតិ​

បាត់ដំបង ៤ មីនា ឆ្នាំ២០១៤៖ កាលពីចុងសប្តាហ៍មុន នៅសាលាខេត្តបាត់ដំបង មានប្រារព្ធពិធី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ បង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ…

បាត់ដំបង ៤ មីនា ឆ្នាំ២០១៤៖ កាលពីចុងសប្តាហ៍មុន នៅសាលាខេត្តបាត់ដំបង មានប្រារព្ធពិធីផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ បង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការ ងារ ថ្នាក់ជាតិចុះជួយមូលដ្ឋាន។

 

ឯកឧត្តម ស ខេង ប្រសាសន៍ថាការបង្កើតក្រុមការងារចុះមូលដ្ឋាននេះមានសារៈសំខាន់ណាស់ត្រូវរៀបចំផែនការសកម្មភាព ដោះស្រាយរាល់បញ្ហាប្រឈមមុខនានា ដែលកើតមាននៅក្នុងមូលដ្ឋាន ក្រុមការងារត្រូតពិនិត្យដោះស្រាយបញ្ហា នោះនៅមូលដ្ឋានផ្ ទាល់តែម្តងបើអាចធ្វើទៅបាន ។

 

ឯកឧត្តមបានបន្តថា វេទិកាសាធារណៈត្រូវធ្វើនៅរៀងរាល់សប្តាហ៍ទី៣ នៃខែនិមួយៗដែលមានទ្រង់ទ្រាយតូចមានប្រមាណ ២០០ នាក់ចុះក្រោម ក្នុងនោះត្រូវលើកយកបញ្ហាដែលកើតមានមកដោះស្រាយ និងជួយបំពេញបន្ថែមនូវសកម្មភាព ផែនការ បច្ចុប្បន្នភាព ហើយមិនគួរដាក់បន្ទុកការលំបាកបន្ថែមដល់មូលដ្ឋានឡើយ មិនតែប៉ុណ្ណោះក្រុមការងារត្រូវបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

 

ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាកុំចាញ់ល្បិចកលរបស់ពួកអ្នកញុះញង់ឲ្យទៅធ្វើបាតុកម្មដោយមិនដឹង ហេតុផល ដែលធ្វើឲ្យប្រទេសជាតិកើតចលាចល និងអស្ថិរភាព៕ដោយ ឡេង ហុក


ដកស្រង់ចេញពីគេហទំព័រ AKP

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់